Thursday, December 11, 2014

       ប្រភពពី៖http://www.khmerload.com/

       ថៃ៖ ជាលក្ខណៈធម្មជាតិ របស់ឆ្កែនិង ឆ្មា គឺមិនត្រូវធាតុគ្នានោះទេ ហើយ ឲ្យតែ សត្វឆ្កែ ឃើញឆ្មា ភាគតិចណាស់ ដែលឆ្កែ  មិនរត់ដេញសត្វឆ្មានោះ ។ ប៉ុន្តែសកម្មភាព ដ៏កម្រមួយ បាន កើតឡើង នៅ ដងវិថីមួយ គឺសត្វឆ្កែ បានឆ្លងផ្លូវ ទៅខាំពាំ កូនឆ្មាដែលត្រូវ ឡានបុក គួរឲ្យអានិត និង ព្រូសហៅ មនុស្ស ឮឲ្យជួយ ឆ្មាទៀតផង ។
រូបភាពនេះបានបង្ហាញពី ឆ្កែអាណាថា សំបុរខ្មៅមួយក្បាល ខាំពាំ កូនឆ្មាជាប់នឹងមាត់ និងបានរត់ ឆ្លងកាត់ផ្លូវ មួយកន្លែង ដើម្បីយកឆ្មា សំបុរពណ៌ ទឹកក្រូច មកដាក់លើកន្លែងសុវត្ថិភាព លើ ផ្លូវដើរ ក្នុងខេត្ត Trang ប្រទេស ថៃ ។ រូបភាពទាំងនេះ ត្រូវបាន សាក្សីបាន ឃើញ សកម្មភាព រំជួលចិត្ត មិនគួរឲ្យជឿនេះ  ផ្ទាល់ភ្នែក  បានថតនិង បង្ហោះរូបភាពទាំងនេះ ចូលតាមបណ្តាញ សង្គមយក្សហ្វេសប៊ុក ហើយ ធ្វើឲ្យមាន ការ like និង share  ជាច្រើនបន្តបន្ទាប់ ។
បើតាមសាក្សីនិយាយ ប្រាប់ប្រភពព័ត៌មានថា គេបានឃើញ សត្វឆ្កែរោមខ្មៅនេះ ពាំកូនឆ្មា នៅនឹងមាត់ រួចហើយ ឆ្លងផ្លូវយក មកទម្លាក់ពី មុខផ្ទះមួយ ។ បន្ទាប់មក ឆ្កែនេះ និង ឆ្កែពីរក្បាល ទៀត ក៏ ព្រូស នៅពីមុខ ផ្ទះនោះ ដែលមើល ទៅហាក់ជា ឆ្កែនេះ រកមនុស្សឲ្យ ចេញពីក្នុងផ្ទះ មក ជួយកូនឆ្មា ដែលត្រូវបានឡានបុក ។ ក្រោយមកក៏មាន បុរសម្នាក់ បានដើរមកមើល កូនឆ្មា ក៏ដឹងថា ហួសពេលទៅ ហើយ កូនឆ្មា បាន ងាប់ បាត់ទៅហើយ ៕
ទោះបីជាយ៉ាងណា រូបភាពទាំងនេះ បានសបញ្ជាក់ យ៉ាងច្បាស់ថា ទោះបីជាពួកវាមាន សារធាតុជា សត្រូវ ជួបគ្នាមិនដែលត្រូវគ្នា ក៏ពេលខ្លះ សត្វនៅ តែ មានចិត្តចេះជួយអាសារគ្នា ពេលជួប គ្រោះអាសន្ន ជាជាង ការគិតរបស់ មនុស្សទៅទៀត ៕
រូបភាពសកម្មភាពសត្វឆ្កែជួយកូនឆ្មាជួបគ្រោះថ្នាក់ចរាចរណ៍៖





ប្រភព bangkok