Wednesday, January 29, 2014

ប្រភពពី​  http://www.khmerload.com/news/22248

សានហ្វ្រានស៊ីស្កូ៖ ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Yahoo គឺលោក ហេនរីក ឌឺ កាស្ត្រូ (Henrique de Castro) បានចាកចេញពីក្រុមហ៊ុន Internet មួយនេះ កាលពីថ្ងៃពុធ បន្ទាប់ពីខាងក្រុមហ៊ុន មានការអន់ចិត្តទៅលើលទ្ធផល នៃការឃោសនាផ្សព្វផ្សាយ។
ក្រុមហ៊ុន Yahoo បាននិយាយនៅក្នុងការប្រជុំសម្រេច ថាលោក De Castro នឹងចាកចេញពី ក្រុមហ៊ុនដែលក្រុមហ៊ុននឹងផ្តល់ប្រាក់សងជំងឺចិត្ត និងប្រាក់ផ្សេងៗទៀតរាប់លានដុល្លារទៅដល់គាត់។
គាត់បានទទួលរងសំពាធចាប់តាំងពីឆ្នាំមុន ខណៈពេលដែលមានការប្រជែងគ្នា ក្នុងផែនការផ្តោតទៅលើព័ត៌មាននៃទូរស័ព្ទដៃ ដឹកនាំដោយ Tumblr deal ហើយគាត់ក៏បរាជ័យក្នុងការ បង្កើនប្រាក់ចំណូលអោយក្រុមហ៊ុន Yahoo។ វាបានកើតឡើងនៅចំពេលដែល ទីផ្សារ online កំពុងតែរីកចំរើនហើយត្រូវបាន នាំមុខដោយគូប្រកួតជាច្រើនដូចជា Google Facebook និង Twitter។
លោក De Castro មានអាយុ៤៨ឆ្នាំគាត់ធ្លាប់ជាប្រធាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Marissa Mayer និងជាអតីតប្រធានប្រតិបត្តិរបស់ Google ផងដែរ ដែល គាត់បានចូលធ្វើនៅទីនោះកាលពីខែតុលា២០១២ ហើយទទួលបានប្រាក់បៀរវត្សយ៉ាងច្រើនផងដែរ។
ក្រុមហ៊ុន Yahoo ក៏បានបន្ថែមទៀតថា គាត់នឹងទទួលបានប្រាក់បញ្ចប់ការងារ និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត ដែលត្រូវផ្តល់អោយគាត់ នៅពេលដែលគាត់ចូលធ្វើការនៅទីនេះ។
ប្រាក់សងជំងឺចិត្តដែលរួមមានប្រាក់ ដែលសម្រេចគោលដៅដែលសរុបមានចំនួន ២០លានដុល្លារ ព្រមគ្នានោះដែរគាត់នឹងទទួលបាន ប្រាក់លើកទឹកចិត្តផ្សេងៗទៀត។
សរុបទាំងអស់លោក de Castro អាចនឹងទទួលប្រាក់ប្រហែលជា ៣០លានដុល្លារសម្រាប់ការងាររបស់គាត់ ដែលមានរយៈពេលតិចជាង២ឆ្នាំ។ ការពិតដែលក្រុមហ៊ុន Yahoo ដែលត្រូវតែផ្តោតទៅលើនោះគឺ ការផ្សព្វផ្សាយទៅលើជំនួញរបស់ក្រុមហ៊ុន ដែលនេះជារឿងមួយដ៏សំខាន់។
លោក Ron Josey ដែលជាអ្នកវិភាគនៅឯ JMP Securities បាននិយាយថា នេះមិនមែនជាការសម្រេចចិត្តតូចតាចទេ ដែលលោក de Castro មកកាន់ Yahoo ដើម្បីបង្វែរស្ថានភាពអាក្រក់ក្នុងជំនួញរបស់ Yahoo ប៉ុន្តែលោកបែរ មិនអាចធ្វើបាននោះទេ។
យោងទៅតាមការវិនិយោគទុនរបស់ Yahoo នៅឆ្នាំ២០១៣ ក្រុមហ៊ុននេះបានធ្លាក់ចុះខ្លាំងគួរសមដែរ នោះប្រហែលជា២តួលេខ។
ភាគហ៊ុនរបស់ Yahoo នៅក្នុង Us digital ad revenue បានធ្លាក់ចុះពី ៦.៨%ក្នុងឆ្នាំ២០១២មកដល់ ៥.៨%ក្នុងឆ្នាំ២០១៣។ រីឯភាគហ៊ុនរបស់ Facebook វិញ បានកើនឡើងពី ៥.៩%ក្នុងឆ្នាំ២០១២មកដល់ ៧.៤%ក្នុងឆ្នាំ២០១៣៕



