Friday, February 27, 2015

ប្រភពពី៖http://www.khmerload.com/news/35605
ខេត្តព្រះសីហនុ ៖ បុរសខ្មែរម្នាក់ដែល កំពុងធ្វើដំណើរតាមផ្លូវបាន រងរបួសធ្លាយភ្លៅធ្ងន់ធ្ងរ បន្ទាប់ពីមានអ្នកលេង ជនបរទេស២ក្រុមជិះរថយន្ត២គ្រឿងបាញ់គ្នាជាច្រើន គ្រាប់បណ្តាលឱ្យមានការភ្ញាក់ផ្អើល មួយចំហៀងក្រុងព្រះសីហនុទាំងយប់ រួចរត់ចែកផ្លូវគ្នាបាត់ស្រមោលអស់ បន្សល់ទុករថយន្ត១ គ្រឿងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ ថ្ងៃទី២៦ កុម្ភៈ នៅតាមបណ្តោយវិថីឯករាជ្យ ក្បែររង្វង់មូលតោ២ មុខសណ្ឋាគារនិងកាស៊ីណូ កំពង់សោមស៊ីធី ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

ទាក់ទិនហេតុការណ៍នេះ ត្រូវបានក្រុមអ្នករត់ម៉ូតូឌុបនៅ មុខកាស៊ីណូកំពង់សោមស៊ីធី រៀបរាប់ពីហេតុ ការណ៍ នេះឱ្យដឹងថា ក្នុងពេលកើតហេតុពួកគេ ឃើញរថយន្ត២គ្រឿង ដែលមួយគ្រឿងម៉ាកឡិចស៊ីស RX 300 ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ និងមួយគ្រឿង ទៀតម៉ាកឡិចស៊ីស 450 ពណ៌ស្ករ គ្មានស្លាកលេខ បានបើកប្រដេញគ្នា ក្នុងល្បឿនលឿនពីកើតមក ។ លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែភាគីរថយន្ត ឡិចស៊ីសRX 300 ពណ៌ខ្មៅ ដកកាំភ្លើងបាញ់ទៅលើ ក្រុមជិះរថយន្ត ម៉ាកឡិចស៊ីស 450 ជាច្រើនគ្រាប់ធ្វើឱ្យ រថយន្តនោះធ្លុះផ្នែកខាងក្រោយ១គ្រាប់ ប៉ុន្តែមិនមានអ្នកណា ម្នាក់រងរបួសទេ ។ ដោយឡែកក្នុងហេតុការណ៍នោះដែរ ក៏មានបុរសខ្មែរម្នាក់កំពុងជិះម៉ូតូក្បែរនោះ ត្រូវគ្រាប់កាំភ្លើង១គ្រាប់ ធ្លុះភ្លៅបណ្តាល ឱ្យដួលម៉ូតូ នៅនឹងកន្លែង ។

ក្រុមជនជិះ រថយន្តឡិចស៊ីស RX 300 ពណ៌ខ្មៅ ក្រោយពីបាញ់រះ ក៏បានរត់គេចខ្លួនបាត់ស្រមោលអស់ ។ ចំណែករថយន្តឡិចស៊ីស 450 ត្រូវបែកកង់ ទំនងជារថយន្ត ទៅមុខទៀតលែងរួច ក៏ចុះពីរថយន្តហើយរត់គេចខ្លួន ចូលក្នុងហាងយីហោសមុទ្រ កម្ពុជាបាត់អស់ទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថបាន ចុះទៅពិនិត្យរកឃើញមានសម្បក គ្រាប់កាំភ្លើងខ្លី៩ គ្រាប់ ក្នុងនោះរថយន្តឡិចស៊ីស 450 ដែលជារថយន្តមានជម្លោះដែរនោះ មានស្នាមធ្លុះដោយគ្រាប់កាំភ្លើង ផ្នែកខាងក្រោយ១គ្រាប់។ ជុំវិញបញ្ហានេះ សមត្ថកិច្ចមិនទាន់អះអាងថា ក្រុមជនបាញ់ ប្រហារគ្នានោះជាជនជាតិអ្វី ប្រើប្រាស់កាំភ្លើងម៉ាកអ្វី ហើយមានរឿងអ្វីឡើយ ទើបឈានដល់ការបើករថយន្ត ដេញបាញ់ប្រហារ គ្នាបែបនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងសើុបអង្កេត ពីរឿងនេះយ៉ាងយកចិត្តទុក ដាក់នៅឡើយ ។

