Wednesday, June 10, 2015

ប្រភពពី៖http://www.khmerload.com/news/38549
ភ្នំពេញ៖ តារាចម្រៀង និងជាតារាសម្តែង បុរសសង្ហា លោក មូល សុណ្ណគិរី ថ្មីៗនេះ បានធ្វើឲ្យមហាជន ជាច្រើនមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមាន អ្នកលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook យករូប របស់លោក ជាច្រើនមកបង្ហោះ ព្រោងព្រាត ដោយរូបទាំង អស់នោះ បានបង្ហាញឲ្យ ឃើញថា លោកត្រូវបានគេបាញ់ប្រហារ សន្លប់ស្តូកស្តឹង នៅលើថ្លុកឈាម ដោយមិនដឹងពី មូលហេតុ ច្បាស់លាស់ឡើយ ។
រូបថតជាច្រើនសន្លឹក របស់តារាសម្តែង លោក មូល សុវណ្ណគិរី ត្រូវបានគេយកមកបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម បានសរបញ្ជាក់ឲ្យឃើញថា លោកត្រូវបានគេបាញ់ប្រហារ រងរបួសយ៉ាង ដំណំដួលសន្លប់ នៅក្នុងថ្លុកឈាម កណ្តាលផ្លូវ ដែលនៅក្នុងនោះ អ្នកដែលយក រូបរបស់លោក បង្ហោះថែមទាំង បានសរសេរសារយ៉ាងខ្លីថា «សូមចូលរួម សោកស្តាយ ចំពោះតារា សម្តែងម្នាក់ ដែលត្រូវគេ បាញ់សម្លាប់ កាលពីវេលាម៉ោង៣...» ។
បើទោះជា តាមរយៈរូបថតនោះ បានសរបញ្ជាក់ឲ្យឃើញថា តារាសម្តែង មូល សុវណ្ណគិរី បានដេកសន្លប់ ដោយសារ តែត្រូវគេបាញ់ ប្រហារក៏ដោយ ប៉ុន្តែនៅមិនទាន់មានប្រភព ណាមួយ អះអាង ដឹងច្បាស់ទេថា វាជារឿងពិតឬ គ្រាន់តែជា ឈុតសម្តែងនៅ ក្នុងរឿងអ្វីមួយនោះទេ ខណៈគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងទៅ លោក សុវណ្ណគិរី ដើម្បីសាកសួរបានទេ នៅព្រឹថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ នេះ ៕





0 comments:

Post a Comment