Monday, June 8, 2015

ប្រភពពីៈhttp://www.khmerload.com/news/38473
គួររំលឹកថា កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥នេះ ស្ដ្រីម្នាក់ ត្រូវបានជនសង្ស័យ ប្រើពូថៅកាប់ចំក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅផ្ទះរបស់ខ្លួន នៅភូមិ៤ សង្កាត់ដងទុង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ដោយយក មាសជិត១០តម្លឹង និងប្រាក់ មួយចំនួនផងដែរ។
ក្រោយពីកើតហេតុ ក៏មាន ការសើុបអង្កេត ជាបន្ដបន្ទាប់ ដែលមានដូចជា៖ 
  1. ករណីវាយសម្លាប់ស្រ្តី ចំណាស់ប្លន់យកគ្រឿង អលង្ការ២តម្លឹង នៅកោះកុងម្សិលមិញ សមត្ថកិច្ចឃាត់ខ្លួន កូនស្រីបង្កើត និងសង្សារ 
  2. ព័ត៌មានពិតបា្រកដហើយ ! ករណី សម្លាប់ ស្រ្តីចំណាស់ នៅកោះកុង ជនសង្ស័យ ឈ្មោះ ជា មុំ សារភាពយប់មិញ
តែតាមរយៈការផ្សាយផ្ទាល់ព័ត៌មានរបស់ ស្ថានីយ៍ទូរទស្សន៍ហង្សមាស កាលពី ព្រឹកមិញនេះ បានបញ្ជាក់ ឲ្យដឹងថា៖ ក្រោយពីប្ដីជនសង្ស័យ ជា មុំ បានទៅសាកសួរនាង នាងក៏បានសារភាព ប្រាប់ប៉ូលីសតែម្ដង ថា រឿងឃាតកម្មនេះ គឺជាកូនស្រីបង្កើត របស់ស្ដ្រីជនរងគ្រោះទេ ដែលជាអ្នកសម្លាប់។ នៅក្នុងថ្ងៃកើតហេតុ រូបគាត់ (ជា មុំ) ដើរទៅជិតផ្ទះ រួចក៏ឃើញទ្វារបើកចំហរ គាត់ក៏ចូល ដើរទៅអើតមើល ឃើញកូនកំពុងកាប់ម្ដាយ តែនាង (កូនស្រីជនរងគ្រោះ) បានសុំរូបគាត់ មិនឲ្យប្រាប់នរណាគេ ដោយឲ្យជាថ្នូរនឹង មាស......
សូមទស្សនាវីដេអូ ចាប់ពីនាទី 4:06 ៖

0 comments:

Post a Comment