Monday, June 29, 2015

ប្រភពពី៖http://www.khmerload.com/news/39094
ចិន៖ វាគឺជារឿងដ៏គួឲ្យ ប្រុងប្រយ័ត្នមួយ សំរាប់ឪពុកម្តាយ គ្រប់រូប ដែលតែងតែ មានការធ្វេសប្រហែស ជាមួយនឹង កូនតូចៗ របស់ខ្លួន បើទោះជា រវល់នឹងការងារ យ៉ាងណាក៏ដោយ។

រថយន្តទុកចោលកណ្តាលថ្ងៃ
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្មេងប្រុស អាយុ៤ឆ្នាំម្នាក់ មកពីខេត្ត Hunan បានស្លាប់បាត់បង់ជីវិត ដោយសារជាប់នៅក្នុងរថយន្ត ផ្នែកកៅអីក្រោយ ខណ:ពេលដែល អាកាសធាតុក្តៅខ្លាំង ធ្វើឲ្យក្មេងប្រុសរងគ្រោះ មិនអាចទ្រាំទ្រនឹងកម្តៅក្នុងរថយន្តបាន។
យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុស រងគ្រោះឈ្មោះ Xiaotian នៅថ្ងៃកើតហេតុ បានធ្វើដំណើរជាមួយក្រុមគ្រួសារ ទៅទទួលវ៉ាក់សាំងការពារជំងឺ។ ប៉ុន្តែនៅពេលដែលត្រឡប់មកផ្ទះវិញ វេលាម៉ោងប្រហែល ១១ព្រឹក គ្រួសារក្មេងរងគ្រោះ បានភ្លេចយក Xiaotian ចេញពីឡាន ដែលរូបគេកំពុងគេង នៅកៅអីក្រោយតែម្នាក់ឯង រួចក៏នាំគ្នាឡើងទៅ បរិភោគអាហារនៅផ្ទះសាច់ញាតិ នៅជាន់ទី១៥ លើខុនដូមួយកន្លែង។ លុះមកទល់ម៉ោងប្រហែល ៥ល្ងាច ក្រុមគ្រួសារទាំងមូល ចាប់អារម្មណ៍ថា បាត់ Xiaotian ទើបចាប់ផ្តើមមានការភ្ញាក់ផ្អើល ដើររក។
ប្រភពឲ្យដឹងទៀតថា Xiaotain ជាប់ក្នុងរថយន្ត ដែលមានសីតុណ្ហភាពក្នុងនោះ ដល់ទៅ ៤០អង្សារសេ បានស្លាប់ មុនពេលក្រុមគ្រួសាររកឃើញ។ ទោះបីជាភ្លាមៗ ក្រុមគ្រួសារក្មេងរងគ្រោះ ហៅឡានពេទ្យ ដើម្បីជួយសង្គ្រោះ ក៏ដោយ តែវាបានហួសពេល អស់ទៅហើយ។ គិលានុបដ្ឋាយិកា​ម្នាក់ បានប្រាប់ដល់ សារព័ត៌មានថា ក្មេងរងគ្រោះ ទំនងជាស្លាប់មុនពេល ឪពុកម្តាយរបស់គេ បានរកឃើញ យូរដែរមកហើយ៕

រូបភាពវាស់សីតុណ្ហភាពក្នុងរថយន្ត

0 comments:

Post a Comment