Wednesday, June 10, 2015

ប្រភពពី៖http://news.sabay.com.kh/article/390770
រូប​ថត​គូស្នេហ៍​ចូល​រោងការ​ដោយ​ពាក់​ម៉ាស​នៅ​កូរ៉េខាងត្បូង បាន​ក្លាយ​ជា​និមិត្ត​រូប​​ប្រឆាំង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា MERS បន្ទាប់​ពី​មាន​ការ​ចែក​ចាយ​ត​គ្នា​ពាស​ពេញ​បណ្ដាញ​សង្គម​នានា។

១

បើ​ទោះ​បី​ជំងឺ MERS បាន​រីក​រាលដាល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ខ្លាំង​យ៉ាង​ណា ក៏​មិន​អាច​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​គូស្នេហ៍​មួយ​គូ ចូល​រោង​ការ​តាម​ថ្ងៃ​កំណត់​ឡើយ។ រូប​ថត​មួយ​សន្លឹក បង្ហាញ​ពី​កូន​កំលោះ​-ក្រមុំ រួម​ទាំង​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ពាក់​ម៉ាស​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ បាន​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សង្គម​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

អាពាហ៍ពិពាហ៍​មួយ​​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដែល​ជា​ពេល​វេលា​កំពុង​មាន​ការ​​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ក្លា​នៃ​ជំងឺ​ផ្លូវ​ដង្ហើម MERS។ ទោះ​យ៉ាង​ណា ប្រភព​ព័ត៌មាន​ពី Yahoo បាន​ឲ្យ​ដឹង​ថា កូន​កំលោះ-​ក្រមុំ និង​អ្នក​ចូល​រួម បាន​ថត​រូប​ជា​ការ​កម្សាន្ត​​ប៉ុណ្ណោះ ប៉ុន្តែ​វា​បែរ​ជា​ល្បី​ល្បាញ​​ពេញ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

​​​​ជំងឺ​ផ្លូវ​ដង្ហើម MERS មាន​ពាក្យ​ពេញ “Middle East Respiratory Syndrome” មាន​ន័យ​ថា “ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិម​បូព៌ា” ដែល​ផ្ទុះ​ឡើង​ដំបូង​ក្នុង​ឆ្នាំ២០១២ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ឆក់​យក​ជីវិត​មនុស្ស​ទូទាំង​ពិភពលោក​អស់​ជាង ៤០០​នាក់។ ជំងឺ​ដ៏​សាហាវ​នេះ បាន​ចូល​មក​ប្រទេស​កូរ៉េខាងត្បូង ដោយ​អ្នក​ជំនួញ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​តំបន់​មជ្ឈិម​បូព៌ា​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។

​រោគសញ្ញា​នៃ​ជំងឺ MERS គឺ ក្អក គ្រុន មាន​ដង្ហើម​ខ្លីៗ ព្រម​ទាំង​អាច​ឈាន​ទៅ​ដល់​ការ​រលាក​សួត និង​ខូច​ក្រលៀន។ មេរោគ​កំណាច​នេះ អាច​រីក​រាល​ដាល​បាន​យ៉ាង​ស្រួល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កាន់​តែ​ឆាប់​រហ័ស នៅ​ពេល​អ្នក​ជំងឺ​ចាប់​ផ្ដើម​ចុះ​ខ្សោយ និង​ក្អក​កាន់​តែ​ច្រើន។ បច្ចុប្បន្ន ពុំ​មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម MERS ទេ៕

0 comments:

Post a Comment