ប្រភពពី http://www.khmerload.com/news/22776
ព្រៃវែង ៖ មន្ដ្រីនគរបាល ប៉ុស្ដិ៍រដ្ឋបាល ឃុំគ្រញូង ស្រុកកំចាយមារ ខេត្ដព្រៃវែង បានបើកការបាញ់ប្រហារ ទៅលើមេកើយ របស់ខ្លួន ជានាយនគរបាលប៉ុស្ដិ៍ចំនួន ៦គ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ដោយសារតែឈ្លោះទាស់ទែងគ្នា រវាងមន្ដ្រីនគរ បាល ៣នាក់ ។ ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួនបាត់ រីឯនាយនគរបាលប៉ុស្ដិ៍ ត្រូវបានក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ។
អធិការនគរបាលស្ដីទី ស្រុកកំចាយមារ ខេត្ដព្រៃវែង លោក ពុំ កាន់ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ថា អំពើបាញ់ប្រហារ ដែលបង្កឡើង ដោយមន្ដ្រីនគរបាលប៉ុស្ដិ៍ឃុំគ្រញូង បាញ់សម្លាប់ មេរបស់ខ្លួនខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត ២រំលង អាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៤ ។
លោក ពុំ កាន់ បាន រៀបរាប់ពីដំណើររឿងថា មុនពេលកើតហេតុ មន្ដ្រីនគរបាលប៉ុស្ដិ៍ឃុំគ្រញូង ទាំងមេ ទាំងកូនចៅបាននាំគ្នា ចុះល្បាតតាមភូមិ ហើយពេលចប់ការ ងារ ពួកគេក៏ឆ្លៀតចូលច្រៀងខារ៉ាអូខេរួច ទើបបន្ដមកកន្លែងប៉ុស្ដិ៍វិញ ។
លោកពុំ កាន់ បានបន្ដទៀតថា ពេលត្រឡប់មកដល់ប៉ុស្ដិ៍ រដ្ឋបាលឃុំគ្រញូង ដែលជាទីស្នាក់ការរបស់ ខ្លួននោះជនបង្កឈ្មោះ ហ៊ុន ប៊ុនធឿន អាយុ ៤៤ឆ្នាំ បានប្រុងចូលទៅដេកក្នុង បន្ទប់ប៉ុន្ដែ ចៃដន្យនៅក្នុង បន្ទប់នោះ មានមន្ដ្រីនគរបាលប៉ុស្ដិ៍ម្នាក់ឈ្មោះ ឈិន ដេត ដេកនៅក្នុងមុនរួច ហើយ ។
ពេលនោះជនបង្កមិន បានគោះទ្វារឱ្យឈ្មោះ ឈិន ដេត ចេញមកបើកទ្វារនោះទេ បែរជាបុកទ្វារ ចូលធ្វើឱ្យ ឈ្មោះឈិន ដេត ងើប ហើយស្ដីឱ្យថា ហេតុ អ្វីមិនហៅ ចាំបាច់បុកទ្វារចូលធ្វើអី ។ ពេលនោះ ពួកគេទាំងពីរនាក់បានឈ្លោះទាស់ទែង គ្នាកាន់តែខ្លាំង រហូតធ្វើឱ្យជនរងគ្រោះដែល មានតួនាទីជានាយ នគរបាលប៉ុស្ដិ៍ឈ្មោះ ចាន់ សារ៉ាត់ អាយុ ៤៣ឆ្នាំ ចេញមកសួរនាំ ប៉ុន្ដែ ត្រូវជនបង្ក ហ៊ុន ប៊ុនធឿនមិនស្ដាប់ ថែមទាំងប្រើពាក្យសំដីឱ្យក្ដ និងប្រមាថទៅ លើមេប៉ុស្ដិ៍របស់ខ្លួនថែមទៀត ។
អធិការនគរបាលស្ដីទីរូបនេះ បានបន្ដ ទៀតថា ជនរងគ្រោះបានស្ដីឱ្យជនបង្កថែមទៀត ដោយមិនស្គាល់ មេស្គាល់កើយ ធ្វើឱ្យជនបង្ក កាន់តែខឹង ស្ទុះចូលទៅក្នុងបន្ទប់ ប្រុងយកកាំភ្លើង ដែលមាន ២ដើមមកបាញ់ មេប៉ុស្ដិ៍របស់ខ្លួន ប៉ុន្ដែ ត្រូវមន្ដ្រីនគរបាល ឈិន ដេត ឱបកាំភ្លើងទាំង២ដើមនោះជាប់  រួចធ្វើឱ្យជនបង្កមិន អាចធ្វើអ្វីកើត ក៏រត់ទៅ យកកាំភ្លើងមួយដើមទៀត ដែលដាក់នៅ ក្នុងទូ បើកទ្វារបន្ទប់បាញ់ទៅលើមេប៉ុស្ដិ៍ របស់ខ្លួន ពេលកំពុងនិយាយទូរស័ព្ទចំនួន៦ គ្រាប់ ត្រូវ ៤គ្រាប់លើក្បាល លើដងខ្លួន និងជើង បណ្ដាលឱ្យ ដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដងទៅ ។
លោក ពុំ កាន់ បានបន្ដទៀតថា ជន បង្ក បានប្រុងបាញ់១គ្រាប់ទៀត ប៉ុន្ដែគ្រាប់ស្អុយ បាញ់មិនចេញហើយ ក៏ទម្លាក់កាំភ្លើងចោល  រត់គេចខ្លួនតែម្ដង ។ ដោយឡែកមន្ដ្រីនគរ បាលឈ្មោះ ឈិន ដេត ដោយសារតែ ឃើញហេតុការណ៍ដ៏តក់ស្លុតខាងលើនេះ ក៏រត់គេច ខ្លួនមិនទាន់រកឃើញនៅឡើយទេ ។
អធិការនគរបាលស្ដីទី ស្រុកកំចាយមារ បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ កម្លាំងនគរបាល របស់លោក បាន និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្កយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
ប្រភពព័ត៌មានមួយដែលលើកឡើងថា ជនបង្ក និងមេរបស់ខ្លួនឈ្លោះគ្នារឿងដណ្ដើម ស្រីនោះ ត្រូវបាន លោក ពុំ កាន់ ឆ្លើយថា មិនយ៉ាងដូច្នេះឡើយ ដោយសារតែពេល ពួកគេត្រឡប់មកពីច្រៀង ខារ៉ាអូខេវិញ មិនមានរឿងអ្វីកើតឡើងនោះទេ គឺផ្ដើមចេញ ដោយសារមានអ្នកចូលដេកក្នុងបន្ទប់របស់ខ្លួន ៕

