ប្រភពពី៖http://www.khmerload.com/news/38950
ចិន៖ ទិដ្ឋភាពដ៏ គួរឲ្យរន្ធត់មួយ ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព ដែលដាក់បង្កប់ នៅតាមដងផ្លូវ ដោយបានបង្ហាញ ពីសកម្មភាពរបស់ រថយន្តមួយគ្រឿង បើកលឿនដូចព្យុះ ហោះទៅបុក រថយន្តមួយទៀត ឡើងខ្ទេចម៉ត់ ទាំងសងខាង តែម្តង។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់ មួយនេះបាន កើតឡើងកាល ពីថ្ងៃអាទិត្យ សប្តាហ៍មុន នៅឯដងផ្លូវ មួយកន្លែង ក្នុងទីក្រុង ណានជីង របស់ប្រទេស ចិន ដោយក្នុងនោះ មានការប៉ះទង្គិច រវាងរថយន្ត២គ្រឿង ដែលមួយជាប្រភេទ BMW និងជាអ្នកបង្កហេតុ ហើយមួយទៀត ជារថយន្តប្រភេទ Mazda។
ប្រភពក៏បាន បញ្ជាក់ផងដែរថា មូលហេតុដែល បណ្តាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ បែបនេះគឺ បណ្តាលមកពី បុរសជាអ្នក បើករថយន្ត BMW ដែលមានវ័យ ៣៥ឆ្នាំ បានបើកលឿនពេក គឺប្រហែលជា ក្នុងល្បឿនដល់ទៅ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបានបើក ហួសភ្លើងស្តុប ក្រហម ទើបនាំឲ្យ មានការហួសទៅបុក នឹងរថយន្ត Mazda ដែលកំពុងតែ បើកឆ្លងនៅឯ ផ្លូវម្ខាងទៀត បណ្តាលឲ្យ លាន់ដូចរន្ទះ និងខ្ទាតបំណែក នៃរថយន្តទាំងនោះ ពេញទាំងផ្លូវ តែម្តង។ ហើយអ្វីដែលរឹតតែ អកុសលទៀតនោះ គឺថាមនុស្ស ដែលស្ថិតនៅ ក្នុងរថយន្ត Mazda ចំនួន២នាក់ ត្រូវបានខ្ទាតចេញ ពីឡាននិងបាន ស្លាប់នៅកន្លែង កើតហេតុភ្លាមៗ តែម្តង។
សាក្សីម្នាក់ ដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក បាននិយាយថា “ខ្ញុំបានឮសន្ធឹក របស់រថយន្ត BMW នោះយ៉ាងខ្លាំង ហើយក្រោយមក ស្រាប់តែខ្ញុំឮ សម្លេងលាន់ដូច រន្ទះនិងបាន ឃើញបំណែក រថយន្តជាច្រើន ប៉ើងខ្ទាតទៅលើ អាកាសស្រស់ៗតែម្តង ដែលទិដ្ឋភាពនេះ ពិតជារន្ធត់មែនទែន”។
យ៉ាងណាមិញ បុរសជាអ្នក បើករថយន្ត BMW ត្រូវបានប៉ូលីស ចាប់ខ្លួនហើយ ផងដែរបន្ទាប់ ពីគេព្យាយាម រត់គេចក្រោយពី បានបង្កឲ្យមាន គ្រោះថ្នាក់មួយនេះ។ ម្យ៉ាងវិញទៀត ប៉ូលីសក៏បាន បញ្ជាក់ថា បុរសនោះ មិនបានស្ថិតនៅ ក្រោមស្ថានភាព ស្រវឹង ពេលកំពុងតែ បើកបរនោះឡើយ តែទោះយ៉ាងណា ពេលនេះរូបគេ ត្រូវបានឃុំខ្លួន ហើយប៉ូលីសក៏ កំពុងតែធ្វើការ ស៊ើបអង្កេតជុំវិញ ករណីមួយនេះ ផងដែរ៕
ទិដ្ឋភាពរួមនៃ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយនេះ៖








0 comments:
Post a Comment