Thursday, June 25, 2015

ប្រភពព៖http://www.khmerload.com/news/38999
កូឡំប៊ី៖ ម្តាយវ័យក្មេង និងទារកម្នាក់ ត្រូវបានគេប្រទះឃើញ នៅរស់រានមានជីវិត ក្រោយជួបឧបទ្ទវហេតុ ធ្លាក់យន្តហោះ អស់រយៈពេល ៥ថ្ងៃ នៅក្នុងព្រៃ ដែលស្ថិតនៅ ភាគខាងលិច នៃប្រទេសកូឡំប៊ី។
យោងតាមប្រភពព័ត៌មាន បាឲ្យដឹងថា នាង Maria Nelly Murillo វ័យ១៨ឆ្នាំ និងកូនប្រុស អាយុ ១ឆ្នាំម្នាក់ ត្រូវបានក្រុមសង្គ្រោះ ប្រទះឃើញ ក្បែរយន្តហោះតូចមួយ របស់ក្រុមហ៊ុនអាកាសចរណ៏ Cessna របស់សហរដ្ឋអាមេរិក ដែលបានធ្លាក់ នៅក្នុងខេត្ត Choco នៃប្រទេសកូឡំប៊ី។

នាង Maria Nelly Murillo និងកូនប្រុស ត្រូវបានសង្គ្រោះ
ប្រភពដដែល បានឲ្យដឹងទៀតថា នាង Murillo បានរងរបួស និងរលាក ខណៈទារក របស់នាង មិនមានរងរបួស អ្វីឡើយ ហើយថែមទាំង មានសុខភាពល្អ ទៀតផង។
គួរបញ្ជាក់ផងដែរថា យន្តហោះដែលបានធ្លាក់នោះ គឺជាយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៏ Cessna ដែលបានហោះហើរ ចេញពីទីក្រុង Quibdo ឆ្ពោះទៅកាន់ទីក្រុង Nuqui ប៉ុន្តែបានធ្លាក់ នៅក្នុងតំបន់ Alto Baudo ស្ថិតក្នុងខេត្ត Choco កាលពីថ្ងៃសៅរ៏ ទី២០ ខែមិថុនា កន្លងទៅនេះ ខណៈមូលហេតុ នៃការធ្លាក់នោះ មិនទាន់ត្រូវបាន គេដឹងនៅឡើយទេ។

គួរឲ្យដឹងផងដែរថា ក្រុមអ្នកជួយសង្គ្រោះ បានប្រទះឃើញ យន្តហោះរងគ្រោះ កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា ហើយប្រទះឃើញ អ្នកបើកបរយន្តហោះ ដែលមានឈ្មោះថា Carlos Mario Ceballos បានស្លាប់បាត់បង់ជីវិត នៅក្នុងកាប៊ីនមុខ នៃយន្តហោះ បាត់ទៅហើយ។ ទោះបីជាយ៉ាងណា ទ្វារយន្តហោះ បានចំហរ ខណៈនាង Murillo និងកូនប្រុស ឈ្មោះ Yudier Moreno មិនស្ថិតនៅទីនោះឡើយ។

យន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៏ Cessna ដែលបានធ្លាក់នោះ
យ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះ ដែលមានគ្នាសរុប ចំនួន១៤នាក់ បានដើររុករកពេញព្រៃ អស់រយៈពេល ៣ថ្ងៃ ទើបប្រទះឃើញ នាង Murillo និងកូនប្រុស។
ប្រមុខកងទ័ពអាកាស Colombian Air Force ម្នាក់ ដែលមានឈ្មោះថា Colonel Hector Carrascaល​បានប្រាប់ឲ្យដឹងថា ការរស់រានមានជីវិត របស់ម្តាយកូន ២នាក់នេះ គឺពិតជា អព្ភូតហេតុ​ដ៏អស្ចារ្យមួយ។​«វាគឺជាអភូតហេតុ ដ៏អស្ចារ្យមួយ។ នៅទីនោះ គឺជាតំបន់ព្រៃក្រាស់។»
ម្តាយកូនទាំង២នាក់នេះ ក្រោយមក ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង Quibdo នៃប្រទេសកូឡំប៊ី ដើម្បីធ្វើការព្យាបាល៕

0 comments:

Post a Comment