Monday, May 18, 2015

ប្រភពពី៖.khmerload.com/news/37878
សៀមរាប៖ ក្រុមចោរ ៤នាក់ប្រដាប់ដោយ កាំភ្លើងអាកា និងកាំភ្លើងខ្លី បានចូលប្លន់ អាជីវករលក់មាស និងប្តូរប្រាក់ កណ្តាលអាធ្រាត្រ ប្លន់យកលុយអស់ ៦៥.០០០ដុល្លារ និងគ្រឿងអលង្ការ ជាច្រើនទៀត នាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅស្រុក ប្រាសាទបាគង ខេត្តសៀមរាប។
មន្រ្តីអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមចោរបានគាស់បង្អួច ហើយចូលភ្ជង់ ម្ចាស់ផ្ទះ គំរាមយកលុយ និងគ្រឿងអលង្ការ តែម្តង។ ជនរងគ្រោះមានឈ្មោះ ខាន់ ឡៃសាង ភេទប្រុស អាយុ៤៣ឆ្នាំ និងភរិយាឈ្មោះ ផ្លោក សុធារី អាយុ៣៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។
នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភានេះ កម្លាំងស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថ ខេត្តសៀមរាប កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើស៕




0 comments:

Post a Comment