Saturday, June 13, 2015

ប្រភពពី៖http://www.khmerload.com/news/38633
បរទេស៖  នេះ ជារឿងដល់មិននឹកស្មាន មួយ ដែលរូបភាពតុក្កតា ក្នុងសៀវភៅកុមារ មួយក្បាល បោះ ពុម្ពតាំង ពីកំឡុង ឆ្នាំ ១៩៧០ បាន កំពុងធ្វើឲ្យ ចាប់អារម្មណ៍នៅ លើបណ្តាញសង្គម ដោយសារ សៀវភៅសំរាប់ កុមារអាន មានចំនងជើងថា “របៀបដែលទារក ត្រូវបានបង្កើត”  ( How A Baby is made) នេះ បាន បង្ហាញពី រូបភាពរឿង ផ្លូវភេទ របស់មនុស្សពេញវ័យ ដែលផ្ទុយ ពី សៀវភៅសំរាប់អប់រំ កុមារដទៃទៀត ដែលនិពន្ធ ឡើង សំរាប់បង្កើន បញ្ញា និង ចំនេះដឹង សីលធម៌ ដល់កុមារតូចៗ ជាដើម ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា សៀវភៅនេះ បាននិពន្ធដោយ លោក Holm Knudsen គ្រូបង្រៀន  អ្នកចិត្តវិទ្យា និង ជាអ្នក និពន្ធ ជនជាតិ ដាណាម៉ាក់ម្នាក់ ។ ហើយ សៀវភៅរបស់ អ្នកនិពន្ធរូបនេះ ត្រូវបាន បោះពុម្ពក្នុងឆ្នាំ ១៩៧៥  ដែលជាសៀវភៅ មួយក្បាល មាន បាន បង្ហាញពី រូបភាពតុក្កតា មានពណ៌យ៉ាងច្បាស់ ពី ភាពរីករាយ នៃការរួមភេទ  និង បង្ហាញពី របៀបដែល ទារកម្នាក់ ត្រូវបាន បង្កើតឡើង តាមរយៈ ការរួមភេទ របស់ ឪពុកម្តាយរបស់ ពួកគេ  ។
ប៉ុន្តែ អ្វីដែល ធ្វើឲ្យ មានការចាប់អារម្មណ៍នោះ ដោយសារ អ្នកលេងបណ្តាញសង្គម មានអារម្មណ៍ភ្ញាក់ផ្អើល ពេលឃើញរូបភាពក្នុង សៀវភៅកុមារ តាំងពី សម័យឆ្នាំ ១៩៧០ បែរជាមាន រូបភាព បង្ហាញពី ការយល់ដឹងពី ផ្លូវភេទ ថែមទៀត ផង ៕
ខាងក្រោមនេះ ជារូបភាព ដែលថតពីក្នុងសៀវភៅនោះ និង បង្ហោះក្នុងបណ្តាញសង្គម កាលពីថ្មីនេះ៖














0 comments:

Post a Comment