ប្រភពពី​​  http://www.khmerload.com/news/22780
កាលពីថ្មីៗនេះ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីជនជាតិចិនម្នាក់ បានធ្វើដំណើរដោយការធាក់កង់ អស់រយៈចម្ងាយជាង ២០០០ គីឡូម៉ែត្រ ក្នុងគោលបំណងដើម្បីទៅលេងស្រុកកំណើត កន្លងទៅនេះ។
បើតាមប្រភពដដែលបានអោយដឹងថា នារីម្នាក់នេះមានឈ្មោះថា Jia Yanmei អាយុ ២៦ ឆ្នាំ បានចេញដំណើរពីទីក្រុងប៉េកាំង នាថ្ងៃទី ១១ ខែមករា ធ្វើដំណើរទៅដល់ស្រុកកំណើត នាស្រុក Nanchong ខេត្តស៊ីឈ័ន កាលពីថ្ងៃទី ២៨ ដើម្បីចូលរួម និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួននោះ ជាមួយក្រុមគ្រួសារ និងសាច់ញាតិ។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើដំណើរតាមកង់របស់នារីម្នាក់នេះ បានធ្វើអោយកក្រើក ក៏ដូចជាទាក់ទាញមនុស្សជាច្រើន ដោយសារតែភាពអំណត់ និងការតស៊ូរបស់នាង ពោលគឺរយៈចម្ងាយ ២០០០ គីឡូម៉ែត្រ គឺមិនមែនជិតនោះទេ។

Tuesday, January 28, 2014

ប្រភពពីhttp://www.khmerload.com/news/22730

តើអ្នកអាចមើលដឹងទេថា គូស្នេហ៍របស់អ្នក ស្រលាញ់អ្នកពិតប្រាកដ? យ៉ាងណាមិញវាមាន ចំនុចមួយចំនួន ដែលអាចបញ្ជាក់បានថា គូស្នេហ៍អ្នកពិតជា ចង់យកអ្នកជាមិត្ត១០០ឆ្នាំ ដែលអាចរស់នៅជាមួយគ្នា រហូតបាន៖
១) ឧស្សាហ៍និយាយពីគំរោងអនាគត៖ មនុស្សដែលស្រលាញ់អ្នកពិត តែងតែនិយាយពី គំនិតគេ ដែលគេចង់រៀបចំគំរោង អនាគតជាមួយអ្នក ថាតើគេនឹងធ្វើអ្វី រស់នៅបែបណាជាមួយអ្នក។ ជាពិសេសនោះ ប្រសិនបើគេនិយាយរឿងមានកូន ជាមួយនឹងអ្នកទៀតនោះ គឺគេពិតជា ស្រលាញ់អ្នកខ្លាំងហើយ។
២) គេតែងតែសរសើរអ្នក ដោយមានន័យជ្រៅ៖ មនុស្សដែលស្រលាញ់ពិត មិនមែនមានន័យថា និយាយបញ្ជោរគូស្នេហ៍ រឺក៏សរសើរពីមុខ បង្អាប់ពីក្រោយនោះទេ។ អ្នកត្រូវស្វែងយល់ចំនុចនេះ អោយបានច្បាស់ បើគេស្រលាញ់ពិត គេនឹងនិយាយ រឺក៏សរសើរដោយចេញ ពីចិត្ត និងមានន័យជ្រៅ ពីអ្នក។
៣) និយាយពាក្យថា" ស្រលាញ់"៖ ពាក្យនេះ អ្នកណាក៏ចេះនិយាយដែរ ប៉ុន្តែការប្រើក្រសែភ្នែកនិងទឹកមុខ ចំពោះមនុស្សដែល ស្រលាញ់ពិត គឺខុសគ្នា ។ អ្នកអាចសង្កេត ទឹកមុខ សំលេងរបស់គេបាន នៅពេលគេនិយាយពាក្យថា "ស្រលាញ់" មករកអ្នក ។
៤) តែងតែបង្ហាញពីសេចក្កីនឹកនាចំពោះអ្នក៖ គេឧស្សាហ៍ផ្ញើរសារ និងទាក់ទងតាមទូរស័ព្ទមករកអ្នក ពីព្រោះគេចង់ដឹងសុខទុក្ខ និងនឹកដល់អ្នក។ នេះក៏បង្ហាញ អោយឃើញ នូវសេចក្កីស្រលាញ់ យ៉ាងជ្រាលជ្រៅមួយ ផងដែរ។
៥) ស្រលាញ់ពិត គឺអាចលើកលែងកំហុករបស់អ្នកបាន៖ ប្រសិនគេគិតថា អ្នកជាមនុស្សសំខាន់ សំរាប់ខ្លួនគេ ទោះអ្នកមានកំហុស យ៉ាងណាក៏ដោយ ក៏គេអាចលើកលែងអោយអ្នកបាន ។
៦) គិតថាអ្នកជា មនុស្សមានតម្លៃម្នាក់៖ គេតែងតែ គិតថាអ្នកជាមនុស្សម្នាក់ ដែលមានតម្លៃសំរាប់ខ្លួនគេ ។ ដូចជាឧទាហរណ៍មួយ បានលើកឡើងថា ប្រសិនគេចង់ទិញស្បែកជើងមួយ ប៉ុន្តែមិនដឹងថាគួរយករឺអត់ គេនឹងសុំយោបល់ពីអ្នក ថាតើមួយនេះល្អរឺទេ សាកសមនឹងគេរឺអត់។ ចំនុចមួយនេះ អ្នកអាចមើលបានថា ទំហំចិត្តដែលគេស្រលាញ់អ្នក ខ្លាំងយ៉ាងណា ដែលគេតែងតែគិត អ្នកជាមនុស្សសំខាន់មួយ ក្នុងកែវភ្នែកគេ។
ទាំងនេះជាចំនុចតូចៗពិតមែន ប៉ុន្តែក៏អាចកត់សម្កាល់បានថា គូស្នេហ៍របស់អ្នកពិតជា ស្រលាញ់អ្នកពិតប្រាកដមែន និង ចង់យកអ្នកជាមនុស្សសំខាន់ ក្នុងជីវិត របស់គេរហូត។

