Monday, December 9, 2013

ខេម ខឹងដាច់ក្បាល​ដាច់កន្ទុយ ក្នុងកម្មវិធី បុណ្យសមុទ្រ

ប្រភពមកពីkhmer load :អង្គារ ១០ ធ្នូ, ២០១៣ ម៉ោង ០៨:០៩
កែប៖ តារាចម្រៀងសំឡេងស្អក មានកេរ្តិ៍ឈ្មោះល្បីល្បាញ របស់ផលិតកម្ម ថោន លោក ខេម ហាក់កំពុងតែឡើងកូដខ្លាំង ដោយសារការលើកតម្កើងពីផលិតកម្ម ថោន ជាពិសេស លោកបានច្រៀងរួមជាមួយ តារាចម្រៀង ស្រីសំឡេងក្រអួនក្រអៅ មាស សុខសោភា តាមរយៈបទចម្រៀងឆ្លើយឆ្លង ធ្វើឲ្យ ខេម ទទួលការគាំទ្រជាបន្តបន្ទាប់ ។
ថ្មីៗនេះក្រសួងទេសចរណ៍ បានរៀបចំបុណ្យសមុទ្រ ជាលើកទី២ ក្រោមការសហការ ជាមួយផលិតកម្មចម្រៀងល្បី ដូចជា ហង្សមាស និងថោន និងស្ថាបនពាក់ព័ន្ធនានាជាច្រើនទៀត ដើម្បីឲ្យវីធីមានភាពសម្បូរបែប និងអស្ចារ្យជាងបណ្ដាឆ្នាំមុនៗ។ ក្នុងនោះ ក៏មានវត្តមានតារាចម្រៀង ពីផលិតកម្ម ថោន ពីរដួង គឺកញ្ញា អេនីហ្សាម និង លោក ខេម ។ តារាចម្រៀងទាំងពីរ ជាតំណាងផលិតកម្ម ថោន ចូលរួម តែអ្វីដែលគួរឲ្យងឿងឆ្ងល់ គឺចុងបញ្ចប់នៃកម្មវិធី គេសង្កេតឃើញលោក ខេម ពុំបានបង្ហាញនៅស្នាមញញឹម ដាក់មហាជនឡើយ ពោលបែរជាបង្ហាញទឹកមុខស្រពោន ហាក់ធុញថប់នឹងអ្វីម្យ៉ាង។
ប្រភពជិតស្និទ្ធនឹង លោក ខេម បាននិយាយប្រាប់ LookingTODAY ថា ខេម អន់ចិត្តខ្លាំងណាស់ ស្ទើរតែស្រែកយំ ក្នុងថ្ងៃបុណ្យសមុទ្រ លើកទី២ នៅខេត្តកែប ដោយសារតែពេលអ្នករៀបចំកម្មវិធី អញ្ជើញលោកឲ្យទៅច្រៀង បានសុំបទចម្រៀងពីលោកជាច្រើនបទ ហើយបាននិយាយថា លោកនឹងត្រូវបានបង្ហាញមុខ រួមជាមួយបទច្រៀងជាច្រើន ក្នុងថ្ងៃបុណ្យសមុទ្រ រួមទាំងបង្ហាញស្ទីលថ្មី ទៅកាន់បងប្អូននាខេត្តកែប ផងដែរ ។
តែអ្វីដែល លោក ខេម ទទួលបានបញ្ច្រាសត្រឡប់មកវិញ ក្នុងថ្ងៃបុណ្យសមុទ្រនោះ គឺលោក ខេម ទទួលបានតែបទចម្រៀង១បទគត់ ដែលជាបទ ត្រូវច្រៀងឆ្លើយឆ្លងជាមួយ កញ្ញា អេនីហ្សាម ទៀត មានន័យថា ច្រៀងបានតែកន្លះបទ តែប៉ុណ្ណោះ ។ ប្រភពដដែលបានបន្ត លោក ខេម ទៅខេត្តកែបលើកនេះ មិនមែនទៅម្នាក់ឯងទេ ថែមទាំងមានអ្នករាំ៤ទៅ៥ នាក់ទៀត រួមទាំងរថយន្តផ្ទាល់ខ្លួន ដែលសរុបទាំងថ្លៃ ធ្វើដំណើរមិនក្រោម ៤០០ ដុល្លារជាងទេ ។ លោក ខេម មិនបានទទួលថវិកាសមរម្យត្រឡប់មកវិញទេ សូម្បីតែ១ដុល្លារ ព្រោះវត្តមានលោក ជាវត្តមានកិត្តិយស ។
ប្រភពនោះ បាននិយាយថា តាមពិតទៅកំហុសមិនមែន មកពីអ្នករៀបចំកម្មវិធីទេ ក៏មានចំណែកមកពី លោក ខេម ខ្លួនឯងដែរ ព្រោះពេលហាត់សម នៅកោះពេជ្រ លោកពុំបានអញ្ជើញមក ពេលប្រជុំក៏ពុំបានមក គឺលោកចាំតែទៅច្រៀងប៉ុណ្ណោះ ។ រីឯតំណាងខាងក្រុមហ៊ុន លោកក៏ពុំបានអញ្ជើញទៅប្រជុំដែរ។ ដូចនេះមិនដឹងជាកំហុសខាងណា ឲ្យប្រាកដទេ មានតែចែកគ្នា ខុសបន្តិចម្នាក់ទៅគឺត្រូវហើយ ។ ខេម បន្ទាប់ពីខឹងដាច់ក្បាលដាច់កន្ទុយ ក៏ទៅហូបក្ដាបសមុទ្រជាងដប់គីឡូ ជាមួយក្រុមរាំ រួចក៏ទៅភ្នំពេញវិញ ទាំងយប់តែម្ដង ៕






