ប្រភពពីៈhttp://www.khmerload.com/news/37710
ភ្នំពេញ៖ សិស្សវិទ្យាល័យបាក់ទូកម្នាក់ ទទួលបានមេដាយសំរឺទ្ធ ពីការប្រកួតប្រជែង «រូបវិទ្យាអូឡាំ ព្យាទ្វីបអាស៊ី » នៅក្នុងប្រទេសចិន ខណៈសិស្សមកពីវិទ្យាល័យមង្គលបុរី ខេត្តបន្ទាយ មានជ័យ ទទួលបានពានរង្វាន់កិត្តិយស ក្នុងចំណោមសិស្ស២០០នាក់ មកពី២៥ ប្រទេសក្នុង តំបន់អាស៊ី។
លោក អ៊ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៥ នេះថា កម្ពុជា បានជ្រើសរើសសិស្សពូកែរូបវិទ្យា ៥រូប ទៅចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតប្រជែង «រូបវិទ្យាអូឡាំ ព្យាទ្វីបអាស៊ី» ដែលបានប្រារព្ធ ឡើងនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី០៣ -១១ ខែឧសភា ឆ្នាំ២០១៥។
ជាលទ្ធផលសិស្សរបស់កម្ពុជាមួយរូប មកពីវិទ្យាល័យបាក់ទូក ឈ្មោះ ហេង សូវីរ៉ូ ទទួលបាន មេដាយ សំរឹទ្ធ។ រីឯ កញ្ញា ប្រាក់ ស៊ីវហូរ មកពី វិទ្យាល័យមង្គលបុរី ខេត្តបន្ទាយមានជ័យ ទទួលបាន ពានរង្វាន់ កិត្តិយស ដែលជាពាន រង្វាន់កម្រិតក្រោមមេដាយសំរឹទ្ធ។
សិស្សកម្ពុជាទាំង៥រូប នឹងវិលត្រឡប់មកដល់ព្រលានយន្តហោះកម្ពុជាវិញហើយនៅម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃនេះ ជាមួយការ ស្ពាយយក ជ័យជម្នះ និងមោទនភាពជូនជាតិរបស់ពួកគេផងដែរ។ នេះបើតាមការបញ្ជាក់ បន្ថែមរបស់លោក អ៊ឹង ហោហុក៕

0 comments:
Post a Comment