Sunday, January 26, 2014

ប្រភពពីhttp://www.khmerload.com/news/22096


តើអ្នកធ្លាប់មានអារម្មណ៍ ថារោយភ្នែក នៅពេលសម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេក ដែររឺទេ ?
វាជាការពិត ការខំសម្លឹង មើលកុំព្យូទ័រច្រើនម៉ោង បានធ្វើអោយស្រវាំងភ្នែក ឈឺក្បាល ភ្នែកស្ងួតនិងរលាក បាន ប៉ុន្តែមានវិធីការពារ ដែលជួយកុំអោយរោយភ្នែក នៅពេលខំប្រឹង មើលកុំព្យូទ័រខ្លាំងពេក៖
១) ដាក់ភ្លើងបំភ្លឺអោយបានសមរម្យ៖  មិនថាពេល អ្នកកំពុងអានសៀវភៅ នៅមុខអេក្រង់បំភ្លឺរឺក៏អំពូល ភ្លើងនោះទេ  អ្នកគួរបន្ថយភ្លើងបំភ្លឺ ទាំងអស់នេះបានសមស្រប ពីព្រោះវាជួយសម្ពាធភ្នែកកុំអោយ ប្រឹងបើកខ្លាំង ពេកជាមួយពន្លឺពីកុំព្យូទ័រ។
២) ទីតាំង៖  គួររកទីតាំងល្អ ក្នុងការដាក់កុំព្យូទ័ររបស់អ្នក ដូចជានៅជិតពន្លឺបង្អួច។ វានឹងមិនធ្វើអោយ អេក្រង់កុំព្យូទ័រជះចូលភ្នែកអ្នក ដោយធ្ងន់ធ្ងរ។
៣) ព្រិចភ្នែក ៖ ការព្រិចភ្នែកបែបធម្មតា ក៏ជួយលាងសមា្អតភ្នែក កុំអោយមានការរលាក រឺស្ងួតបាន ។ អ្នកគួរព្យាយាមព្រិចភ្នែក ញឹកញាប់នៅពេលសម្លឹងមើលកុំព្យូទ័រ ។
៤)សំរាក ៖ អ្នកអាចសម្រាក ពីអេក្រង់ប្រហែល២០ ទៅ៣០នាទី ។ ពេលសំរាកនោះគួរតែសម្លឹង មើលអ្វីដែល ឆ្ងាយប្រហែលពាក់កណ្តាល រឺមួយនាទី។ ការធ្វើបែបនេះ ជួយអោយសាច់ដុំភ្នែក បានសម្រាកខ្លះពីអេក្រង់កុំព្យួទ័រ។
 ជាការពិតណាស់ ជារៀងរាល់ថ្ងៃ គ្រប់គ្នាតែងតែសម្លឹងមើលកុំព្យូទ័រ ក្នុងកិច្ចការប្រចាំថ្ងៃដូច្នេះ អ្នកគួរតែមានវិធីការពារភ្នែកខ្លះ ដូចចំនុចខាងលើដែលបានបង្ហាញ ដើម្បីរក្សាភ្នែករបស់អ្នក អោយកាន់តែល្អថែមទៀត។


ប្រភពពីhttp://www.khmerload.com/news/20469

យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា ទីក្រុងសៀងហៃ បានត្រលប់មកសារជាថ្មីម្តងទៀត ដោយជាប់លំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសចិន ជាទីក្រុងទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរបរទេស ប្រចាំឆ្នាំ២០១៣ នេះបើតាមការស្ទង់មតិប្រចាំឆ្នាំ ចំពោះទីក្រុងទាក់ទាញបំផុតទាំង១០ នៅក្នុងប្រទេសចិន ដែលបានធ្វើឡើយដោយអ្នកជំនាញចំនួន ១៦៦៣នាក់ និងអ្នកនិយមលេងអ៊ីនធឺណែតបរទេស ជាង ៧០,០០០នាក់។
ការស្ទង់មតិដ៏អស្ចារ្យនេះ បានបង្កើតឡើងដំបូង នៅក្នុងឆ្នាំ២០១០ និងចាប់ផ្តើមក្នុងឆ្នាំ២០១១ ដែលវាជាគម្រោងរួមគ្នា បង្កើតឡើងដោយ “the International Talent Monthly and the China Society for Research on International Personnel Exchange and Development”។
គួរបញ្ជាក់ផងដែរថា ការស្ទង់មតិនេះ គឺត្រូវបានផ្អែកលើផ្នែកសំខាន់ៗចំនួន៤ រួមមាន ១)ផ្នែកច្បាប់ ២)នយោបាយ ៣)ការងារ និង ៤)ការរស់នៅ។
ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិនេះ គឺជាលើកទីពីរហើយនៅក្នុងរយៈពេល ២ឆ្នាំជាប់គ្នានេះ ហើយទីក្រុងសៀងហៃ ក៏បានជាប់ឈ្មោះលេខ១ ពីរឆ្នាំជាប់គ្នាផងដែរនៅក្នុងបញ្ជី ហើយតាមពីក្រោយដោយទីក្រុងប៉េកាំង ដែលស្ថិតនៅលំដាប់លេខ២៕












ខាងក្រោមនេះគឺជាទីក្រុងទាំង១០ របស់ប្រទេសចិន ដែលបានជាប់ឈ្មោះក្នុងបញ្ជី៖
១) ទីក្រុងសៀងហៃ
២) ទីក្រុងប៉េកាំង
៣) ទីក្រុង TianJin
៤) ទីក្រុង GuangZhou
៥) ទីក្រុង ShenZhen
៦) ទីក្រុង XiaMen
៧) ទីក្រុង NanJing
៨) ទីក្រុង SuZhou
៩) ទីក្រុង HungZhou
១០) ទីក្រុង QingDao


ប្រភពពីhttp://www.khmerload.com/news/22578

ខណៈពេលដែល តារាច្រៀងវ័យក្មេងមុខស្រស់ សម្បូរស្នេហ៍ Justin Bieber ត្រូវដោះលែង ចេញពីពន្ធនាគារ Turner Guilford Knight Correctional Center នៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក គឺមានអ្នកគាំទ្រជាច្រើន រងចាំស្វាគន៍នៅខាងក្រៅពន្ធនាគារ កាលពីថ្ងៃទី២៣ ខែកមរា ២០១៤។
Justin Bieber ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ២០១៤ ពីបទបើកបរហួសល្បឿនកំណត់ និងប្រណាំងរថយន្ដខុសច្បាប់ (Drag Racing) លើសពីនេះប័ណ្ណបើកបរហួសថ្ងៃកំណត់។ Justin ត្រូវបានប៉ូលីសឃាត់ខ្លួន និងបញ្ជូនទៅកាត់តុលាកា នៅវេលាថ្ងៃត្រង់នៃថ្ងៃកើតហេតុ ដោយត្រូវពិន័យជាប្រាក់ ២,៥០០ដុល្លារ តែ Justin ក៏ត្រូវបានដោះលែងវិញ នៅថ្ងៃដដែលផងដែរ។
ពេលដែល Justin ចាក់ចេញពីពន្ធនាគារ គេបានឡើងអង្គុយលើ រថយន្ដខ្មៅរបស់គេ ដើម្បីលាដល់អ្នកគាំត្រទាំងឡាយ ដែលបានមកជូនដំណើរ។
សូមទស្សនារូបភាពខាងក្រោម៖

រថយន្ដរបស់ Justin Bieber មានពណ៌លឿង







ប្រភពពីhttp://www.khmerload.com/news/20899

ក្រោយពីទស្សនាវីដេអូនេះរួច ប្រហែលជាប្រិយមិត្តនារីខ្លះនឹងយកស្លាបព្រា ទុកក្នុងកាបូបយួរដៃរបស់គាត់ជាមិនខាន។ តើហេតុអ្វីបានជា ខ្មែរឡូតនិយាយបែបនេះ? បើចង់ដឹងសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។
តើអ្នកជឿដែរ ឬ ទេថា ស្លាបព្រាអាចយកមកធ្វើជាឧបករណ៍ តុបតែងខ្លួនបាន ជាពិសេសបើវាជាមួយនឹង ប្រដាប់គូរត្របកភ្នែក (eyeliner)។ មានស្រ្ដីមួយចំនួន បានជួបការលំបាក់ ពេលដែលគូរត្របកភ្នែកម្ដងៗ ព្រោះដៃរបស់យើង ត្រូវការលំនឹងខ្លាំង ទើបគូរវាបានល្អ។ ពេលនេះ សូមឈប់ព្រួយបារម្មណ៍ ពីការគូរត្របកភ្នែកមិនស្អាតទៀតទៅ អ្នកប្រិយមិត្តនឹងចេះគូរនូវ ត្របកភ្នែកបានយ៉ាងល្អ ក្រោយពីទស្សនាវីដេអូខាងក្រោម៖






ប្រភពពីhttp://www.khmerload.com/news/22490

រឿងមួយក្នុង ចំណោមរឿងដ៏ អស្ចារ្យជាច្រើនទៀត ដែលទាក់ទងរវាង Internet នឹង សកម្មភាពពិតៗ យ៉ាងច្រើន។ អ្នកចង់ឃើញ នូវអ្វីដែល មនុស្សកំពុង តែសម្តែង កំពុងតែនិយាយ ពាក់ព័ន្ធទៅនឹង កម្មវិធីទូរទស្សន៍ល្បីៗ។ Twitter បានបង្កើតកម្មវិធី ដ៏ល្អក្នុងការ លាតត្រដាងវេទិកាដែលមាន តាមកញ្ចក់ទូរទស្សន៍ ទាំងនោះ តែវាមិនសូវ មានការបញ្ជាក់ពី ប្រតិកម្មផ្ទាល់ខ្លួន រវាងមិត្តភក្តិនឹង មិត្តភក្តិឡើយ។
តែនេះគឺអ្វី ដែលកម្មវិធី Dumbstruck អាចធ្វើបាន។ វាគឺជាកម្មវិធី បញ្ជូនសារ ហើយអាចថតយក នូវប្រតិកម្មភ្លាមៗ របស់មិត្តភក្តិអ្នក ចំពោះសារដែល អ្នកបានបញ្ជូនទៅគេ។ នៅពេលដែលមិត្ត របស់អ្នកបើក សារនោះអាន កាមេរ៉ា smartphone របស់ពួកគេ នឹងចាប់ថតនូវ វីដេអូខ្លីមួយ ពីប្រតិកម្មរបស់ ពួកគេ ហើយបន្ទាប់មក ផ្ញើរវីដេអូនោះ មកកាន់អ្នកវិញ។
ការថតយក ប្រតិកម្មទាំងនោះ នឹងលុបចោលវិញ ដោយស្វ័យប្រវត្តិ ក្រោយពេល១ថ្ងៃ ប៉ុន្តែអ្នកក៏អាច ជ្រើសរើសធ្វើការ រក្សាទុកពួកវា ក្នុងកាមេរ៉ារបស់អ្នក ឬក៏ចែករំលែកវា តាមរយៈ Facebook ឬក៏ Twitter។
ចាប់អារម្មណ៍មែនទេ? នេះគឺជាដំណើរការ នៃកម្មវិធី Dumbstruck៖
1.ទាញយក (download) កម្មវិធី Dumbstruck ក្នុង iOS ហើយបើកវា។
2.ចុចទៅលើ ប៊ូតុង camera ដែលនៅខាងស្តាំ នៃផ្នែកខាងក្រោម របស់អេក្រង់

3.កម្មវិធី camera នឹងចាប់ផ្តើម ហើយចាប់យក រូបថតដែល អ្នកចង់ផ្ញើរ
4.នៅខាងក្រោមរូបថត អ្នកនឹងឃើញជម្រើស សម្រាប់បន្ថែមពាក្យ ឬក៏គូរបន្ថែម ទៅលើរូបថត (ដូចរូបភាពខាងក្រោម)

5.គូរបន្ថែមទៅលើ រូបមួយនោះ ឬក៏មិនបាច់ ក៏បានដែរ

6.ជ្រើសរើសមនុស្ស ដែលមានសំណាង សម្រាប់ទទួល ស្នាដៃរបស់អ្នក មួយនេះ បន្ទាប់មកចុចលើពាក្យ Send ដែលនៅខាងស្តាំ ផ្នែកខាងលើ នៃអេក្រង់។

7.រង់ចាំដោយអំណត់ ដើម្បីអោយមិត្ត របស់អ្នកអាន ហើយមានប្រតិកម្ម ចំពោះសាររបស់អ្នក នៅពេលដែល មិត្តរបស់អ្នក បើករូបថត នោះនឹងមានការ ថតយកនូវ សកម្មភាពរបស់គេ រួចផ្ញើរមកក្នុង inbox របស់អ្នក ដោយមានពាក្យ Reacted

8.ចុចលើសារនោះ អ្នកនឹងចូលទៅដល់ screen ដែលអាចមើល ប្រតិកម្មរបស់មិត្តអ្នក។ អ្នកគ្រាន់តែចុចលើ ប៊ូតុង Play នោះអ្នកនឹងដឹង ពីប្រតិកម្មនៃ មិត្តរបស់អ្នកហើយ។

9.រីករាយ ជាមួយនឹងការមើល ប្រតិកម្មមិត្តរបស់អ្នក។

វាគឺងាយស្រួល បែបហ្នឹង ហើយកម្មវិធីនេះ គឺមិនចាំបាច់ ចំណាយប្រាក់ឡើយ។

ប្រភពពីhttp://www.khmerload.com/news/21068

នេះដោយប្រទេសកម្ពុជាយើង ជាពិសេសក្រុមកីឡាចំបាប់ ជម្រើសជាតិកម្ពុជា បានដណ្ដើម មេដាយមាសដល់ទៅ ចំនួន៤ ក្នុងការប្រកួតកីឡា SEA Games លើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា។
បើតាម ប្រសាសន៍របស់លោក ខេស៊ី បាណេត ដែលជាអនុប្រធាន សហព័ន្ធកីឡាចំបាប់កម្ពុជា បានអោយដឹងតាមបណ្ដាញ ផ្សព្វផ្សាយ ហ្វេសប៊ុកថា ការប្រកួតកីឡា បោកចំបាប់ បានចប់សព្វគ្រប់ហើយ ដោយក្រុមកីឡាចំបាប់ កម្ពុជា បានទទួលនូវ មេដាយមាស ចំនួន៤ មេដាយ ប្រាក់ចំនួន ២ និង សំរិទ្ធ ៤ ទៀត។
នេះសបញ្ជាក់អោយឃើញ នូវមោទនភាពរបស់ប្រទេសកម្ពុជាទាំងមូល នៅលើឆាកអន្តរជាតិ ដែល កីឡាករម្នាក់ៗរបស់ប្រទេសកម្ពុជា សុទ្ធសឹងតែ ជាជើងខ្លាំង ដែលអាច ឈ្នះគូប្រកួត ទាំងម្ចាស់ផ្ទះ និង បណ្ដាប្រទេសជាច្រើនទៀត នៅ អាស៊ីអាគ្នេយ៍។
សូមចូលរួមអបអរសាទរ ដល់ជ័យជំនះ ដ៏អស្ចារ្យនេះ សំរាប់ ប្រទេសជាតិយើងទាំងមូល។




ប្រភពពីhttp://www.khmerload.com/news/22623
ពិតជាអស្ចារ្យ ក្រុមគ្រូពេទ្យនៅ ប្រទេស Swedes បានធ្វើការវះកាត់ស្បូន ដោយជោគជ័យដំបូងគេបង្អស់។
តាមប្រភពពត៌មាន បានឲ្យដឹងថា មានស្រ្តី៩នាក់ហើយ ដែលធ្វើការវះកាត់ស្បូនបានជោគជ័យ ហើយថែមទាំងអាចមានកូនបានទៀតផង។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យក៏បាន បញ្ជាក់ផងដែរថា ថ្វីត្បិតតែពួកគេអាច មានកូនបានក៏ពិតមែន ប៉ុន្តែមិនមែនតាមបែបធម្មជាតិនោះទេ។ យ៉ាងណាមិញ ស្បូនដែលបានធ្វើការផ្លាស់ប្តូរនោះ មិនបានភ្ជាប់ទៅនឹង បំពង់ដៃស្បូនរបស់ស្រ្តីនោះទេ វាជាហេតុដែលធ្វើឲ្យស្រ្តី ដែលបានធ្វើការវះកាត់ ប្តូរស្បូនទាំងនោះ មិនអាចមានកូនតាមធម្មជាតិបានទេ។ ក៏ប៉ុន្តែស្រ្តីទាំងនោះ អាចបង្កើតអំប្រ៊ីយ៉ុង ជាមួយនឹងស្បូនថ្មីនេះបាន ហើយគ្រាន់តែធ្វើការវះកាត់បញ្ចូលមេជីវិត តាមបែបវិទ្យាសាស្ត្រទំនើបប៉ុណ្ណោះ នោះពួកគេនឹងអាច មានកូនបានជាធម្មតាដួចស្ត្រីទូទៅដែរ។
ប្រភពដដែលបានបន្តទៀតថា ស្រ្តីដែលធ្វើការះកាត់ប្តូរស្បូនទាំងនេះ នឹងមានរដូវជាធម្មតា ក្រោយពីធ្វើការវះកាត់បាន៦ខែ។ យ៉ាងណាមិញ ស្ត្រីទាំងនោះអាចមានផ្ទៃពោះ បានតែ២ដងប៉ុណ្ណោះ ជាមួយនឹងស្បូនថ្មីនេះ បន្ទាប់ពីនោះ ស្បូននោះនឹងត្រូវធ្វើការយកចេញ ពីខ្លួនស្រ្តីទាំងនោះវិញ។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះវិទ្យាសាស្ត្រដ៏ ទំនើបនេះ?
ពិតជាអស្ចារ្យ ក្រុមគ្រូពេទ្យនៅ ប្រទេស Swedes បានធ្វើការវះកាត់ស្បូន ដោយជោគជ័យដំបូងគេបង្អស់។
តាមប្រភពពត៌មាន បានឲ្យដឹងថា មានស្រ្តី៩នាក់ហើយ ដែលធ្វើការវះកាត់ស្បូនបានជោគជ័យ ហើយថែមទាំងអាចមានកូនបានទៀតផង។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យក៏បាន បញ្ជាក់ផងដែរថា ថ្វីត្បិតតែពួកគេអាច មានកូនបានក៏ពិតមែន ប៉ុន្តែមិនមែនតាមបែបធម្មជាតិនោះទេ។ យ៉ាងណាមិញ ស្បូនដែលបានធ្វើការផ្លាស់ប្តូរនោះ មិនបានភ្ជាប់ទៅនឹង បំពង់ដៃស្បូនរបស់ស្រ្តីនោះទេ វាជាហេតុដែលធ្វើឲ្យស្រ្តី ដែលបានធ្វើការវះកាត់ ប្តូរស្បូនទាំងនោះ មិនអាចមានកូនតាមធម្មជាតិបានទេ។ ក៏ប៉ុន្តែស្រ្តីទាំងនោះ អាចបង្កើតអំប្រ៊ីយ៉ុង ជាមួយនឹងស្បូនថ្មីនេះបាន ហើយគ្រាន់តែធ្វើការវះកាត់បញ្ចូលមេជីវិត តាមបែបវិទ្យាសាស្ត្រទំនើបប៉ុណ្ណោះ នោះពួកគេនឹងអាច មានកូនបានជាធម្មតាដួចស្ត្រីទូទៅដែរ។
ប្រភពដដែលបានបន្តទៀតថា ស្រ្តីដែលធ្វើការះកាត់ប្តូរស្បូនទាំងនេះ នឹងមានរដូវជាធម្មតា ក្រោយពីធ្វើការវះកាត់បាន៦ខែ។ យ៉ាងណាមិញ ស្ត្រីទាំងនោះអាចមានផ្ទៃពោះ បានតែ២ដងប៉ុណ្ណោះ ជាមួយនឹងស្បូនថ្មីនេះ បន្ទាប់ពីនោះ ស្បូននោះនឹងត្រូវធ្វើការយកចេញ ពីខ្លួនស្រ្តីទាំងនោះវិញ។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះវិទ្យាសាស្ត្រដ៏ ទំនើបនេះ?

