Monday, May 4, 2015

ប្រភពពីៈhttp://news.sabay.com.kh/article/357599
ម្សិល​មិញ​​ស្ត្រី​​ដែល​​បាន​ធ្វើ​​ការ​លើ​ការ​​​​​​​​​អប់រំ​កុមារ​​លើ​គំនរ​សំរាម​កម្ពុជា​​​អ្នក​ស្រី នួន ភីមាន ​​បាន​ឈ្នះ​​​ពាន​​​រង្វាន់​​មនុស្ស​ធម៌ 2015 Special Humanitarian Award ​​ ពី​កម្មវិធី​ Ountanding Asian Canadian Comminity Awards ​ដែល​រៀប​ចំ​នៅ​​​​​ទីក្រុង Onatario ប្រទេស ​កាណាដា។

បើ​តាម​ហ្វេសប៊ុក​ផ្លូវការ​​របស់​ក្រុម​ប្រឹក្សា  Canadian Multicultural Council – Asains in Ontario នៅ​ទីនោះ ​​អ្នក​ស្រី នួន ភីមាន ក៏​បាន​ជាប់​​ជា​វីរបុរស​អប់រំ​​ Local Asian-Canadian Heroes of Education របស់​ Asian Heritage Month 2015 ផង​ដែរ។

មន្ត្រី​​រដ្ឋបាល​អង្គការ​លើក​ស្ទួយ​ពលរដ្ឋ​​ PIO លោក ធុល ហឿន ថ្លែង​ប្រាប់ Sabay ថា​អ្នក​ស្រី នួន ភីមាន ​ស្ថាបនិក​អង្គការ​​​​បាន​ចាក​ចេញ​ពី កម្ពុជា តាំង​ពី​ថ្ងៃ​ទី​​២៥​មេសា​ម៉្លេះ​ ដើម្បី​​ចូល​រួម​ក្នុង​កម្មវិធី​នេះ និង​សំខាន់​គឺ​​​​​ស្វែង​រក​មូលនិធិ​នៅ​ទី​នោះ​​​​ទ្រទ្រង់​អង្គការ។ ​អ្នក​ស្រី​នឹង​ត្រលប់​មក​កម្ពុជា​វិញ ​នៅ​ពាក់​កណ្ដាល​ខែ​​មិថុនា​ខាង​មុខ​​។

noun phymea
អ្នក​ស្រី នួន ភីមាន ក្នុង​សំលៀកបំពាក់​ខ្មែរ​ទទួល​ពាន​រង្វាន់

​លោក ហឿន ថា​បច្ចុប្បន្ន​នេះ យ៉ាង​ហោច​ណាស់​​អង្គការ​​​ (PIO) ​ដែល​​មាន​​អ្នកស្រី​​ នួន ភីមាន ជា​ស្ថាបនិក​កំពុង​​ផ្ដល់​ការ​អប់​រំ​​និង ​អាហារូបត្ថម្ភ​ ការ​ថែ​ទាំ​សុខភាព​​ ​ដល់​កុមារ​រើស​សំរាម​ចាប់​ពី​អាយុ​៥​​ឆ្នាំ​​ឡើង ​​​​​ប្រមាណ​ ១៣៥០​នាក់​ នៅ​សហគមន៍​​​​​គំនរ​សំរាម​​ស្ទឹង​មានជ័យ។ ស្ត្រី​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត កំពង់​ចាម ពេល​នេះ​កំពុង​ស្ថិត​​នៅ​ប្រទេស​ កាណាដា។

អ្នក​ស្រី​​ នួន ភីមាន បាន​បោះ​បង់​ការ​ងារ​ចោល​​នៅ​ពេល​​មួយ​ដែល​អ្នក​ស្រី​ទើប​ប្រទះ​នឹង​​ភ្នែក​​នូវ​​​ជីវិត​​អត់​ឃ្លាន​របស់​កុមារ​តាម​ដង​ផ្លូវ​ រហូត​អ្នក​ស្រី​គិត​ថា​នឹង​ធ្វើ​អ្វី​មួយ​សម្រាប់​ពួក​គេ​​។ ​​ដោយ​មាន​បទពិសោធន៍​ការងារ​​ជាមួយ​អង្គការ​អន្តរជាតិ​​ជា​ច្រើន​​ អ្នក​ស្រី​បាន​សម្រេច​ធ្វើ​​​ការ​​ប្រយុទ្ធ​ប្រឆាំង​សម្រាប់​សិទ្ធ​កុមារ​ក្រីក្រ​  ដោយ​​​បើក​​ថ្នាក់​រៀន​​មួយ​​នៅ​តំបន់​គំនរ​សំរាម​​ស្ទឹង​មានជ័យ។ សាលា​​ដែល​ដំបូង​ឡើយ​មាន​តែ​​ថ្នាក់​រៀន​មួយ​ប៉ុណ្ណោះ ​បាន​ផ្ដល់​ការ​អប់រំ និង​អាហារ​អាហារូបត្ថម្ភ​មាន​​ជីវជាតិ​ ការ​ថែ​ទាំង​សុខភាព និង​ទឹក​ស្អាត​​ ​​ដល់​កុមារ​រើស​សំរាម​នៅ​ទី​នោះ។ មក​​ដល់​ឥឡូវ​នេះ​​ កុមារ​​ដែល​ផ្ញើ​ជីវិត​លើ​សំរាម​មិន​តិច​ជាង​១៣០០​ឡើយ​ កំពុង​​ទទួល​​ការ​អប់​នៅ PIO និង​មាន​សិស្ស​២​នាក់​កំពុង​សិក្សា​ដល់​​ថ្នាក់​មហាវិទ្យាល័យ​ ក្រោម​ការ​ទំនុក​បម្រុង​ពី​អង្គការ​គាំពារ​ក្មេង​រើស​សំរាម​នេះ។

