ជិះម៉ូតូទៅធ្វើការបុក ពំនូកខ្សាច់ដួល ស្លាប់ខ្លួនឯង
ប្រភពពីកោះសន្តិភាព
ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង
បន្ទាប់ពីជិះម៉ូតូឡើងពំនូក ខ្សាច់ដួលខ្លួនឯង
កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ មករា ២០១៤
នៅចំណុចក្បែរខ្លោងទ្វារចូលវត្តលើ ស្ថិតក្នុងក្រុម៨ ភូមិ៣ សង្កាត់១
ក្រុងព្រះសីហនុ ខណៈពេលជិះទៅធ្វើការនៅក្លឹបរ៉ក់ស៊ី ។
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ណុប ស្រស់
ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ក្រុមទី១៤ ភូមិ១ សង្កាត់លេខ១
ក្រុងព្រះសីហនុ ជាសន្តិសុខប្រចាំក្លិបរ៉ក់ស៊ី អូរឈើទាល ក្រុងព្រះសីហនុ
មានប្រពន្ឋ និងកូន២នាក់ ។
សមត្ថកិច្ចប៉ូលិសដែលចុះទៅកន្លែងកើតហេតុបានឱ្យដឹងថា
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៏នេះ ពុំមាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដទេ
ប៉ុន្តែបើតាមការសន្និដ្ឋានស្លាក ស្នាមនៅកន្លែងកើតហេតុ ជំហានដំបូងថាបង្កឡើង
ដោយខ្លួនឯង ព្រោះជុំវិញខ្លួនសពពុំមានអ្វីគួរឱ្យកត់សំគាល់
ក្រៅពីស្នាមម៉ូតូជនរងគ្រោះ ឡើងពំនូកខ្សាច់ និងស្នាមដួលជាច្រើនត្រឡប់នោះទេ ។
ក្រោយពីកើតហេតុ សពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕


0 comments:
Post a Comment