ជំងឺអ៊ីបូលា
អត្តបទដកស្រង់ពី៖ YouTube
រូបភាពពី៖ Google
ជំងឺអ៊ីបូលាជាជំងឺម្យ៉ាងដែលបណ្ដាលមកពីវីរុសអ៊ីបូលា។ដើមហេតុជំងឺនេះគឺមកពឺសត្វប្រចៀវបន្ទាប់មកវាឆ្លងទៅសត្វផ្សេងៗរួចឆ្លងទៅមនុស្ស។
រោគសញ្ញា
រោគសញ្ញានៃមនុស្សដែលកើតជំងឺអ៊ីបូលាគឺ
ចេញរោគសញ្ញាបន្ទាប់ពីឆ្លងជំងឺនេះបានពី២ទី៣សប្ដាហ៏ ក្អួតចង្អោរ ក្រុនក្ដៅ ឈឺក ឈឺសាច់ដុំ រាគរូស និងឈឺក្បាលជាដើម។
អាការៈពេលអ្នកជំងឺកើតជំងឺអ៊ីបូលា
មានឈាមហូរក្នុងនិងក្រៅសារពាង្គកាយ
មានចេញពងបែកលើស្បែកជាដើម។
កាឆ្លង
ជំងឺអ៊ីបូលាឆ្លងតាមរយៈឈាមនិងភាពមានសំណើមដែលចេញពីសារពាង្គកាយសត្វឬមនុស្សដែលកើតជំងឺនេះ
ការប៉ះពាល់អ្នក ជំងឺដោយផ្ទាល់– ល–។
វិធីការពារ
–ពាក់ស្រោមដៃពេលប៉ះពាល់សត្វ
–ប្រើម៉ាស់ពេលនៅជិតអ្នកជំងឺ
–លាងជម្រាសដៃអោយស្អាតបន្ទាប់ពីបានប៉ះពាល់ជាមួយវត្ថុដែលសង្ស័យថាមានមេរោគអ៊ីបូលា
–ត្រូវបំផ្លាញឬដុតសត្វដែលកើតជំងឺអ៊ីបូលានោះចោល
បច្បន្ននេះប្រទេសដែលកំពុងរងគ្រោះជំងឺដ៏កាចសាហាវនេះគឺមានប្រទេស
លីបីរីយា ហ្គីណេ សៀរ៉ាឡេអូន នីហ្សេរីយ៉ា និងទ្វីបអាហ្រ្វិកខាងលិច។
គួបញ្ជាក់ផងដែរថាជំងឺអ៊ីបូលានេះមានអត្រាសំលាប់មនុស្សពី៥០%ទៅ៩០%យោងទៅតាមវេជ្ជបណ្ឌិតមួយចំនួន។
នៅពេលបច្ចុបន្ននេះគេពុំទាន់បានរកឃើញថាមានកាព្យាបាលពិតប្រាកដនៅឡើយទេ
គ្រាន់តែមានវិធីសង្រ្គោះខ្លះដល់អ្នកដែលផ្ទុកជំងឺនេះ
ដោយអោយពួកគេពិសាទឹកលាយជាមួយអំបិលដែលមានរស់ជាតិប្រៃផ្អែមឬទឹកដែលជួយសំរួលដល់សរសៃឈាមដើរបានស្រួល
។
0 comments:
Post a Comment