11182273_952299301457239_714733864501065844_n
នួន ភីមានកំពុង​កាន់ហ្វូស្ទ័រ Asian Heritage Month 2015 ដែល​អ្នកស្រី​ជាប់​ជា Heroes of Education
ក្នុង​កិច្ចការ​សង្គ្រោះ​កុមារ​​កម្ពុជា​ជា​ច្រើន​នាក់​​ចេញ​ពី​ភាព​អវិជ្ជា​ អ្នក​ស្រី នួន ភីមាន កាល​ឆ្នាំ​​២០០៨​ បាន​ជាប់​ជា​​ វីរបុរស​ ប្រចាំ​ទូរទស្សន៍​​ពិភពលោក​ មាន​មូលដ្ឋាន​នៅ​អាមេរិក​ CNN​។ ​​ម្យ៉ាង​វិញ​ទៀត កាល​ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ​​ អ្នក​ស្រី ភីមាន ​​ត្រូវ​បាន​ប្រកាស​​ជា​​បេក្ខជន​លំដាប់​ពិភពលោក​ គឺ​​ស្ត្រី​​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធ​កុមារ​កម្ពុជា​រូប​នេះ ​​បាន​ជាប់​​​​ជា​បេក្ខជន​​៣​នាក់​ចុង​ក្រោយ​ ​នៃ​ការ​ប្រកួត​​ពាន​រង្វាន់​ណូបែល​ពិពលោក​ផ្នែក​ការងារ​​​​កុមារ « Childrent’s Nobel Prizze» ដែល​មាន​ប្រាក់​រង្វាន់​ ១០​ម៉ឺន​ ដុល្លារ​អាមេរិក​​។

ក្នុង​ការ​ប្រជែង​ពាន​ណូបែល​ពិភពលោក​នេះ ​អ្នក​ស្រី នួន ភីមាន ​កំពុង​ប្រជែង​ជាមួយ​​បេក្ខជន​២​នាក់​ទៀត​គឺ​លោក​ ​Kailash Satyarthi​ មក​ពី​ប្រទេស​ឥណ្ឌា ​ដែល​ធ្វើការ​ប្រឆាំង​លើ​​​​ពលកម្ម​នឹង​ទាសភាព​កុមារ និង ​​លោក​​​ ​Javir Stauring ​មកពី​សហរដ្ឋ​អាមេរិក​ ​ដែល​​​ធ្វើការ​ងារ​​ជាមួយ​កុមារ​រស់​នៅ​ក្នុង​ពន្ធនាគារ​និង​ជន​រង​គ្រោះ​ដោយ​សារ​​ ​ឧក្រិដ្ឋ។ ការ​ប្រកាស​លទ្ធផល​នៃ​ការ​ប្រកួត​តាម​រយៈ​ការ​បើក​ឲ្យ​ បោះ​ឆ្នោត តាម​​​អន​ឡាញ​ នឹង​មាន​រង្វាន់​១​សែន​ដុល្លារ​នេះ នឹង​​ធ្វើ​នៅ​ប្រទេស​ស៊ុយ​អ៊ែត ​នៅ​ខែ​តុលា​​​ខាង​មុខ៕ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ world children​ prize កន្លង​មក​។
ដើម្បី​មើល​លក្ខណ​នានា​ក្នុង​ការ​បោះ​ឆ្នោត​អន​ឡាញ​គាំទ្រ​អ្នក​ស្រី នួន ភីមាន ប្រកួត​ពាន​ណូបែល​កុមារ​សូម​ ចុច​ត្រង់​នេះ…!

0 comments:

Post a Comment