ប្រភពពីៈ.khmerload.com/news/38092
ខេត្តកំពង់ឆ្នាំង ៖ មានរឿងចម្លែកមួយអាចថា និងជាមេរៀនសម្រាប់នារីទូទៅ ដែលលង់ស្នេហ៏៍លើបុរស ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ស្គាល់តាមតែរយៈទូរស័ព្ទ ហើយក៏ជឿទុកចិត្តរហូត ផ្ញើប្រាក់តាមរយៈវីងច្រើនដង អស់ប្រាក់ដល់ ទៅ៨លានរៀលឱ្យបុរសនោះ ទីបំផុតទើបបានដឹងថា ចាញ់បោកបុរសរូបនោះ បន្ទាប់ពីទូរស័ព្ទចូលមិនលើក និងព្យាយាមគេចនោះ ។
ទោះបីជាយ៉ាងណា បុរសជាឪពុកមានារីរងគ្រោះ មានភាពវៃឆ្លាតបានប្រើល្បិច ទប់ទល់អំពើបោកប្រាស់វិញ ដោយឱ្យនារីម្នាក់ ផ្សេងទៀត ធ្វើជាទូរសព្ទ័ថាច្រឡំលេខ ហើយបានធ្វើការទំនាក់ទំនង ស្នេហាជាច្រើនដង និងប្រាប់ថា មានសល់ប្រាក់ ចំនួន៣ពាន់ដុល្លារ អាចឱ្យពួកយើងរួមរស់ជាមួយគ្នាបាន សូមឱ្យមកទទួលនាង ទៅរស់នៅជាមួយផង ទីបំផុតយុវជនដែលធ្លាប់បោកប្រាស់គេ បានត្រូវគេបោកឱ្យចូលអន្ទាក់សមត្ថកិច្ចចាប់ ឃាត់ខ្លួនបានតែម្តង កាលពីរសៀលថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៥ ។
ប្រភពបានឱ្យដឹងថា ជនឆបោកខាងលើឈ្មោះអឿ សំណាង ហៅស្នា អាយុ២០ឆ្នាំ ។ ជននេះបានអះអាងថា រូបគេមានទីលំនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ តែសមត្ថកិច្ចថា មានទីលំនៅមិនប្រាកដទេ ព្រោះជាជនឆបោក ។ សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តបានឱ្យដឹងថា កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៥ ឈ្មោះអឿ សំណាង ហៅស្នា នេះ បានទូរសព្ទ័ច្រឡំ លេខ មកនារីរងគ្រោះអាយុ២៦ឆ្នាំ ដែលជាអាជីវករទិញ-លក់ជ្រូក មានទីលំនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ។
ក្រោយមក ពួកគេបានស្គាល់គ្នា ហើយក៏ឈានដល់ ទំនាក់ទំនងស្នេហា ទើបធ្វើឱ្យនារីរងគ្រោះលង់ ស្នេហ៏ ឈានដល់ការជឿទុកចិត្ត សុខចិត្តផ្តល់ប្រាក់ចំនួន ៨លើកតាមរយៈវីងអស់ចំនួន ៨លានរៀល ព្រោះតែយុវជនខាងលើ បានបានអះអាងថា ខ្លួនគេជាថៅកែម្ចាស់ចម្ការដាំឡូងមីនៅខេត្តប៉ៃលិន ហើយខាងមុខនេះ ពេលប្រមូលផលបាន ជាង៣ម៉ឺនដុល្លារ តែពេលនេះខ្វះលុយ ទិញជីដាក់ចំការ ។
ប្រភពដដែលបានបន្តថា ក្រោយពីបានផ្តល់ប្រាក់ឱ្យ ជនសង្ស័យជាបន្តបន្ទាប់រួចហើយ ចុងក្រោយបានប្រាប់ថា ខ្វះប្រាក់១៦០ម៉ឺនរៀលទៀត ឱ្យនារីរងគ្រោះផ្ញើតាមវីងឱ្យទៀត តែនាងប្រាប់ថា អត់ប្រាក់ទេ ស្រាប់តែជនសង្ស័យខាងលើ បិទទូរសព្ទ័មិនព្រមទទួល ទូរស័ព្ទនារីរងគ្រោះជាច្រើនលើក ទើបនារីរងគ្រោះដឹងថា ចាញ់បោក ហើយបានយកដំណឹងនេះ ទៅប្រាក់ឪពុកមាឱ្យជួយរកវិធី យកប្រាក់នេះត្រឡប់មកវិញ ។

0 comments:
Post a Comment