ពិតជាអស្ចារ្យ ក្រុមគ្រូពេទ្យនៅ ប្រទេស Swedes បានធ្វើការវះកាត់ស្បូន ដោយជោគជ័យដំបូងគេបង្អស់។
តាមប្រភពពត៌មាន បានឲ្យដឹងថា មានស្រ្តី៩នាក់ហើយ ដែលធ្វើការវះកាត់ស្បូនបានជោគជ័យ ហើយថែមទាំងអាចមានកូនបានទៀតផង។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យក៏បាន បញ្ជាក់ផងដែរថា ថ្វីត្បិតតែពួកគេអាច មានកូនបានក៏ពិតមែន ប៉ុន្តែមិនមែនតាមបែបធម្មជាតិនោះទេ។ យ៉ាងណាមិញ ស្បូនដែលបានធ្វើការផ្លាស់ប្តូរនោះ មិនបានភ្ជាប់ទៅនឹង បំពង់ដៃស្បូនរបស់ស្រ្តីនោះទេ វាជាហេតុដែលធ្វើឲ្យស្រ្តី ដែលបានធ្វើការវះកាត់ ប្តូរស្បូនទាំងនោះ មិនអាចមានកូនតាមធម្មជាតិបានទេ។ ក៏ប៉ុន្តែស្រ្តីទាំងនោះ អាចបង្កើតអំប្រ៊ីយ៉ុង ជាមួយនឹងស្បូនថ្មីនេះបាន ហើយគ្រាន់តែធ្វើការវះកាត់បញ្ចូលមេជីវិត តាមបែបវិទ្យាសាស្ត្រទំនើបប៉ុណ្ណោះ នោះពួកគេនឹងអាច មានកូនបានជាធម្មតាដួចស្ត្រីទូទៅដែរ។
ប្រភពដដែលបានបន្តទៀតថា ស្រ្តីដែលធ្វើការះកាត់ប្តូរស្បូនទាំងនេះ នឹងមានរដូវជាធម្មតា ក្រោយពីធ្វើការវះកាត់បាន៦ខែ។ យ៉ាងណាមិញ ស្ត្រីទាំងនោះអាចមានផ្ទៃពោះ បានតែ២ដងប៉ុណ្ណោះ ជាមួយនឹងស្បូនថ្មីនេះ បន្ទាប់ពីនោះ ស្បូននោះនឹងត្រូវធ្វើការយកចេញ ពីខ្លួនស្រ្តីទាំងនោះវិញ។
តើប្រិយមិត្តយល់យ៉ាងណា ចំពោះវិទ្យាសាស្ត្រដ៏ ទំនើបនេះ?
ប្រភពពីhttp://www.khmerload.com/news/22620

តើមានអ្វីពិសេសទៅ? ដែលមនុស្សរៀបការជាមួយ នឹងត្រីផ្សោត?
យ៉ាងណាមិញ អ្នកនាង Sharon Tendler បានជួប Cindy ដែលជាត្រីផ្សោត អស់រយៈពេល ១៥ ឆ្នាំមកហើយ និងជួបដំបូង នៅរមណីយដ្ឋានមួយនៅ ប្រទេសអ៊ីស្រាអែលនៅ ដើមទសវត្សរ៍ឆ្នាំ 1990។ នាងបាននិយាយថា វាជាការស្រឡាញ់ គ្រាន់តែឃើញជាលើកដំបូង។ បន្ទាប់មកក៏បានរៀបការ ហើយវាជាអាពាហ៍ពិពាហ៍លើក ដំបូងរវាងមនុស្សនិងសត្វ។ ជាមួយគ្នានោះ Cindy និង Sharon ត្រូវបានរៀបការនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2005 ។
Sharon គឺជាអ្នកនាំចូលសម្លៀកបំពាក់ និងលើកកម្ពស់ក្រុម Rock នៅក្នុងប្រទេសអង់គ្លេសបានមក ហើយនាងតែងតែ ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ជាច្រើនដងក្នុងមួយឆ្នាំ ចាប់តាំងពីបានជួបត្រីផ្សោតនេះម្ល៉េះ។ នាងនិយាយថា ”វាមិនមែនជារឿងអាក្រក់ទេ វាគ្រាន់តែជាអ្វីមួយដែលយើងបានធ្វើ ដោយសារតែខ្ញុំស្រឡាញ់គាត់ ហើយវាគឺជាក្ដីស្រឡាញ់ ដ៏បរិសុទ្ធដែលខ្ញុំមានសម្រាប់សត្វនេះ "។
ទោះជាយ៉ាងណា នាងបានទទួលរងការរិះគន់ ពីអ្នកដែលស្រឡាញ់សត្វ ឬសកម្មភាពផ្លូវភេទ ជាមួយសត្វដែលមិនមែនជាមនុស្ស។ គួរឱ្យស្តាយ Cindy បានស្លាប់ក្នុងនាឆ្នាំបន្ទាប់ ក្រោយពីរៀបការ។
តើពិតជាអាចទៅរួចទេ? ដែលសត្វនិងមនុស្ស អាចរៀបការ និងមានចិត្ដស្រឡាញ់ ដូចជារវាងមនុស្ស និងមនុស្ស?
 

