ប្រភពពី៖http://www.khmerload.com/news/37452
ហ្វេសប៊ុក៖ កាលពីថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនមាន ការចាប់អារម្មណ៍ និងចែករំលែក តៗគ្នាជាច្រើន ចំពោះរូបថត ប៉ុន្មានសន្លឹក ដែលបង្ហាញពី ការរៀបចំ ពិធីសែនព្រេន ដើម្បីបង្រ្គប់កិច្ច នៃពិធីមង្គលការ របស់គូស្នេហ៍មួយគូ ទៅតាមបែប ប្រពៃណីខ្មែរ។
យោងតាមប្រភព ដែលបានចែក រំលែកនៅលើ ទំព័រហ្វេសប៊ុក បានបញ្ជាក់ថា មូលហេតុដែល គូស្នេហ៍មួយគូ នេះធ្វើពិធីសែនព្រេន ជំនួសឲ្យពិធី មង្គលការបែបនេះ ក៏ព្រោះតែពួកគេ ទាំង២នាក់ មានជីវភាព ទីទ័លក្រ តែបំណាច់នឹង ស្រលាញ់គ្នា ទៅហើយនោះ ពួកគេក៏បាន រៀបចំពិធី សែនព្រេន មួយព្រឹកដើម្បី ជាចំណងដៃ សម្រាប់មង្គលការ របស់ពួកគេ ក៏ដូចជា ដើម្បីគោរព ទៅតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ ផងដែរ។
ក្នុងនោះយើង អាចសង្កេតឃើញថា អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនបាន នាំគ្នាជូនពរ ទៅដល់ពួកគេ ទាំង២ ព្រមទាំងបង្ហាញ ពីការគោរព និងកោតសរសើរ ចំពោះទង្វើ ដែលមិនប្រាសចាក អំពីសីលធម៍ និងប្រពៃណី របស់ប្រទេសយើង៕
ទិដ្ឋភាពក្នុង ពិធីសែនព្រេន របស់គូស្នេហ៍ មួយគូនោះ៖




0 comments:
Post a Comment