Monday, May 18, 2015

ប្រភពពី៖khmerload.com/news/37871
សហរដ្ឋអាមេរិក៖ វីដេអូដែលគួរឲ្យ តក់ស្លុតមួយខ្សែ បានថតជាប់ពីទិដ្ឋភាព ក្មេងស្រីម្នាក់ ត្រូវឡានក្រុង បើកអូសនឹងថ្នល់ ចំងាយប្រហែល៣០ ម៉ែត្រ នៅតាមផ្លូវ ពេលដែលនាង ចេញពីរៀន ត្រឡប់មកផ្ទះវិញ។ 
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីម្នាក់នោះ បានទទួលរងគ្រោះថ្នាក់ បែបនេះ នៅពេលដែលនាង ចាកចេញពី សាលាបឋមសិក្សា Wilkerson ត្រឡប់ទៅផ្ទះ របស់នាងវិញ ដោយធ្វើដំណើរ តាមឡានក្រុងមួយគ្រឿង។ នៅពេលដែលនាង ចុះពីឡាន កាបូបរបស់នាង ក៏បានគៀបជាប់ នឹងទ្វារឡាន ហើយឡាននោះ ក៏បានចាប់ផ្តើម ចេញដំណើរ ទៅមុខទៀត ក៏បណ្តាលឲ្យ អូសនាង ទៅជាមួយដែរ គគិតនឹងថ្នល់ ចម្ងាយប្រហែល ៣០ម៉ែត្រ ទើបឈប់។
គួរបញ្ជាក់ផងដែរថា វីដេអូដែលបង្ហាញពី ហេតុការណ៏គ្រោះថ្នាក់ ដ៏គួរឲ្យរន្ធត់ និងអាក្រក់នោះ ត្រូវបានថតជាប់ ដោយកាមេរ៉ាសុវត្ថិភាព (CCTV) មួយ នៅតាមផ្លូវ។
បច្ចុប្បន្នក្មេងស្រីរងគ្រោះ ត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យកុមារ Kosair ដោយពុំមាន របួសធ្ងន់ធ្ងរ នោះទេ ហើយប៉ូលិសកំពុង បើកការស៊ើបអង្កេត លើករណីនេះ ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖

ផែនទី បង្ហាញពីទិសដៅ ដែលនាងត្រូវឡាន បើកអូសចំងាយ ប្រហែល ៣០ម៉ែត្រ

រូបភាពដែលនាង ត្រូវឡានបើកអូស នឹងថ្នល់

0 comments:

Post a Comment