 ក្មេងស្រីត្រឹមមួយឆ្នាំសោះ ចេះទិញឡានដោយខ្លួនឯង 

ប្រភពមកពីkhmer load
គារ ១០ ធ្នូ, ២០១៣ ម៉ោង ០៩:៥៦
       សព្វថ្ងៃនេះមានក្រុមហ៊ុន ជាច្រើនដែលលក់ របស់របរតាមប្រព័ន្ធអ៊ីនធើណេត នៅលើពិភពលោក ជាសារធារណៈ។ យ៉ាងណាមិញការលក់ផលិតផល តាមអ៊ីនធើណេតបែបនេះបាន ធ្វើអោយក្មេងតូចៗ អាចប្រើទូរស័ព្ទទំនើបទៅកម៉្មង់ សំភារៈជាច្រើនដែល ឪពុកម្តាយមិនដឹង។    
     ចំពោះមនុស្សខ្លះបាននិយាយ ថាវាជាកំហុសរបស់ ក្រុមហ៊ុនមួយចំនួនដែល ធ្វើអោយមានភាពងាយស្រួល ពេកក្នុងការចំនាយ ទឹកប្រាក់ទៅ ទិញរបស់ តាមអ៊ីនធើណេត។ ក្នុងនោះដែរមានគ្រួសារមួយនៅ ប្រទេសអាមេរិចដែលមាន កូនស្រីត្រឹមអាយុ១ឆ្នាំតែប៉ុននោះ ទើបតែចេះដើរមិនត្រង់ផ្លូវ ផង នាងចេះកម៉្មង់ឡានដោយ ប្រើទូរស័ព្ទរបស់ឪពុកនាងផ្ទាល់។ ក្មេងស្រីម្នាក់នោះឈ្មោះថា សូរីឡា( Sorella) ចំនែកឪពុករបស់នាងឈ្មោះថា ផូលស្ទូត(Paul Stoutes) ក្នុងពេលនោះដែរនាងបាន យកទូរស័ព្ទមកទិញឡាន ក្នុងវេបសាយអ៊ីបេ(Ebay)បានកម៉្មង់ឡាន Austin Healry spriteសេរី១៩៦២ ខណៈពេលឪពុករបស់នាងកំពុង មើលនាងទិញឡានដោយ ខ្លួនឯងផងដែរ ។ គាត់ពិតជាមិននឹកស្មានថាកូន ស្រីដ៏ឆ្លាតរបស់គាត់ មានអាយុត្រឹមតែ ១ឆ្នាំសោះអាចទិញឡានបាន ។ គាត់ក៏បានបន្តថា "គាត់នឹងទុកឡាននេះ ជាកាដូខួបកំណើតរបស់ កូនស្រីគាត់ប៉ុន្តែគាត់ត្រូវតែ ជុសជុសបន្ថែមពីព្រោះវាមាន សភាពចាស់បន្តិច"។ "ជាពិសេសឡានដែលសូរីឡាបាន រើសនោះមានតម្លៃត្រឹម២២៥ដុល្លារ អាមេរិចតែប៉ុននោះវា ពិតជាសំណាង ដែលនាងមិនបានកម៉្មង់ ទិញឡានPorsche ក្នុងតម្លៃ៣៨០០០ដុល្លារអាមេរិច។"
    ជាការពិតណាស់ក្មេង សម័យនេះមានភាពឆ្លាតខ្លាំងណាស់ ដោយគ្រាន់តែមានទូរស័ព្ទក្នុងដៃ អាចចេះកម៉្មង់ឡានដោយខ្លួនឯងបាន។

វាពិតជារឿងមិននឹកស្មានមែនទេ ដែលក្មេងស្រីដ៏តូចមួយអាច ទិញឡានបានដោយខ្លួនឯង?

ប្រភពមកពី Khmerload: ភោជនីយដ្ឋាន​ ទី​តានិច ហ្វ្រេនលីបើក​ឱ្យដំណើរការបាន​២​ថ្ងៃ​ ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​អស់​គ្មាន​សល់

អង្គារ ១០ ធ្នូ, ២០១៣ ម៉ោង ១២:១៨
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន ទីតានិច ហ្វ្រេនលីមួយកន្លែង ដែលទើបបើកឱ្យដំណើរការ បានរយៈពេល២ថ្ងៃប៉ុណ្ណោះ ត្រូវព្រះអគ្គីលេបត្របាក់អស់គ្មានសល់ ក្លាយជាផេះផង់ កាលពីវេលាម៉ោងជាង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ធ្នូ ២០១៣ នៅចំណុចផ្ទះលេខ២៦២ ផ្លូវ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
បើតាមការឱ្យដឹងពីឈ្មោះ គង់ តូច ភេទប្រុស អាយុ២២ឆ្នាំ ជាចុងភៅប្រចាំនៅភោជនីយដ្ឋានខាងលើ បាននិយាយថា ការឆាបឆេះនេះ កើតឡើងដោយសារទុស្សេចរន្តអគ្គិសនី ។ ទោះបីបែបណា ក្នុងហេតុការណ៍នេះដែរ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ ០៨គ្រឿងបានទៅអន្តរាគមន៍បាញ់ទឹក ពន្លត់ តែស្ថានភាពភ្លើងខ្លាំងខ្លាពេក ទើបជួយពន្លត់មិនទាន់  ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព