ប្រភពពី៖khmerload.com/news/37872
ថៃ៖ នារីវ័យក្មេង ជនជាតិចិនម្នាក់ បានស្រាតននលគោក លោតពីលើទីខ្ពស់ កម្ពស់ប្រហែល ១០០ម៉ែត្រ សំយ៉ុងក្បាល ចុះមកក្រោម ដោយមានខ្សែ ចងជាប់នឹងជើង (Bungee Jump) នៅក្នុងទីក្រុង ឈាងម៉ៃ ប្រទេសថៃ កំពុងទទួលរង ការរិះគន់យ៉ាងខ្លាំង ដូចព្យុះ ពីសំណាក់ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត បន្ទាប់ពីវីដេអូ ដែលបង្ហាញពីសកម្មភាព នារីជនជាតិចិននោះ លោតពីលើ ចុះមកក្រោម ត្រូវបានបង្ហោះ និងចែកចាយ ពាសពេញបណ្តាញសង្គម ក្នុងប្រទេសថៃ។

នារីវ័យក្មេង ជនជាតិចិន ដែលត្រូវគេរិះគន់ ដោយសារតែ ថតស្រាតននលគោក
បើតាមប្រភពព័ត៌មានមួយ របស់ប្រទេសចិន បានឲ្យដឹងថា នារីវ័យក្មេងរូបនោះ មានអាយុ១៧ឆ្នាំ ដោយនាងបានអះអាងថា នាងគឺជាតារាម៉ូដែល នៅក្នុងទីក្រុងហុងកុង ហើយការងាររបស់នាង គឺតម្រូវឲ្យនាង លោតស្រាតបែបនេះ ដើម្បីថតវីដេអូ។




ទោះបីជាយ៉ាងណាក៏ដោយ នៅមុនពេលលោត គេបានឃើញនាង ស្លៀកឈុតប៊ីគីនី ពណ៌ខ្មៅ ប៉ុន្តែក្រោយមក នាងក៏បាន ស្រាតននលគោក នៅពេលដែល ចាប់ផ្តើមលោត តែម្តង។ រីឯមិត្តភក្តិ និងក្រុមការងារ របស់នាង រង់ចាំនៅខាងក្រោម ដើម្បីថតរូប និងវីដេអូ។
គួរបញ្ជាក់ផងដែរថា ឈាងម៉ៃ គឺជាទីក្រុង ដ៏ធំមួយ របស់ប្រទេសថៃ ខណៈអាជ្ញាធរ មិនអនុញ្ញាត ឲ្យធ្វើ ឬបង្ហាញនូវសកម្មភាព អាសក្រាម បែបនេះ នៅទីសាធារណៈឡើយ។






ជាមួយគ្នានេះដែរ បន្ទាប់ពីមានការរិះគន់ ដូចព្យុះ នៅលើបណ្តាញសង្គម ក្នុងប្រទេសថៃ រួចមក ប៉ូលីសក្នុងតំបន់ ក៏បានចុះទៅដល់ ក្រុមហ៊ុននោះផ្ទាល់ ដើម្បីស៊ើបអង្កេត ពីរឿងដែល ឲ្យតារាម៉ូដែល លោតទាំងស្រាតននលគោក នៅទីសាធារណៈ បែបនេះ។
លោក Bancha Chulakul ជាបុគ្គលិកម្នាក់ នៅក្នុងក្រុមហ៊ុននោះ ដែលទទួលរ៉ាប់រង នូវបញ្ហានេះ បានសុំទោស និង សារភាព ទោសកំហុស ជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកមួយ និងបានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើង នៅថ្ងៃទី០៦ ខែឧសភា នេះ។ គាត់ក៏បានបន្ថែមទៀតថា គាត់មិននឹកស្មានសោះថា វីដេអូនោះ ត្រូវបានចែកចាយ ទៅលើបណ្តាញសង្គម និងសន្យាថា មិនឲ្យកើតមាន រឿងបែបនេះ ជាលើកទី២ឡើយ។
លោក Bancha Chulakul ក៏ត្រូវបានប៉ូលីស ឃាត់ខ្លួនផងដែរ ប៉ុន្តែបានដោះលែងវិញ និងពិន័យជាប្រាក់ ចំនួន ១,០០០បាត (ប្រហែល ៣០ដុល្លារ)។


យ៉ាងណាមិញ តារាម៉ូដែលហុងកុង ដែលស្រាតននលគោលនោះ បានចាកចេញពីប្រទេសថៃ បាត់ទៅហើយ ប៉ុន្តែប៉ូលីសថៃ ក៏បានព្យាយាមទាក់ទង ទៅកាន់ស្ថានទូតថៃ នៅក្នុងទីក្រុងហុងកុង ដើម្បីការពារ កុំឲ្យរូបថតអាសក្រាម ទាំងនោះ ត្រូវបានបង្ហោះ និងចែកចាយ ជាសាធារណៈ ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment