ប្រភព៖https://www.khmerload.com/news/49333
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្តីនិងកូន២នាក់តាមទាន់ខណៈកំពុងនាំសហាយឡើងឋានសួគ៌នៅផ្ទះសំណាក់«សំណាងល្អថ្មី»ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៣០៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹង ស្ត្រីជាប្រពន្ធឈ្មោះ គីម ឡាយ អាយុ៤២ឆ្នាំ ជាជនជាតិវៀតណាម បាននាំសាហាយរបស់នាងជាអ្នករើសអេតចាយឈ្មោះ ជឿន ថានភុង អាយុ៣២ឆ្នាំ ជនជាតិវៀតណាមដូចគ្នាទៅឡើងផ្ទះសំណាក់សំណាងថ្មី បន្ទប់លេខ១០៥ ជាន់ទី១ ។ ចំណែកបុរសជាប្តីឈ្មោះ លុក ហ៊ី អាយុ៥១ឆ្នាំ មុខរបររកស៊ី ស្នាក់នៅម្តុំបឹងត្របែកខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ស្ត្រីជនជាតិវៀតណាមរូបនោះនិងអ្នករើសអេតចាយម្នាក់បានជិះម៉ូតូឌុបគ្នាមក«ផ្ទះសំណាក់សំណាងថ្មី»ហើយក៏បានគ្នាឡើងឋានសួគ៌ទាំងព្រឹក ខណៈនោះស្រាប់តែប្តី និងកូនប្រុស២នាក់បានតាមមកទាន់ ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូឡាំពិកឲ្យជួយឃាត់ខ្លួនបានទាំង២នាក់តែម្តង ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធនិងសាហាយជនជាតិវៀតណាមទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិកដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
ចំណាប់អារម្មណ៍ខ្មែរឡូត
ឆ្ងល់ផ្ញើលុយឱ្យប្រពន្ធ អស់ច្រើនហើយនៅតែថា ចាយមិនគ្រប់ ជិះពីបន្ទាយមានជ័យមក ឃើញប្រពន្ធកំពុងសហាយស្មន់។ គួរឲ្យដឹងថា ស្រី្តវ័យជាង៣០ឆ្នាំម្នាក់ មានប្តីនិងកូន៣នាក់ទៅហើយមិនគ្រប់គ្រាន់ទៀត នាងបានបង្កើតស្នេហ៍ថ្មីលួចលាក់ មានសហាយស្មន់ ជាមួយបុរសពោះម៉ាយកូនមួយម្នាក់ទៀតយ៉ាងត្រេកត្រអាល ដែលបុរសជាប្រុសសហាយនោះ គឺជាមិត្តភក្ដិបុរសជាប្ដីរបស់ខ្លួន ដែលមានមុខរបរជាកម្មករសំណង់ដូចគ្នា ។
លុះពេលបុរសជាប្ដីចាកចេញទៅធ្វើការងារនៅឯខេត្តបន្ទាយមានជ័យបាត់ រយៈពេលជាង១ខែ ស្ត្រីរូបនោះបានសាងភាព ផ្អែមល្ហែមជាមួយបុរស ដែលជាប្រុសសហាយ និងបានរួមរ័កជាមួយគ្នាជាញឹកញាប់ ព្រមទាំងសុំលុយពីប្ដី ទៅឱ្យប្រុសស្នេហ៍ចាយវាយជាបន្តបន្ទាប់ថែមទៀតផង ។