ដោយឡែក ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង ក្នុងហេតុការណ៍នោះឈ្មោះ ស៊ន ផល្លា អាយុ២៧ឆ្នាំ ភេទប្រុស ជាបុគ្គលិកបម្រើការងារនៅសណ្ឋាគារសុខា បានរងរបួសធ្ងន់ធ្ងរធ្លាយ ភ្លៅផ្នែកខាងឆ្វេងដែលបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យសេតេ។

មានការកត់ សម្គាល់ផងដែរថា ក្នុងអំឡុងដើមឆ្នាំ ២០០៥នេះ បទល្មើសប្រើប្រាស់ អាវុធខុស ច្បាប់ពីសំណាក់ ជនបរទេស បានបង្កឱ្យ មានបញ្ហាប្រមាណ២-៣ករណីហើយ។ ករណីខ្លះត្រូវសមត្ថកិច្ចដកហូត វត្ថុតាង កាំភ្លើងខ្លី កាំភ្លើងបាញ់ខ្យល់ និងកាំភ្លើងបាញ់ ដោយប្រើប្រាស់ប្រព័ន្ធឆក់ ព្រមទាំងករណីចុងក្រោយនេះ ។ អ្នករស់នៅក្នុងខេត្តបានសម្តែង ការព្រួយបារម្ភចំពោះជនបរទេស ដែលរស់នៅក្នុងខេត្ត ព្រោះមួយរយៈពេលនេះ បានបង្កចលាចល ស្ទើរទូទាំងខេត្ត ដែលខ្លះប្រើកាំបិត ដំបង រហូតឈានដល់ការប្រើកាំភ្លើង ប្រៀបដូចជាតំបន់របស់ពួកម៉ាហ្វីយ៉ា ដែលសមត្ថកិច្ចកម្ពុជា មិនអាចគ្រប់គ្រងបាន។ គេមិនដឹងថា កាំភ្លើងដែលពួកគេយកមក ប្រើយ៉ាងរលូននេះបានមកពីណាទេ។ 

អ្នកក្រុងព្រះសីហនុបាន សំណូមពរដល់ក្រសួងមហាផ្ទៃ សូមពិនិត្យឡើងវិញ ចំពោះមន្ត្រីក្រោមឱវាទដែល កំពុងអនុវត្តច្បាប់នៅខេត្តព្រះ សីហនុ គួរតែឱ្យបង្កើនសកម្មភាព ប្រឆាំងក្រុមជនបរទេសខិលខូច ជាពិសេសគឺ ជនជាតិរុស្ស៊ី ដែលកំពុងតែ ប្រើប្រាស់ ទឹកដីមាត់សមុទ្រកម្ពុជា ធ្វើជាតំបន់វាយប្រហារគ្នា ដណ្តើម ដល់ប្រយោជន៍ ។ បើទុកឱ្យស្ថានការណ៍បែបនេះ កើតឡើងហើយគ្មានការបង្ក្រាប ឱ្យចាស់ដៃទេ ក្រុមជនបរទេសខិលខូច ទាំងនោះនឹងកាន់តែបំពាន សមត្ថកិច្ចកម្ពុជា ដោយគ្មានការកោតក្រែង បន្តិច ណាឡើយ៕


