ប្រភពពី៖http://news.sabay.com.kh/article/360947
មន្ត្រីប៉ូលិសរបស់ប្រទេសអាហ្វ្រិកខាងត្បូងកំពុងបើកការស៊ើប អង្កេតបន្ទាន់មួយ បន្ទាប់ពីបុរសម្នាក់ត្រូវនារីអនាមិក ៣នាក់ចាប់ខ្លួន និងរំលោភនៅក្នុងឡាន ប្រមូលយកមេជីវិតរួចរាល់ ទើបទម្លាក់ចោលវិញ។

បុរសមិនស្គាល់អត្តសញ្ញាណ ត្រូវគេរាយការណ៍ថាមាននារីបីនាក់ភ្ជង់កាំភ្លើងចាប់បញ្ចូលទៅ ក្នុងរថយន្តទំនើបម៉ាក BMW។ ហេតុការណ៍នេះបានកើតឡើង ក្រោយពេលបុរសវ័យ ៣៣ឆ្នាំ ប្រាប់ផ្លូវនារីទាំងបីនាក់ អំឡុងពេលពួកគេឈប់រថយន្តសួរ។ ភ្លាមៗនោះ នារីម្នាក់បានទាញកាំភ្លើងភ្ជង់បុរសរងគ្រោះ និងបង្ខំឲ្យគេចូលទៅរថយន្តផ្នែកខាងក្រោយ។
បន្ទាប់មក នារីទាំងបីនាក់បានបើករថយន្តនាំខ្លួនបុរសរងគ្រោះខាងលើចេញទៅ ចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ពីកន្លែងចាប់ខ្លួននៅទីប្រជុំជន Kwazakhele។ ដល់កន្លែងមានសុវត្ថិភាព ទើបពួកគេចាប់ផ្ដើមស្ទាបអង្អែលបុរសរងគ្រោះ ប៉ុន្តែបុរសនោះមិនមានចំណង់អ្វីកើតឡើងឡើយ ទើបនារីទាំងនោះបង្ខំឲ្យគេផឹកសារធាតុរាវម្យ៉ាងមិនស្គាល់ឈ្មោះ ដើម្បីបង្ខំឲ្យមានអារម្មណ៍។ ក្រោយពេលបំពេញបេសកកម្មចប់ នារីទាំងបីនាក់នោះបានច្រានបុរសរងគ្រោះចេញពីរថយន្តនិងគេច ខ្លួនបាត់។
មន្ត្រីប៉ូលិសឈ្មោះ Mncedi Mbombo បាននិយាយថា ជនរងគ្រោះកំពុងស្ថិតនៅក្នុងភាពភ័យខ្លាចនៅឡើយ។ លោក បានបន្តទៀតថា “ករណីនេះពិតជាធ្វើឲ្យយើងច្របូកច្របល់ណាស់ ព្រោះមិនធ្លាប់ឮរឿងបែបនេះទេពីមុនមក”៕

ទីប្រជុំជន Kwazakhele ជាកន្លែងកើតហេតុ
0 comments:
Post a Comment