ប្រភពពី៖http://news.sabay.com.kh/article/357227
ក្រុមហ៊ុន Samsung នឹងបង្ហាញទូរសព្ទ Galaxy S6/S6 Edge Iron Man លំនាំរឿង Avengers: Age of Ultron ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Marvel ។

Galaxy S6/S6 Edge ដែលកើតឡើងពីកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ត្រូវបានរចនាដោយឆ្លុះបញ្ចាំងពីតួអង្គ Iron Man ក្នុងរឿង Avengers: Age of Ultron ដែលទើបតែបញ្ចាំងថ្មីៗ។ Smartphone ទាំងពីរមានពីរពណ៌គឺ ពណ៌មាស និងពណ៌ក្រហម ព្រមទាំងមានរូបភាព Wallpaper និង Ringtones របស់ Marvel ទៀតផង។
ចំពោះផលិតផលរបស់ Samsung ដែលឃើញនៅក្នុងភាពយន្ត Avengers: Age of Ultron មានដូចជា Tablet កុំព្យូទ័រ និង Galaxy S6 Edge ហើយការសហការគ្នាបង្កើត Galaxy S6/S6 Edge Iron Man នេះ Samsung ជឿថានឹងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកនិយមរឿង Avengers។

តាមការបញ្ជាក់របស់ Samsung ទូរសព្ទ Galaxy S6/S6 Edge Iron Man អាចនឹងត្រូវដាក់បង្ហាញនៅចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ។
របាយការណ៍កន្លងមកឃើញថា បន្ទាប់ពី Galaxy S6/S6 Edge ដាក់លក់លើទីផ្សារភ្លាម បានទទួលការចាប់អារម្មណ៍គួរសម ដោយសារការរចនារូបរាងថ្មីរួមនឹង Software មានគុណភាពខ្ពស់សម្រាប់តម្រូវចិត្តអ្នកប្រើប្រាស់៕
0 comments:
Post a Comment