Friday, June 12, 2015

ប្រភពពី៖http://www.khmerload.com/news/38598
 នគរបាលខេត្តកែប និងកំពត មិនសហការគ្នា តាមចាប់ចោរ បែរប្រឹងប្រកែក ចែកទឹកដីទៅវិញ
កែប៖ ក្រុមចោរ ៦នាក់ ប្រដាប់កាំភ្លើងអាការ និងពូដៅគ្រប់ដៃ បានធ្វើសកម្មភាព ចូលប្លន់ផ្ទះប្រជាពលរដ្ឋ លក់គ្រឿងទេស និងភេសជ្ជៈ យីហោ «ចែផល្លា» យកលុយ និងគ្រឿងអលង្ការ មួយចំនួនធំ ព្រមទាំងវាយម្ចាស់ផ្ទះរង របួសធ្ងន់ ហើយរត់គេចខ្លួន ដោយសុវត្ថិភាព។
កម្លាំងនគរបាល ខេត្តកែប និងកំពត រហូតដល់ព្រឹកថ្ងៃនេះ មិនទាន់កំណត់មុខ សញ្ញាក្រុមចោរ នៅឡើយទេ ព្រោះរវល់បែងចែក ទឹកដីគ្នា ពោលសមត្ថកិច្ចកែបថា កន្លែងកើត ហេតុជា ទឹកដីខេត្តកំពត រីឯនគរបាល ខេត្តកំពតថា កន្លែងកើតហេតុ ជាទឹកដីខេត្តកែប។អ្នកយកព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រចាំខេត្តកំពត លោក វ៉ាន់ ឌឿន បានរាយការណ៍ ឲ្យដឹងនៅ ព្រឹកនេះថា កាលពីវេលា ម៉ោងប្រមាណ ៧និង៣០នាទី យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ក្រុមចោរមួយក្រុម មានគ្នា៦នាក់ ប្រដាប់កាំភ្លើង អាកាស្វាយបត់ មួយដើម និងពូដៅគ្រប់ដៃ ចូលធ្វើសកម្មភាព ប្លន់ផ្ទះប្រជាពលរដ្ឋ លក់គ្រឿងទេស និងភេសជ្ជៈយីហោ «ចែផល្លា» ស្ថិតនៅក្នុង ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប។
ក្រោយធ្វើសកម្មភាព ហើយក្រុមចោរទាំង ៦នាក់ បានរត់គេចខ្លួន បាត់អស់ដោយ សុវត្ថិភាព។ ក្នុងសកម្មភាពប្លន់នេះ ក្រុមចោរបាន វាយបុរស ម្ចាស់ផ្ទះវ័យ ៦៦ឆ្នាំ នឹងពូថៅ បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរផងដែរ។ ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ មុយ ឃិ អាយុ ៦៦ឆ្នាំ ជាស្វាមី ខណៈភរិយាឈ្មោះ តេង យី អាយុ ៦៥ឆ្នាំ រីឯកូន ស្រីមានឈ្មោះ ហង់ ផល្លា អាយុ ៣២ឆ្នាំ។
តាមការសាកសួរ ព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា ក្នុងហេតុការណ៍ ប្លន់កាលពីយប់មិញ ខ្លួនបានបាត់បង់ លុយខ្មែរ ១លានរៀល ដុល្លារ ២៣០០ដុល្លារ ខ្សែដៃប្លាទីន តម្លៃ ១លាន ៥០ម៉ឺន កងដៃ តម្លៃ ១លាន ២០ម៉ឺន ចិញ្ចៀន ២វង់ តម្លៃ ៣០ម៉ឺន និងក្រវិលមួយគូ ទម្ងន់មួយជី។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា រហូតមកដល់ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥នេះ ទាំងកម្លាំងនគរបាល ខេត្តកំពត និងខេត្តកែប បានចុះទៅដល់ កន្លែងកើតហេតុដូចគ្នា តែពួកគាត់មិនទាន់ បានកំណត់ មុខសញ្ញាក្រុមចោរ នៅឡើយទេ។ កម្លាំងនគរបាល នៃខេត្តទាំងពីរ ក៏មិនទាន់អាច ចែកទឹកដីកន្លែង កើតហេតុជា ទឹកដីរបស់អ្នកណា នៅឡើយដែរ ពោលកម្លាំងនគរបាល ខេត្តកំពតថា កន្លែងកើតហេតុជាទឹក ដីខេត្តកែប រីឯនគរ បាលខេត្តកែបថា កន្លែងកើតហេតុ ជាទឹកដីខេត្តកំពត៕









0 comments:

Post a Comment