ប្រភពពីៈhttp://www.khmerload.com/news/38550
អាហ្សង់ទីន៖ សាកសពក្មេងស្រីម្នាក់ ត្រូវបានគេប្រទះឃើញ កប់នៅសន្យាបផ្ទះ មិត្តប្រុសរបស់នាង។
ក្មេងស្រីរងគ្រោះម្នាក់ មានឈ្មោះ Chiara Paez ជនជាតិអាហ្សង់ទីន អាយុ ១៤ឆ្នាំ កំពុងមានផ្ទៃពោះ ចំនួន៨ខែ ហើយនាងត្រូវបាន មិត្តប្រុសកប់ទាំងរស់ បន្ទាប់ពីមានជំលោះ ក្នុងការរំលូតកូន។
សាកសពរបស់ ក្មេងស្រី Paez ត្រូវបានគេរកឃើញ នៅសន្យាបផ្ទះមិត្តប្រុសនាង ស្ថិតនៅក្នុង ទីក្រុង Rufino ខេត្ត Santa Fe ៣ថ្ងៃ បន្ទាប់ពីនាងត្រូវបានគេរាយការណ៍មកថា បានបាត់ខ្លួន។ សាកសពរបស់នាង ត្រូវបានគេធ្វើ កោសល្យវិច័យ រកឃើញថា មានសារជាតិថ្នាំរំលូតកូន នៅក្នុងខ្លួនផងដែរ។
ចំណែក ជនជាប់ចោទ ជាមិត្តប្រុស ឈ្មោះ Manuel Mansilla រៀនសាលាជាមួយនារីរងគ្រោះ បានធ្វើពុតជាចូលរួម ក្នុងការស្វែងរកនាង មុនពេល សារភាព ទោសកំហុសរបស់ខ្លួន។
បច្ចុប្បន្ននេះ ជនជាប់ចោទ កំពុងត្រូវបាន ចោទប្រកាន់ ពីបទ មនុស្សឃាដ និងបង្ខំឲ្យរំលូតកូន៕

0 comments:
Post a Comment