ប្រភពពី៖http://www.khmerload.com/news/37511
អាមេរិក៖ តើអ្នកនឹងសម្រេចចិត្ត បោះបង់លុយ ១០,០០០ដុល្លារចោល ដើម្បីបានជួបផ្ទាល់ជាមួយ តារាល្បី ឬ មនុស្សដែលតែងតែគាំទ្រ ជានិច្ច ឬយ៉ាងណា ?
យ៉ាងណាមិញ សំរាប់ ក្មេងស្រី អាយុ ១៦ឆ្នាំម្នាក់ បានសម្រេចចិត្ត បោះបង់លុយ ១០,០០០ ដុល្លារ ហើយជ្រើសរើស ជួបជាមួយ កីឡាករ Neymar ដែលនាង តែងតែគាំទ្រ និង ចង់ជួបផ្ទាល់ ជាយូរមកហើយ ។

ក្មេងស្រីរូបនេះ មានឈ្មោះ Rhiannon ជាកីឡាការិនីបាល់ទាត់ម្នាក់ នៅ វិទ្យាស្ថាន Elite ក្នុងរដ្ឋ Las Vegas។ នាងបានឈ្នះ ការប្រកួតប្រជែង មួយយ៉ាងលំបាក ពីក្រុមហ៊ុន ភេសជ្ជៈ Guarana Antarctica ដោយទទួលបានរង្វាន់ ដែលអាចឲ្យនាង មានពីរជម្រើស ក្នុងនោះ ទទួលយកលុយ ១០,០០០ដុល្លារ ឬ ជួបផ្ទាល់ជាមួយកីឡាករ Neymar ។ ចុងក្រោយ នាងក៏សម្រេចចិត្ត ជ្រើសរើសយក ការជួបជាមួយ កីឡាករ Neymar ជាជាងយក ១០,០០០ដុល្លារ បើទោះបីជា ក្រុមគ្រួសារនាង មិនពេញចិត្តចំពោះ ការបោះបង់ចោលលុយ ចោលទទេរ យ៉ាងនេះក៏ដោយក្តី។
ក្រោយមក Rhiannon បានទៅ ជួប Neymar និងបានទស្សនាការ ប្រកួតរបស់ ក្រុម Barcelona នៅប្រទេសអេស្ប៉ាញ ជាមួយគ្នា។ តាមរយៈ វីដេអូមួយ បានបង្ហាញថា នៅពេល Rhiannon បានជួប Neymar នាងមិនអាច ទប់អារម្មណ៍ដ៏រំភើប រីករាយ របស់នាងបានឡើយ ហើយនាងនូវបានថត រូប selfie ជាមួយ Neymar និង បានថើបថ្ពាល់របស់ Neymar ទៀតផង ។ ក្នុងនោះដែរ Rhinanon បាននិយាយថា " វាជារឿងដ៏អស្ចារ្យ ដែលបានមើល ការប្រកួតនៅអឺរ៉ុប និងបានឃើញ Neymar លេងផ្ទាល់ក្នុងការប្រកួត បែបនេះ។ វាជាបទ ពិសោធន៍ ដ៏ល្អមួយ ។ នៅពេល យើង រង់ចាំ ជួបជាមួយ Neymar វាពិតជាអស្ចារ្យណាស់" ៕


Rhiannon បានថតរូបជាមួយ Neymar
វីដេអូនៅ ពេល Rhiannon បានជួបជាមួយ Neymar
0 comments:
Post a Comment