Wednesday, May 27, 2015

ប្រភពពី៖http://www.khmerload.com/news/38146
សហរដ្ឋអាមេរិក៖ អតីតកីឡាករមួយរូប ដែលរងជំងឺពិការខួរ ឆ្អឹងខ្នង កាលពី ៥ឆ្នាំមុន នាពេលនេះ អាច ងើបដើរ បន្ដិចម្ដងៗ តាមរយៈជំនួយពី គូដណ្ដឹង ក្នុងពិធី ទទួល សញ្ញាប័ត្រ ដែលធ្វើឲ្យ អ្នកចូលរួម ជាច្រើន ក្នុងពិធីនេះ ទះដៃ និងរំភើប គ្រប់ៗគ្នា។
លោក Chris Norton អាយុ ២៣ឆ្នាំ មកពី រដ្ឋ Iowa ទទួលរងនូវ ជំងឺនេះ ក្នុងអំឡុងពេល ធ្វើការ ប្រកួត បាល់ទាត់ កាលពីឆ្នាំ ២០១០ និងធ្វើឲ្យពិការ ចាប់ពី ក ចុះមក ក្រោម។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យ បាននិយាយថា គាត់មាន ឱកាសបន្ដិច បន្ដួចប៉ុណ្ណោះ ដើម្បីអាច ងើបដើរឡើង វិញបាន។
ប៉ុន្ដែ រឿងរ៉ាវទាំងនេះ មិនអាច បញ្ឈប់ចិត្ដ របស់គាត់បាន នោះទេ ដោយកាលពី សប្ដាហ៍មុន គាត់អាច ងើបដើរម្ដង បន្ដិចៗ ក្នុងអំឡុង ពិធី ទទួលសញ្ញាប័ត្រ ថ្នាក់បរិញ្ញា នៅក្នុង មហាវិទ្យាល័យ Luther ខណៈគូដណ្ដឹងគាត់ ឈ្មោះថា Emily Summers ដែលគាត់ទើប តែសុំរៀបការ កាលពី ពេលថ្មីៗនេះ ជួយ លើកគាត់ពី រទេះរុញ។ នេះគឺ ជាជំហានមួយ ដែលធ្វើឲ្យ អ្នកចូលរួម ក្នុងពិធីនេះ នាំគ្នា សម្លឹងមើល យ៉ាងស្រឡាំងកាំង និងសង្ឃឹមថា គាត់នឹង អាច ងើបដើរឡើង ទៅលើ ឆាកដើម្បី ទទួលសញ្ញាប័ត្រនេះ។ ការខិតខំប្រឹងប្រែង របស់គាត់ពិត ជាទទួលបាន ជោគជ័យ និងគាត់ បាននិយាយថា៖ គាត់ផ្ដោត ទៅអ្វី ដែលគាត់ចង់ធ្វើ គាត់មិន ខ្វាយខ្វល់ ពីអ្នកដទៃនោះទេ អ្វីដែល ពិសេសនោះ ក្នុងសាលនេះ គឺពិតជា មានអនុភាពដ៏ចម្លែក និងមិនគួរឲ្យជឿ ខណៈដែលមាន  Emily នៅក្បែរគាត់ និងនាងជា មនុស្សពិសេសតែ ម្នាក់សម្រាប់គាត់ ដែលរូបគាត់ មិនដែលធ្លាប់ជួប ប្រទះពីមុន និងស្រឡាញ់ជាទី បំផុត៕ 

រូបភាព លោក Chris Norton និងនាងEmily Summers  
ទស្សនាវីដេអូ៖

0 comments:

Post a Comment