ប្រភពពីៈhttp://www.khmerload.com/news/38104
ថៃ៖ វត្តខ្លា ដែលជាទីកន្លែង ដ៏ស្រស់ស្អាត និងអស្ចារ្យ នៅក្នុងប្រទេសថៃ បានក្លាយជា ទីតាំងមួយ ដ៏មានប្រជាប្រិយភាព សំរាប់ អ្នកទេសចរ ដែលមកកំសាន្ត នៅតំបន់អាស៊ីអាគ្នេយ៍។

រូបភាពសត្វខ្លា និងព្រះសង្ឃ ក្នុងវត្ត Pha Luang Ta Bua
យ៉ាងណាមិញ នៅក្នុងហេតុការណ៍ ដ៏គួរឲ្យតក់ស្លុតមួយ បានបង្ហាញ ឲ្យគេឃើញថា ការចិញ្ចឹមសត្វខ្លា ពិតជាមិនមានសុវត្ថិភាព គ្រប់ពេលនោះទេ ជាក់ស្តែង ព្រះគ្រូចៅអធិការវត្ត បានរងគ្រោះ ដោយបាក់ដៃ និងរយះផ្ទៃមុខ ក្រោយពេល រងការវាយប្រហារ ពីខ្លាមួយក្បាល ក្នុងចំណោមខ្លាទាំង ១៥០ ក្បាល នៅក្នុងវត្ត Pha Luang Ta Bua នៃប្រទេសថៃ។ ទាក់ទងទៅនឹងបញ្ហានេះ ក្រុមយុទ្ធនាការ ការពារ សិទ្ធសត្វព្រៃ បានទាមទារ ឲ្យព្រះសង្ឃ បញ្ឈប់ការចិញ្ចឹម សត្វខ្លា តទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យបានឲ្យដឹងថា សត្វខ្លា មិនមានបំណង ចង់ហក់ខាំ ព្រះសង្ឃនោះទេ ក៏ប៉ុន្តែ ហេតុការណ៍នេះ អាចជា សារមួយ ដាស់តឿនទៅ ដល់អ្នកទេសចរ ជាយុវវ័យ ដែលចូលចិត្ត ថតរូបឱបខ្លា ដើម្បីយកទៅប្តួរ Profile ហ្វេសប៊ុក របស់ពួកគេ។ ព្រះគ្រូជាចៅអធិការវត្ត ព្រះនាម Luang Ta Jan ព្រះជន្ម ៦៤ ព្រះវស្សា កាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យThanakarn ដោយព្រះអង្គ បានរងរបួស រយះមុខ បាក់ដៃ និងបាក់ធ្មេញ ដោយសារការវាយប្រហារ ពីសត្វខ្លា។
យោងតាម លោក Sahathep ដែលជានាយកមន្ទីរពេទ្យ Thanakarn មានប្រសាសន៍ថា សត្វខ្លាបង្កហេតុ មានទំងន់ ៣០០ គីឡូក្រាម រស់នៅក្នុងទីអារាមនោះ ជាង ៧ឆ្នាំមកហើយ។ ព្រះគ្រូចៅអធិការ ពេលនេះបានធូរស្បើយហើយ និងគ្រោងចេញពី មន្ទីរពេទ្យនៅសប្តាហ៍នេះ។
គួរបញ្ជាក់ផងដែរថា វត្តខ្លា ឬវត្ត Pha Luang Ta Bua ស្ថិតនៅភាគខាងជើង ខេត្ត Kanchanaburi មានចិញ្ចឹមខ្លាជាង ១៥០ ក្បាល បានក្លាយជា គោលដៅទេសចរណ៍ ដ៏ល្បីឈ្មោះ អស់ពេល ជាយូរមកហើយ៕

ខ្លា ២ក្បាល ក្នុងចំណោមខ្លា ទាំង ១៥០ នៅក្នុងវត្ត Pha Luang Ta Bua

សត្វខ្លាកំពុងហក់ប្រលែងលេងជាមួយព្រះសង្ឃ

កូនខ្លាកំពុងប្រលែងជាមួយព្រះសង្ឃ នៅវត្ត Pha Luang Ta Bua
0 comments:
Post a Comment