ក្រោយពីវេរលុយតាមវីងឱ្យប្រពន្ធជាបន្តបន្ទាប់ ហើយមិនចេះគ្រប់គ្រាន់នៅតែសុំទៀត ធ្វើឱ្យមានការងឿងឆ្ងល់ ទើបបុរសជាប្ដីបានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ដើម្បីតាមដានប្រពន្ធ ហើយពេលមកដល់ផ្ទះនៅរាជធានីភ្នំពេញ មិនបានឃើញប្រពន្ធនៅផ្ទះ ទេ ក៏បានសួរអ្នកជិតខាង ទើបដឹងពីកន្លែងដែលប្រពន្ធ និងប្រុសសហាយខណៈកំពុងក្រេបទឹកឃ្មុំជាមួយគ្នា ក៏បានបិទទ្វារបន្ទប់ រួចហៅប៉ូលិសឱ្យចាប់ខ្លួនទាំង២នាក់តែម្ដង ។
ហេតុការណ៍ប្ដីតាមទាន់ប្រពន្ធលួចមានសហាយ និងប្ដឹងឱ្យប៉ូលិសចាប់ខ្លួននោះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ព្រឹកថ្ងៃទី០៤ កុម្ភ: ២០១៦ ស្ថិតនៅក្នុងផ្ទះជួលរបស់ប្រុសសហាយ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីផឹតក្បត់ប្តីនោះឈ្មោះឯម ច្រឹប អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះមើលថែកូន ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិត្រពាំងឈូក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកបុរសជាប្តីឈ្មោះនិមន អាយុ៤៩ឆ្នាំ ជាកម្មករសំណង់ ដែលតែងតែទៅធ្វើការនៅឆ្ងាយ ហើយ១ខែចុងក្រោយនេះ បានទៅធ្វើការសំណង់នៅឯខេត្តបន្ទាយមានជ័យ ។ ដោយឡែក បុរសដែលជាសាហាយស្មន់ឈ្មោះគង់ ចំរើន អាយុ៤៥ឆ្នាំ ជាបុរសពោះម៉ាយកូនមួយ ដែលបានលែងលះប្រពន្ធ និងត្រូវជាមិត្តភក្ដិរបស់បុរសជាប្តី និងមានមុខបរជាកម្មករសំណង់ជាមួយគ្នា ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។
ប្រភពពីបុរសជាប្តីរៀបរាប់ទាំងហួសចិត្តថា គាត់និងប្រពន្ធបានរៀបការជាមួយគ្នារយៈពេលច្រើនឆ្នាំមកហើយ ចំណងដៃគឺបានកូនប្រុស-ស្រីចំនួន៣នាក់ ។ មិនតែប៉ុណ្ណោះ រវាងគាត់ប្រុសសហាយ គឺជាមិត្តភក្ដិយ៉ាងជិតស្និទ្ធ រួមការងារជាមួយគ្នា ហើយរយៈពេល១ឆ្នាំកន្លងមក គាត់តែងតែចេញធ្វើការងារសំណង់នៅឯទីឆ្ងាយៗ មិនសូវជាមានពេលវេលាគ្រប់គ្រាន់ នៅរួមរស់ជាមួយប្រពន្ធឡើយ ។ ព្រោះតែជីវភាពគ្រួសារ ទើបខិតខំតស៊ូរកប្រាក់កម្រៃ ដើម្បីចិញ្ចឹមប្រពន្ធ-កូន ដោយទុកចិត្តប្រពន្ធ១០០% មិនដែលគិតថា ប្រពន្ធផិតក្បត់បែបនេះឡើយ ។ ហើយទោះជាចាកចេញទៅឆ្ងាយ ក៏ពិតមែន ប៉ុន្តែគាត់មិនដែលផ្ដេសផ្ដាសក្បត់ចិត្តប្រពន្ធកូនឡើយ គាត់បានខំសន្សំលុយកាក់ និងបានផ្ញើមកឱ្យនាងជាប្រពន្ធ មិនដែលខកខានម្ដងណាទេ ។
