Wednesday, June 10, 2015

ប្រភពពី៖khmerload.com/news/38553
ចិន៖ ម្តាយឪពុក ក្មេងប្រុសអាយុ ៤ឆ្នាំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល ពួកគាត់ឃើញ ស្លឹកត្រចៀកកូនខ្លួនឯង ត្រូវជាប់គ្រាប់កិប ដែលគ្រូមេត្តេយ្យ បាញ់ដាក់។

គ្រាប់ដែកកិបដែលជាប់នឹងត្រចៀកក្មេងប្រុសអាយុ៤ឆ្នាំ
ក្មេងប្រុសតូចរូបនោះ បានយំព្រោះតែឈឺចាប់កន្លែងរបួស ពេលកំពុងងូតទឹក ហើយប្រាប់ឪពុកម្តាយថា គ្រូមត្តេយ្យរបស់គេ បានបាញ់គ្រាប់កិបជាប់ត្រចៀក ពេលកំពុងញ៉ាំអាហារថ្ងៃត្រង់ នៅក្នុងសាលា ដែលមានទីតាំង ស្ថិតក្នុងខេត្ត Fujian។
យ៉ាងណាមិញ ពេលនេះអ្នកគ្រូមត្តេយ្យ ឈ្មោះថា Lan ត្រូវបានបណ្តេញចេញពីការងារ និងជាប់ឃុំខ្លួន។ ប៉ូលិសបានប្រកាស ឲ្យដឹងពីហេតុការណ៍នេះ កាលពីយប់ថ្ងៃអង្គារ ហើយភ្លាមៗក្មេងប្រុស ដែលគេមិនបញ្ជាក់ឈ្មោះខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
មន្ត្រីប៉ូលិសក្នុងតំបន់ បានបញ្ជាក់ថា អ្នកគ្រូ Lan នឹងត្រូវឃុំខ្លួនចំនួន ១៥ថ្ងៃ រួមជាមួយនឹងការផាក ពិន័យចំនួន ១៦១ ដុល្លារអាមេរិក ក៏ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេ ថាមូលហេតុអ្វីបាន ជាអ្នកគ្រូម្នាក់នោះ ខឹងរហូតដល់ថ្នាក់បាញ់គ្រាប់កិប ដាក់ស្លឹកត្រចៀកកូនសិស្ស ខ្លួនឯងដូច្នេះ។
ក្រោយកើតហេតុការណ៍ នាយក និងនាយករង សាលាមេត្តេយ្យខាងលើ ក៏ត្រូវបានគេដកហូតតំណែង ផងដែរ។ ការិយាល័យអប់រំ ក្នុងតំបន់បានធ្វើការសុំទោស ចំពោះក្រុមគ្រួសាររបស់ក្មេងប្រុស ហើយអាជ្ញាធរ ក៏កំពុងធ្វើការស៊ើបអង្កេត ស៊ីជម្រៅបន្ថែម ពីអ្នកដែលត្រូវទទួលខុសត្រូវ លើហេតុការណ៍នេះផងដែរ៕

ស្នាមប្រហោងនៅក្រោយពេលដែលយកគ្រាប់កិបចេញពីត្រចៀករបស់ក្មេងប្រុស


ក្មេងប្រុសអាយុ៤ឆ្នាំរូបនេះកំពុងយំនៅពេលដែលពេទ្យរុំរបួស


គ្រូពេទ្យកំពុងឆ្កឹះយកគ្រាប់កិបចេញពីស្លឹកត្រចៀក

0 comments:

Post a Comment