Friday, June 12, 2015

ប្រភពពី៖khmerload.com/news/38587
អាមេរិក៖ រឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែមាននារីម្នាក់ គ្រាន់តែមុខដូចទៅនឹង តារាចម្រៀងល្បីឈ្មោះ របស់អាមេរិក នាង Taylor Swift សោះ ក៏អាចរកប្រាក់ បានយ៉ាងច្រើនលើសលុប និងមានការគាំទ្រពីប្រិយមិត្តរបស់តារា ចម្រៀងរូបនោះផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីមា្នក់មានឈ្មោះថា Rose Nicholas អាយុ ២៣ឆ្នាំ រស់នៅ ទីក្រុងChester នៃប្រទេសអង់គ្លេស មានសក់ទឹករលក ពណ៌ទង់ដែង មានភ្នែកពណ៌ខៀវ ហើយរបៀបនៃការតែងខ្លួនបែបសាមញ្ញ ស្រដៀងទៅនឹងតារា ចម្រៀងល្បីឈ្មោះ នាង Taylor Swift និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើន យល់ច្រឡំថាជាតារាចម្រៀង Taylor Swift ទៀតផង។ មិនតែប៉ុណ្ណោះ Rose នាងក៏អាចរកប្រាក់ចំណូល បានយ៉ាងច្រើន ដល់ទៅជាង ១៥,០០០ដុល្លារក្នុងមួយខែ ក៏ព្រោះតែនាង មានលក្ខណៈសម្បត្តិដូច នាង Taylor Swift បែបនេះ។
លើសពីនេះទៅទៀត ក៏មានផលិតកម្មជាច្រើនបានទាក់ទង នាងដើម្បីធើ្វការបំភ្លឺ អំពីលក្ខណៈសម្បត្តិស្រដៀងគ្នា ដែលអាចឲ្យអ្នកគាំទ្ររបស់តារាចម្រៀង Taylor Swift យល់ច្រលំបាន។ គួរបញ្ជាក់ផងដែរថា កញ្ញា Rose ត្រូវបានមនុស្សជាច្រើន យល់ច្រឡំថានាង ជាតារាច្រៀង Taylor Swift តាំងពីអាយុ ១៧ឆ្នាំ ពេលដែលនៅរៀនមកម្ល៉េះ។ បន្ថែមពីនេះ រហូតដល់ពេលនាងចេញធ្វើការ នៅសហរដ្ឋអាមេរិក ក៏មានមនុស្ស ជាច្រើនទាំងក្មេង ទាំងចាស់ បានហៅនាងថា Taylor Swift និងសុំនាងថតជាមួយ ទៀតផង។គួរបញ្ជាក់ថា នាងដូចត្រឹមតែរូបរាងមុខមាត់ តែមិនអាចដូចទាំងសម្លេងនោះទេ។
នាងបន្ថែមទៀតថា មិនមែនតែប្រិយមិត្តរបស់កញ្ញា Taylor Swift សូម្បីតែអ្នកកាសែត ក៏ចោមរោមតាមប្រមាញ់ថតរូបនាង យ៉ាងច្រើនកុះករដែរ។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ រូបភាពរបស់នាង បានលេចចេញតាមបណ្តាញសង្គមនានា ធ្វើឲ្យអ្នកគាំទ្រ គិតថាជា Taylor Swift ទៅវិញ៕

រូបភាព តារាចម្រៀង Taylor Swift ខាងឆ្វេង នាង Rose ខាងស្តាំ

រូបភាពរបស់នាង Rose

រូបភាពរបស់នាង Rose

0 comments:

Post a Comment