បុរសនោះបានបន្តថា នៅចុងក្រោយនេះ គាត់បានចាកចេញទៅធ្វើការនៅឯខេត្តបន្ទាយមានជ័យ អស់រយៈពេល១ខែកន្លងមកហើយ ព្រោះត្រូវបានមេការសំណង់ចាត់ឱ្យទៅទីនោះ ។ ចំណែកបុរសឈ្មោះគង់ ចំរើន មិនបានទៅជាមួយគាត់នោះឡើយ ។ គាត់មិនបានដឹងថា ប្រពន្ធគាត់និងបុរសនោះមានទំនាក់ទំនងស្នេហាជាមួយគ្នាចាប់តាំងពីពេលណានោះទេ ។ ប៉ុន្តែទំនងតាំងពីមុនពេលដែលគាត់ចាកចេញទៅធ្វើការនៅឯខេត្តបន្ទាយមានជ័យមកម្ល៉េះ ។ ហើយអ្វីដែលគាត់ទុកចិត្តប្រពន្ធនោះ គឺដោយសារតែកន្លងមក គាត់ស្រលាញ់នាងខ្លាំងណាស់ មិនដែលធ្វើបាបនាងម្ដងណាឡើយ ។ ផ្ទុយទៅវិញ បែរជាមានរឿងផិតក្បត់កើតឡើងបែបនេះ គួរឲ្យសោកស្ដាយខ្លាំងណាស់ ។
ប្រភពដដែលបន្តឱ្យដឹងថា អ្វីដែលធ្វើឲ្យគាត់មានការសង្ស័យទៅលើប្រពន្ធនោះ គឺដោយសារតែគាត់ផ្ញើលុយឱ្យចាយរហូត ប៉ុន្តែត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ប្រពន្ធបានខលសុំលុយថែមទៀតដោយប្រាប់ថា ចាយមិនគ្រប់ ហើយប៉ុន្មានថ្ងៃមុននេះ ប្រពន្ធបានសុំលុយទៀត ខណៈនោះគាត់បានផ្ញើលុយចំនួន៤០០ដុល្លារ ហើយមិនយូរប៉ុន្មានក៏បានប្រាប់ថា លុយនោះចាយអស់ហើយ និងបានសុំថែមចំនួន១០០០ដុល្លារទៀត ។ ពេលនោះ គាត់មិនបានមាត់.កអ្វីទេ ក៏បានផ្ញើឱ្យចំនួន១.០០០ដុល្លារទៀត ។
ប៉ុន្តែដោយការងឿងឆ្ងល់ នៅរសៀលថ្ងៃទី០៣ កុម្ភ: គាត់បានលួចធ្វើដំណើរត្រឡប់មកផ្ទះនៅភ្នំពេញវិញ ដើម្បីតាមដានប្រពន្ធ។លុះពេលទៅដល់ មិនបានឃើញប្រពន្ធនៅផ្ទះឡើយ ក៏បានសួរអ្នកជិតខាងទើបដឹងថា ប្រពន្ធគាត់ចេញបាត់ពីផ្ទះរហូត មិនដែលនៅផ្ទះទេ ហើយអ្នកជិតខាងបានប្រាប់ពីគោលដៅដែលប្រពន្ធគាត់តែងទៅរាល់ថ្ងៃ គឺបន្ទប់ផ្ទះជួលដែលមិត្តភក្ដិរបស់គាត់ឈ្មោះ គង់ ចំរើន ស្នាក់នៅ ។
បុរសខាងលើបន្តថា លុះដល់ព្រឹកថ្ងៃទី០៤ កុម្ភ: គាត់បានតាមទាន់ប្រពន្ធកំពុងស្ថិតនៅក្នុងបន្ទប់ជួលរបស់ប្រុសសហាយយ៉ាងល្អូកល្អឺនជាមួយគ្នា ដូចជាលលកញី-ឈ្មោល ទើបគាត់ចាក់សោទ្វារផ្ទះពីក្រៅ និងប្តឹងសមត្ថកិច្ចឱ្យជួយឃាត់បានទាំង២នាក់តែម្ដង។បន្ទាប់មក បានសំណូមពរឱ្យសមត្ថកិច្ចនាំអ្នកទាំងពីរទៅប៉ុស្តិ៍ចោមចៅ ដើម្បីសួរនាំ ។ ចំណែករូបគាត់ជាប្ដី បានសម្រេចចិត្តថា សុខចិត្តបំពេញបំណងប្រពន្ធទៅចុះ គាត់មិនបំបែកនាងពីប្រុសសហាយនោះឡើយ ។ គាត់សុខចិត្តលះបង់នាងទៅឱ្យបុរសជាមិត្តភក្ដិម្នាក់នោះ គាត់មិនអាចយកមនុស្សស្រី ផិតក្បត់ធ្វើជាប្រពន្ធតទៅទៀតនោះទេ ។
ដោយឡែក បុរសឈ្មោះគង់ ចំរើន ដែលជាប់ចោទថា ជាប្រុសសហាយនោះបាននិយាយថា ខ្លួនពិតជាបានលួចសហាយស្មន់ជាមួយស្ត្រីម្នាក់នោះមែន ហើយពេលនេះ បើសិនជាប្ដីរបស់នាងនិងនាងលែងលះគ្នាដាច់ស្រេច ខ្លួនសុខចិត្តទទួលយកនាងធ្វើជាប្រពន្ធ ព្រោះខ្លួនក៏ជាពោះម៉ាយកូនមួយ ។
0 comments:
Post a Comment