ប្រាភពពីៈhttp://www.khmerload.com/news/39001
ចិន៖ ខែ្សវីដេអូកំពុងក្តៅគគុកមួយ បង្ហាញពីក្មេងមួយក្រុម ជាសិស្សអនុវិទ្យាល័យ ក្នុងខេត្ត Jiangxi បានវាយដំ និងទះកំភ្លៀង មិត្តរួមថ្នាក់ របស់ពួកគេម្នាក់ ជាង៥នាទី ហើយក្រោយមក ចាប់ស្រាតសំលៀកបំពាក់ ថែមទាំងបង្ខំ ឲ្យនាង ថតរូបជាមួយ ថែមទៀតផង។

ក្មេងស្រីរងគ្រោះត្រូវមិត្តរួមថ្នាក់បង្ខំឲ្យអង្គុយចុះ
នៅក្នុងវីដេអូ គេឃើញក្មេងស្រីរងគ្រោះ ដែលស្លៀកពាក់ ខោពណ៌ខៀវ និងអាវពណ៌ខ្មៅ ត្រូវមិត្តរួមថ្នាក់ ចាប់បង្ខំ ឲ្យលុតជង្គង់ និងផ្លាស់វេនគ្នា វាយ និងទាត់ធាក់ រូបនាង។ ទោះជាក្មេងស្រីរូបនោះ សំពះសុំអង្វរ ឲ្យបញ្ឈប់ សកម្មភាព ធ្វើបាបលើ រូបនាង យ៉ាងណាក៏ដោយ ក៏មិត្តភក្តិរបស់នាង ហាក់រីករាយ យ៉ាងខ្លាំង ហើយបន្តសកម្មភាព ហិង្សា របស់ពួកគេ តទៅទៀត។
យោងតាមនាយកដ្ឋានអប់រំខេត្ត Jiangxi បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះថា Huang ទើបតែរៀនចប់ ថ្នាក់ អនុវិទ្យាល័យ នៅខេត្ត Siyuan ហើយគេជា អតីតប្រធានថ្នាក់។ ដោយឡែក មេក្លោងដែល ដឹកនាំការវាយ ធ្វើបាបនោះ គឺមានឈ្មោះថា Liu មូលហេតុ គឺដោយសារ តែនាងមិនពេញចិត្តនឹង ការគ្រប់គ្រងថ្នាក់រៀន របស់ Huang។
Liu បានផ្ញើសារទៅ Huang ឲ្យមកជួបនាង នៅលើដំបូលអាគារ ដោយប្រាប់ថា ឲ្យជួយដោះស្រាយ ការឈ្លោះប្រកែក គ្នាមួយ។ អ្នកបង្កបញ្ហា ដែលស្ថិតនៅក្នុង វីដេអូទាំងប៉ុន្មាន ត្រូវគេស្គាល់ អត្តសញ្ញាណ អស់ហើយ និងកំពុង តែប្រគល់ កិច្ចការ ទៅឲ្យប៉ូលិស ជាអ្នកដោះស្រាយ។ ចំពោះ ក្មេងស្រីរងគ្រោះ ត្រូវបានគ្រូ របស់នាង បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕

នាងត្រូវមិត្តរួមថ្នាក់ ទាត់និងទះកំភ្លៀងជិត៥នាទី

បន្ទាប់ពីវាយធ្វើបាបរួច ហើយនាងត្រូវគេចាប់ដោះអាវ និងថតរូប Selfie
0 comments:
Post a Comment