ប្រភពពីៈhttp://news.sabay.com.kh/article/357482
មានអតិថិជនមួយចំនួនបានរាយការណ៍មកថា ពួកគេមានអាការៈកន្ទួលស្បែកបន្ទាប់ពីបានពាក់នាឡិកា Apple Watch។ នេះបើតាមការរបាយការដោយគេហទំព័រអ៊ីតាលីមួយឈ្មោះថា iSpazio។

អតិថិជនអ្នកប្រើប្រាស់ទាំងនោះបានត្អូញត្អែរថា នៅពេលពួកគេបានពាក់ Apple Watch មួយរយៈ ក្រោយមកស្បែកនៅត្រង់កដៃរបស់ពួកគេស្រាប់តែឡើងកន្ទួលនិងក្រហាយដោយពួកគេគិតថា វាប្រហែលជាបង្កមកពីនាឡិកា Apple Watch។ តែក្រុមហ៊ុន Apple ក៏ធ្លាប់បានអះអាងថា សមាសធាតុដែលផ្សំធ្វើនៅលើ Apple Watch គឺបានឆ្លងកាត់ការសាកល្បងជាច្រើនដង តែមិនបាននិយាយថាពួកគេបានព្រឹក្សាជាមួយអ្នកជំនាញផ្នែកស្បែកដើម្បីធានាថាសមាសធាតុនៅលើ Apple Watch មិនបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់អតិថិជនរបស់ខ្លួននោះទេ។

យ៉ាងណាក្ដី ក្រុមហ៊ុន Apple ក៏ទទួលស្គាល់ដែរថាអ្នកប្រើប្រាស់ដែលមានស្បែកងាយនឹងប្រតិកម្មជាមួយនឹងសារធាតុមួយចំនួនដូចជានីកែល ដែលត្រូវបានប្រើនៅលើ Apple Watch ដូចជាម៉ូដែល Apple Watch Sport ពណ៌ប្រផេះ និងម៉ូដែលមួយចំនួនដែលធ្វើឡើងពីដែកអ៊ីណុក ឬមេដែកដែលនៅក្នុងនាឡិកា និងខ្សែនាឡិកាជាដើមគួរកុំពាក់វា។ Apple ក៏បានបន្ថែមទៀតថា បញ្ហានេះវាក៏អាចបង្កមកពីអ្នកប្រើប្រាស់មួយចំនួនបានពាក់វាខុសដូចជាពាក់វាតឹងពេក វាក៏អាចបង្កឲ្យក្ដៅរលាក និងមានកន្ទួល ព្រមទាំងស្នាមក្រហម។

កាលពីពេលកន្លងទៅក៏ធ្លាប់មានព័ត៌មានឲ្យដឹងថា Apple Watch គឺមានបញ្ហាដោយមិនដំណើរការនៅលើដៃ ដែលមានស្នាមសាក់នោះទេ៕
0 comments:
Post a Comment