Friday, October 24, 2014



ជំងឺអ៊ីបូលា


អត្តបទដកស្រង់ពី៖ YouTube  
រូបភាពពី៖ Google

  ជំងឺអ៊ីបូលាជាជំងឺម្យ៉ាងដែលបណ្ដាលមកពីវីរុសអ៊ីបូលា។ដើមហេតុជំងឺនេះគឺមកពឺសត្វប្រចៀវបន្ទាប់មកវាឆ្លងទៅសត្វផ្សេងៗរួចឆ្លងទៅមនុស្ស។
រោគសញ្ញា     


 រោគសញ្ញានៃមនុស្សដែលកើតជំងឺអ៊ីបូលាគឺ ចេញរោគសញ្ញាបន្ទាប់ពីឆ្លងជំងឺនេះបានពី២ទី៣សប្ដាហ៏ ក្អួតចង្អោរ ក្រុនក្ដៅ ឈឺក  ឈឺសាច់ដុំ រាគរូស និងឈឺក្បាលជាដើម។

​អាការៈពេលអ្នកជំងឺកើតជំងឺអ៊ីបូលា

មានឈាមហូរក្នុងនិងក្រៅសារពាង្គកាយ មានចេញពងបែកលើស្បែកជាដើម។

កាឆ្លង

 ជំងឺអ៊ីបូលាឆ្លងតាមរយៈឈាមនិងភាពមានសំណើមដែលចេញពីសារពាង្គកាយសត្វឬមនុស្សដែលកើតជំងឺនេះ ការប៉ះពាល់អ្នក   ជំងឺដោយផ្ទាល់​– ល–។

វិធីការពារ            

–ពាក់ស្រោមដៃពេលប៉ះពាល់សត្វ

–ប្រើម៉ាស់ពេលនៅជិតអ្នកជំងឺ

–លាងជម្រាសដៃអោយស្អាតបន្ទាប់ពីបានប៉ះពាល់ជាមួយវត្ថុដែលសង្ស័យថាមានមេរោគអ៊ីបូលា

–ត្រូវបំផ្លាញឬដុតសត្វដែលកើតជំងឺអ៊ីបូលានោះចោល
​​​ឺអីបូលា       បច្បន្ននេះប្រទេសដែលកំពុងរងគ្រោះជំងឺដ៏កាចសាហាវនេះគឺមានប្រទេស លីបីរីយា ហ្គីណេ សៀរ៉ាឡេអូន នីហ្សេរីយ៉ា និងទ្វីបអាហ្រ្វិកខាងលិច។
    គួបញ្ជាក់ផងដែរថាជំងឺអ៊ីបូលានេះមានអត្រាសំលាប់មនុស្សពី៥០%ទៅ៩០%យោងទៅតាមវេជ្ជបណ្ឌិតមួយចំនួន។
នៅពេលបច្ចុបន្ននេះគេពុំទាន់បានរកឃើញថាមានកាព្យាបាលពិតប្រាកដនៅឡើយទេ គ្រាន់តែមានវិធីសង្រ្គោះខ្លះដល់អ្នកដែលផ្ទុកជំងឺនេះ ដោយអោយពួកគេពិសាទឹកលាយជាមួយអំបិលដែលមានរស់ជាតិប្រៃផ្អែមឬទឹកដែលជួយសំរួលដល់សរសៃឈាមដើរបានស្រួល