ប្រភពពីhttp://www.khmerload.com/news/22650

តើអ្នកដឹងទេថាទម្លាប់ណាខ្លះ? ដែលអ្នក តែងតែធ្វើប្រចាំថ្ងៃ ហើយវានឹងអាចបំផ្លាញដល់ខួរក្បាល អ្នកដោយមិនដឹងខ្លួននោះ។
យ៉ាងណាមិញ ខាងក្រោមនេះ គឺចំនុចដែលអាច ធ្វើអោយខួរក្បាលអ្នកទទួល រងនូវបញ្ហាយ៉ាងធ្ងន់ធ្ងរ៖
១) មិនបរិភោគអាហារពេលព្រឹក៖ អ្នកដែលមិនសូវបរិភោគ អាហារពេលព្រឹក អ្នកអាចប្រឈមជាមួយ បញ្ហាសម្ពាធឈាម នៃជាតិស្ករចុះ។ ជាពិសេសនោះ ធ្វើអោយខួរក្បាលចុះ អន់ថយ ពីព្រោះគ្មានអាហារគ្រប់គ្រាន់ ទៅចិញ្ចឹមខួរក្បាល។

២) ជក់បារី៖ អ្នកតែងតែដឹង ហើយពីផលអាក្រក់ពីការ ជក់បារីវាមិនដែលនាំ គុណសម្បត្តិដល់អ្នកនោះទេ ថែមទាំងបំផ្លាញដល់ខួរក្បាលអ្នក អោយកាន់តែស្វិតស្រពោនថែមទៀត។

៣) គេងបានតិច៖ ខួរក្បាលក៏ត្រូវការសំរាក ខ្លះដែរ ប្រសិនបើអ្នកមិនបានគេង អ្នកដូចជាធ្វើបាបកោសិកាខួរក្បាលអញ្ចឹង។

៤) ធ្វើការជាមួយខួរក្បាល ទាំងខ្លួនអ្នកឈឺ៖ វាមិនមែនជាវិធីល្អដែល ខំរៀន រឺក៏ធ្វើការទាំងខ្លួនឈឺនោះទេ ពីព្រោះទង្វើបែបនេះ អាចប្រឈមមុខជាមួយបញ្ហាខួរក្បាល កាន់តែធ្ងន់ធ្ងរ។
 ៥) បរិភោគអាហារច្រើនជ្រុល៖  ការបរិភោគអាហារច្រើនជ្រុល វាក៏ជាបញ្ហាមួយ ធ្វើអោយចុះ អន់ថយខាងថាមពលប្រាជ្ញា ពីព្រោះវាបានទៅពង្រឹងសសៃឈាមក្រហម ក្នុងខួរក្បាលរបស់អ្នក។

៦) ជាតិស្ករខ្ពស់៖ ប្រសិនក្នុងខ្លួនអ្នក សំបូរជាតិស្ករហួសប្រមាណ វាអចបង្អាក់ការស្រូបចូលជាតិប្រតេអ៊ីន ។ ជាពិសេសវា ជាហេតុដែលប៉ះពាល់ ដល់ខួរក្បាលយ៉ាងខ្លាំង។

៧) បំពុលបរិយាកាស៖ បរិយាកាសដែលពោរពេញ ដោយធាតុកខ្វក់ បានធ្វើអោយអុកស៊ីសែន ក្នុងខួរក្បាលចុះអន់ថយដែរ ។

៨) កង្វះការគិត៖ ការគិតជា ជម្រើសមួយដែលជួយបង្ហាត់ ខួរក្បាលកាន់តែខ្លាំងបាន។ នៅពេលអ្នក មិនសូវប្រើខួរក្បាល ទៅគិតពិចារណាលើបញ្ហាផ្សេងៗ វាបានបណ្តាលអោយខួរក្បាលស្ពឹកស្រពន់ គ្មានដំណើរការ។

៩) គេងដាក់ក្បាលចុះក្រោម៖ ការគេងដាក់ក្បាលចុះក្រោម រឺក៏សំយ៉ុងក្បាល វាធ្វើអោយស្រូបយកជាតិកាបូនឌីអុកស៊ីតកាន់តែច្រើន និងចុះអន់ខ្សោយក្នុងការស្រូប ជាតិអុកស៊ីសែនទៅវិញ។

១០) កម្រនិយាយ៖ ការនិយាយខ្លះក៏ជាជំនួយ ក្នុងការហ្វឹកហាត់ខួរក្បាលមួយ មិនមែនក្នុងមួយថ្ងៃមិនដែល និយាយអ្វីសោះទៅ អ្នកដ៏ទៃ ក៏វាមិនមែនជាចំនុចល្អដែរ។

ប្រសិនខាងលើនេះជាទម្លាប់របស់អ្នក គួរតែផ្លាស់ប្តូរវាចេញ ពីព្រោះវាអាចប៉ះពាល់ជាមួយខួរក្បាល របស់អ្នកអោយចុះអន់ ថយបាន