ប្រភពពី៖http://www.khmerload.com/news/39010
ខេត្តរតនគិរី ៖ ក្មេងកំព្រាចំនួន៧នាក់ ក្នុង២គ្រួសារ ជាជនជាតិដើម ភាគតិចទំពួន ត្រូវឪពុកម្តាយស្លាប់ចោលដោយ សារគ្រោះថ្នាក់ចរាចណ៍ កាលពីថ្ងៃទី២១ មិថុនា ២០១៥ កន្លងមក កំពុងជួបបញ្ហាអត់ផ្ទះនៅ ហើយត្រូវបានអ្នកជិតខាងយកមក ជាបណ្តោះអាសន្នដើម្បី រង់ចាំសប្បុរសជន ឬអង្គការមួយចំនួន មកទទួលយកទៅចិញ្ចឹម ។
ប្រភពបានឱ្យដឹងថា កូនកំព្រាទាំង៥ ១-ឈ្មោះរ៉េល វ៉ា ភេទស្រី អាយុ១៦ឆ្នាំ ២-ឈ្មោះរ៉េល អែម ភេទស្រី អាយុ១៤ឆ្នាំ ៣-ឈ្មោះ រ៉េល ចន្ទ្រា ភេទស្រី អាយុ៧ឆ្នាំ ៤-ឈ្មោះរ៉េល ភូម៉ា ភេទប្រុស អាយុ៦ឆ្នាំ និង៥-ឈ្មោះរ៉េល មាលា ភេទស្រី អាយុ៥ឆ្នាំ ។
ចំណែកគ្រួសារមួយទៀត ដែលត្រូវម្តាយ ស្លាប់ដោយគ្រោះថ្នាក់ចរាចរដែរនោះ បន្សល់ទុកនៅកូន ចំនួន២នាក់ និងឪពុកកំសត់ម្នាក់ ដោយបុរសជា ឪពុកឈ្មោះចាន់ ជាង ហៅញ៉ាញ់ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកធ្វើចំការ មានកូនទី១-ឈ្មោះជាង សុនីសា ភេទស្រី អាយុ២ឆ្នាំ និងកូនប្រុស ទើបតែបាន២ខែ មានឈ្មោះជាង រតនា ទាំង២គ្រួសារខាងលើនេះ រស់នៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ។
អ្នកយក ព័ត៌មានកោះសន្តិភាព ប្រចាំខេត្តរតនគិរី បានទៅដល់កន្លែង កូនកំព្រាទាំង៥នោះ និងឪពុកព្រមទាំងកូនចំនួន២នាក់នោះហើយ ពិតជាកំសត់ និងមានការ ខ្វះខាតប្រាកដមែន សូមសប្បុរសជនក្នុង និងក្រៅប្រទេស មេត្តាជួយឧបត្តម្ភ ដល់ក្រុមគ្រួសារទាំងអស់នេះផង ។


0 comments:
Post a Comment