Monday, May 4, 2015

ប្រភhttp://www.khmerload.com/news/37513ពពីៈ
ចិន៖ វីដេអូឃ្លីបមួយ បង្ហាញពី សកម្មភាពបុរសម្នាក់ ប្រើអំពើ ហិង្សាលើនារីម្នាក់ នៅក្នុងទីក្រុង Chengdu ខេត្ត Sichuan បានកំពុងតែមាន ការភ្ញាក់ផ្អើលបន្ទាប់ ពីត្រូវបានគេបង្ហោះលើ អ៊ិនធើណែត កាលពីពេលថ្មីៗនេះ។
នៅក្នុងវីដេអូដែល មានរយៈពេលប្រមាណ ៣៥វិនាទី គេឃើញបុរស ជាម្ចាស់រថយន្ត Volkswagen មានពណ៌ក្រហម បានចាប់អូសនារី ម្នាក់ចេញពីកៅអីបើកបើរ រួចហើយចាប់បោក នាងទៅលើថ្នល់ និងទាត់ ជាច្រើនជើង ថែមទៀតផង។ វីដេអូនេះត្រូវបានថតដោយ អ្នកបើកបរម្នាក់ទៀត ដែលធ្វើដំណើរកាត់នោះ។ យ៉ាងណាមិញ ទោះជាមានរថយន្ត ជាច្រើនធ្វើដំណើរកាត់ ទីនោះក៏ដោយ ក៏គ្មាននរណាម្នាក់ ឈប់រថយន្តជួយនារីរងគ្រោះដែរ គឺទុកឲ្យនាងត្រូវ បានគេទាត់ធាក់ យ៉ាងកំរោល នៅកណ្តាលផ្លូវទៅវិញ។
បុរសដែលប្រើអំពើ ហិង្សាលើនារីរងគ្រោះ ត្រូវគេកំណត់អត្តសញ្ញាណ ដឹងថា មាននាមត្រកូល Zhang ហើយរូបគេ បានប្រាប់ ដល់សមត្ថកិច្ចថា មូលហេតុដែលរូបគេ ទាត់ធាក់ នារីរងគ្រោះ រូបនោះ ព្រោះតែនាងបានបើក រថយន្តបត់ចូលផ្លូវ ដោយការជ្រេចុះឡើងខ្លាំងពេក ដែលធ្វើឲ្យកូនរបស់គាត់ នៅក្នុងរថយន្តមានការ ភ័យខ្លាចយ៉ាងខ្លាំង។ នារីរងគ្រោះ មានឈ្មោះ Lu ត្រូវបានគេ បញ្ជូនទៅកាន់ មន្ទីរពេទ្យ នៅតំបន់ Yingshan ដោយបានរងរបួស បាក់ឆ្អឹង និងមានស្នាមជាំ ជាច្រើនកន្លែង ចំណែកឯ បុរសជាជនដៃដល់វិញ ត្រូវបានចាប់ខ្លួន និងប្រឈមមុខនឹង ការជាប់ពន្ធនាគារ ចំនួន៥ឆ្នាំ៕

រូបភាពសកម្មភាព ជនដៃដល់ទាត់នារី រងគ្រោះ និងរូបភាពនារីរងគ្រោះនៅក្នុងមន្ទីរពេទ្យ

0 comments:

Post a Comment