ប្រភពមកពី Khmerload: ភោជនីយដ្ឋាន ទីតានិច ហ្វ្រេនលីបើកឱ្យដំណើរការបាន២ថ្ងៃ ត្រូវព្រះអគ្គីលេបត្របាក់អស់គ្មានសល់
អង្គារ ១០ ធ្នូ, ២០១៣ ម៉ោង ១២:១៨
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋាន ទីតានិច
ហ្វ្រេនលីមួយកន្លែង ដែលទើបបើកឱ្យដំណើរការ បានរយៈពេល២ថ្ងៃប៉ុណ្ណោះ
ត្រូវព្រះអគ្គីលេបត្របាក់អស់គ្មានសល់ ក្លាយជាផេះផង់ កាលពីវេលាម៉ោងជាង២
រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ធ្នូ ២០១៣ នៅចំណុចផ្ទះលេខ២៦២ ផ្លូវ១៤៦
សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
បើតាមការឱ្យដឹងពីឈ្មោះ គង់ តូច ភេទប្រុស អាយុ២២ឆ្នាំ
ជាចុងភៅប្រចាំនៅភោជនីយដ្ឋានខាងលើ បាននិយាយថា ការឆាបឆេះនេះ
កើតឡើងដោយសារទុស្សេចរន្តអគ្គិសនី ។ ទោះបីបែបណា ក្នុងហេតុការណ៍នេះដែរ
គេឃើញមានរថយន្តពន្លត់អគ្គិភ័យ ០៨គ្រឿងបានទៅអន្តរាគមន៍បាញ់ទឹក ពន្លត់
តែស្ថានភាពភ្លើងខ្លាំងខ្លាពេក ទើបជួយពន្លត់មិនទាន់ ៕




0 comments:
Post a Comment