ប្រភពពី៖http://www.khmerload.com/news/37563
សៀមរាប៖ ជាការពិតណាស់ ខេត្តសៀមរាប របស់ប្រទេសកម្ពុជាយើង គឺជាតំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្ត ដ៏ល្បីល្បាញមួយ ដែលបានទាក់ទាញភ្ញៀវទេសរចរ ពីគ្រប់ទិសទី ចំនួនរាប់លាននាក់ និងកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំផងដែរ។
កាលពីពេលថ្មីៗ កន្លងទៅនេះ តារាកូរ៉េខាងត្បូង មួយរូប លោក Eric Nam ដែលបច្ចុប្បន្ន ជាពិធីករកម្មវិធីទូរទស្សន៍ After School Club ដែលមានការគាំទ្រជាច្រើន របស់ប៉ុស្តិ៍ទូរទស្សន៍ Arirang ក៏បានមកធ្វើដំណើរកំសាន្ត និងទស្សនាប្រាសាទនានា ក្នុងទីក្រុងសៀមរាប ផងដែរ។ អី្វដែលគួឲ្យកត់សំគាល់ ជាងនេះទៅទៀត នៅក្នុងទំព័រហ្វេសប៊ុក ជាផ្លូវការរបស់លោក គេបានឃើញនូវ រូបថតជាច្រើនប៉ុស្តិ៍ ដែលមានផ្តិតជាប់នូវ ទស្សនីយភាព ប្រាសាទនានារបស់កម្ពុជា ដោយមានភ្ជាប់ជាមួយសារ ដែលមានអត្ថន័យ សប្បាយរីករាយ និងពេញចិត្ត ខេត្តសៀមរាប នេះជាខ្លាំង។ មិនតែប៉ុណ្ណោះ លោកថែមទាំងបាន ផ្លាស់ប្តូររូបថត Profile របស់លោក ដែលមានជាប់ដោយ ប្រាសាទអង្គរវត្ត ថែមទៀតផង។

លោក Eric Nam (ឆ្វេង)
លោកបានសរសេរ ថា "ខ្ញុំសង្ឃឹមថា នឹងអាចនៅទីនេះបានយូរជាងនេះ!" ហើយលោកក៏បាន សរសេរប្រាប់ដែលថា អ្នកស្រុកសៀមរាប ពិតជាល្អខ្លាំងណាស់ ហើយលោកបានធ្វើ ជាមិត្តភក្តិជាមួយ នឹងបុរសអ្នករត់តុកតុក ម្នាក់ឈ្មោះ ភា (Pia) ទៀតផង។
នៅថ្ងៃចុងក្រោយ របស់លោក Eric ក្នុងប្រទេសកម្ពុជា លោកក៏បានសរសេរថា "ពេលនេះខ្ញុំនៅ តាមផ្លូវឆ្ពោះទៅ ព្រលានយន្តហោះ។ ខ្ញុំមានការក្រៀមក្រំ ប៉ុន្តែខ្ញុំត្រូវតែទៅ។ អរគុណកម្ពុជា សម្រាប់ពេលវេលា ដ៏ល្អនេះ!"៕




រូបថត និងសារ ដែលលោក Eric Nam បានបង្ហោះលើហ្វេសប៊ុក
សូមទស្សនា កម្មវិធីទូស្សទស្សន៍ របស់លោក Eric Nam ខាងក្រោមនេះ៖
0 comments:
Post a Comment