Wednesday, July 2, 2014

ប្រភពពី៖http://www.khmerload.com/news/28271

ខេត្តបន្ទាយមានជ័យ ៖  ក្មេងប្រុសម្នាក់ត្រូវសង្ឃ១អង្គ ធ្វើទារុណកម្ម ដោយស្រោចទឹកក្តៅ ទៅលើខ្នង បណ្តាលឱ្យរលាក ដែលករណីនេះ ត្រូវបានបែកធ្លាយ កាលពីវេលាព្រឹក ថ្ងៃទី០២ កក្កដា ២០១៤ នេះ ស្ថិតនៅវត្តឈ្នួរមានជ័យ ។ គួរបញ្ជាក់ថា ការប្រព្រឹត្តទង្វើអគតិ របស់ព្រះសង្ឃរូបនោះ កើតឡើងកាលពីថ្ងៃទី២៧ មិថុនា ២០១៤ កន្លងមក ។
ប្រភពបានបន្តថា កុមារារងគ្រោះ ឈ្មោះតន រតនា អាយុ៩ឆ្នាំ មានស្រុកកំណើត នៅស្រុកស្រែទូក ខេត្តក្រចេះ ។ ចំណែកសង្ឃ ដែលប្រើអំពើហិង្សា ឈ្មោះខាត់ សុទី អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិកោះធំ ឃុំកោះធំ ស្រុកស្អាង ខេត្តកណ្តាល ។ ប្រភពបន្តថា ព្រះសង្ឃ និងក្មេងប្រុសរងគ្រោះ មិនដឹងមកពីវត្តណាទេ ដោយមកសុំស្នាក់នៅ វត្តឈ្នួរមានជ័យ ស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ករណីនេះសង្ឃរូបនោះ បានរត់គេចខ្លួនបាត់ ចំណែកក្មេងប្រុសរងគ្រោះ កំពុងស្នាក់នៅ ផ្ទះអ្នកភូមិមួយកន្លែង ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ស្រុកព្រះនេត្រព្រះ កំពុងធ្វើការស្រាវជ្រាវ រកចាប់ខ្លួនព្រះសង្ឃខាងលើ ដើម្បីធ្វើការសាកសួរ ។