Monday, May 11, 2015

ប្រភពពី​​​​​​​​​​៖http://www.khmerload.com/news/37706
ខេត្តកណ្តាល ៖ នារីវ័យ១៦ឆ្នាំម្នាក់ ក្រោយពីរៀបការ រួមរស់ជាមួយប្តី វ័យជាង២០ឆ្នាំ បានជាង១ខែ បានរត់ចេញពីផ្ទះ ដោយមិនដឹងមូលហេតុ ទុកឱ្យបុរសជាប្តី នៅឯកា ជាមួយ ម្តាយក្មេក ។
កាលពីព្រឹកថ្ងៃទី១១ ឧសភា នេះស្ត្រីជាម្តាយ នារីដែលបាត់ខ្លួន បានកាន់រូបថត ពេលរៀបការ មកអធិការដ្ឋាន នគរបាល ក្រុងតាខ្មៅ ដើម្បីដាក់ពាក្យប្តឹង សុំឱ្យនគរបាល ជួយអន្តរាគមន៍ រកកូនគាត់ ឱ្យបានមករួមរស់ ជាមួយប្តី និងក្រុមគ្រួសារវិញ។
ស្ត្រីជាម្តាយ នារីដែលរត់ចេញពីផ្ទះ ឈ្មោះ កេត សុខា អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង បច្ចុប្បន្នស្នាក់នៅ ក្រុងតាខ្មៅ បានរៀបរាប់ ឱ្យដឹងថា កូនស្រីគាត់ ដែលចាកចេញ ពីផ្ទះចោលប្តី និងក្រុមគ្រួសារ ឈ្មោះ អេម ប្រស្នារីតា ហៅរីតា អាយុ១៦ឆ្នាំ បានរៀបការ ជាមួយបុរសឈ្មោះ ចិត្រ អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅស្រុកល្វាឯម កាលពីជាង១ខែមុន ដោយមានចាស់ទុំ ស្តីដណ្តឹង រៀបការតាមប្រពៃណី មិនមាន ការបង្ខិតបង្ខំឡើយ ហើយពួកគេ ទាំង២នាក់នោះ ក៏បានស្គាល់ចិត្តគ្នា មុនពេលរៀបការដែរ ។
ស្ត្រីឈ្មោះកើត សុខា បានរៀបរាប់ទៀតថា កូនស្រីរបស់គាត់ បានចាកចេញ ពីផ្ទះតាំងពី ថ្ងៃទី៦ ឧសភា ២០១៥ ហើយគាត់មិនបានដឹង ពីមូលហេតុទេ ព្រោះពួកគេ ទាំង២នាក់ តាំងពីរៀបការមក ស្រឡាញ់គ្នា ល្អូកល្អិនណាស់ ប៉ុន្តែគាត់សង្ស័យថា កូនស្រីគាត់ញៀនថ្នាំ ហើយជឿតាម មិត្តភក្តិ បបួលអូសទាញ ទៅសម្ងំប្រើប្រាស់ ថ្នាំញៀន ព្រោះកាលពីមុន កូនស្រីគាត់ ធ្លាប់ចូលក្លិប និងប្រើថ្នាំញៀន ហើយក៏ធ្លាប់ ត្រូវនគរបាល ក្រុងតាខ្មៅ ឃាត់ខ្លួនពាក់ព័ន្ធ ថ្នាំញៀននេះដែរ។
ស្ត្រីជាម្តាយ បានអំពាវនាវ ដល់កូនស្រី ជាទីស្រឡាញ់ ឱ្យត្រឡប់មកផ្ទះជួបជុំប្តី និងក្រុមគ្រួសារវិញ ពួកគាត់ទាំងអស់គ្នា មិនប្រកាន់ទោសឡើយ ឱ្យតែកូនត្រឡប់មកវិញ៕



0 comments:

Post a Comment