ប្រភពពីៈ https://www.khmerload.com/news/60523
ម៉ាឡេស៊ី៖ ប្រជាជនជាច្រើនដែលរស់នៅក្នុងតំបន់ Klang Valley បានកើតការងឿងឆ្ងល់យ៉ាងខ្លាំង និងគិតថាខ្លួនឯងកំពុងតែស្រវាំងភ្នែកក៏ថាបាន នៅពេលដែលពួកគេបានឃើញឡានមួយគ្រឿង មានពណ៌ចម្រុះទៅដោយកូនឡានក្មេងលេងតូចៗជាច្រើនដែលត្រូវបានបិទពីលើនោះ។ ទោះជាយ៉ាងណា វាគឺជាការពិត និងមិនមែនជាការស្រមើស្រមៃនោះទេ!
បន្ទាប់ពីបានឃើញឡាននោះរួចមក គ្រប់គ្នាបានឆ្ងល់ថា តើនរណាជាម្ចាស់របស់វា ហើយហេតុអ្វីបានជាគេតុបតែងឡានទៅជាបែបនេះ?
តាមពិតទៅ រថយន្តមួយគ្រឿងនេះ គឺជាកម្មសិទ្ធិរបស់លោក Datuk Seri Mahadi Badrul Zaman ដែលជាអ្នកចូលចិត្តឡានតូចៗ គ្រប់ស៊េរី ជាពិសេសគឺប្រភេទឡានប្រណាំង។ បុរសអាយុ ៣៤ឆ្នាំរូបនេះ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Financial Genius Group។ លោកបានចាប់ផ្តើមរក្សាទុកកូនឡានទាំងនេះ តាំងតែពីលោកមានអាយុ ១៣ឆ្នាំមកម្ល៉េះ ហើយរហូតមកដល់ពេលនេះ លោកមានប្រមាណ ៥ ០០០ កូនឡានឯណោះ។
ដោយសារតែលោកមានកូនឡានតូចៗបែបនេះច្រើន ដូច្នេះលោកក៏បានសម្រេចចិត្តរៀបចំឡានទាំងនេះ ក្នុងរបៀបមួយដែលប្រកបដោយគំនិតច្នៃប្រឌិតបំផុត គឺលោកបានយកកូនឡានទាំង ៥ ០០០គ្រឿងនេះ ទៅបិទពេញលើឡាន Jaguar S-Type របស់លោកតែម្តង។
សម្រាប់អ្នកដែលបានឃើញរថយន្តមួយនេះរួចបានឆ្ងល់ថា តើលោក Datuk Seri Mahadi Badrul Zaman នឹងធ្វើយ៉ាងណាបន្តទៀត ដើម្បីថែរក្សារថយន្តដ៏ចម្លែករបស់លោកនៅក្នុងរដូវវស្សា។ លើសពីនេះ ពួកគេក៏ទន្ទឹងរង់ចាំមើលដែរថា តើស្នាដៃរបស់លោក នឹងកាន់តែចម្លែកបែបណានៅថ្ងៃក្រោយ៕



0 comments:
Post a Comment