Thursday, February 26, 2015

ប្រភពពី៖http://www.khmerload.com/news/35581
ឧត្តរមានជ័យ៖ នៅរសៀល ថ្ងៃទី២៧ ខែកុម្ភៈ នេះ អ្នកនិយមប្រើប្រាស់ ហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង បន្ទាប់ពី បានឃើញ ហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ហ៊ុយហ្សូ ដឹកទំនិញ បុកជា មួយនឹង រថយន្តវីហ្គោ បណ្តាលឲ្យ មនុស្សជាច្រើន រងរបួស ធ្ងន់-ស្រាល និងកុមារីម្នាក់ ស្លាប់ដាច់ក្បាល ចេញពីខ្លួន គួរឲ្យ រន្ធត់បំផុត។
បើតាមអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក ម្នាក់ ដែលបានបង្ហោះ រូបភាព នៃហេតុការណ៏ គ្រោះថ្នាក់នោះ បានបង្ហាញ ឲ្យឃើញថា ពិតជាគួរឲ្យរន្ធត់ និងតក់ស្លុត មែនទែន ខណៈស្រ្តីម្នាក់ ទំនងជាម្តាយ កុមារីរងគ្រោះ បានអង្គុយ យំអោប សពកូន និងបុរស ម្នាក់ទៀត ទំនងជាឪពុក បានឈរ អោបក្បាល ដែលដាច់ចេញ ពីខ្លួនកុមារីនោះ។ ជាមួយគ្នានេះដែរ មានមនុស្សជាច្រើន បានរងរបួស ធ្ងន់-ស្រាល ខណៈរថយន្តវីហ្គោ បានទទួលរង ការខូចខាត ទាំងស្រុង។
អ្នកប្រើប្រាស់ ហ្វេសប៊ុក ដែលបង្ហាញរូបភាពនោះ បានប្រាប់ឲ្យដឹងថា ហេតុការណ៏នេះ បានកើតឡើង ដោយសារតែ ការបើកបរ ក្នុងល្បឿនលឿន នៅចំណុច ផ្លូវកោង ខណៈភាគីរងគ្រោះ ដែលជិះក្នុងរថយន្ត វីហ្គោ គឺជាអ្នកភ្នំពេញ។ រីឯអ្នកបើកបរ និងព្រូរថយន្ត ហ៊ុយហ្សូ បានរត់គេចខ្លួន បាត់ស្រមោល បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។
យ៉ាងណាមិញ ការពិត នៃហេតុការណ៏គ្រោះថ្នាក់ ចរាចរនេះ បានកើតឡើង យ៉ាងណានោះ នៅមិនទាន់ បានដឹងច្បាស់ នៅឡើយទេ បើសិនជា ប្រិយមិត្ដណាម្នាក់ ដឹងពីព័ត៌មាន លំអិត សូមទាក់ទង មកកាន់ ខ្មែរឡូត តាមរយៈលេខ ទូរស័ព្ទ 093868723 ៕







កំពត៖ លោក ពៅ វី ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនK Cement និងជាអតីតសិស្សសាលាបច្ចេកទេសដុនបូស្កូ​
ត្រូវបានគេរាយការណ៍ថា បានធ្វើអត្តឃាតសម្លាប់ខ្លួនដោយចងក​ ដោយមិនដឹងពីមូលហេតុ ។
សព្វត្រូវបានគេប្រទះឃើញ នៅក្នុងបន្ទប់ជួល កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៥ ក្នុងស្រុកបន្ទាយមាស​ខេត្តកំពត។រហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងពីមូលហេតុដែលបណ្តាល អោយយុវជនរូបនេះ សម្រេចចិត្តធ្វើអត្តឃាតនោះនៅឡើយទេ។ សព្វត្រូវបានក្រុមក្រួសារមកដឹកដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណីសាសនា។



លោក ពៅ​វី រូបថតកាលរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ
ប្រភពពី៖http://www.khmerload.com/news/35569
ភ្នំពេញ៖ បន្ទាប់ពីផ្ញើរសារអរគុណ ទៅដល់ សកម្មជនតំបន់អារ៉ែង ជនជាតិអេស្ប៉ាញ លោក អាឡិច ដែលត្រូវបានបញ្ជូន ត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញនោះ តារាចម្រៀងផលិតកម្មថោន ដែលមានទឹកចិត្តស្រឡាញ់ និងការពារធម្មជាតិ កញ្ញា មាស សុខសោភា បានត្អូញត្អែរពីក្តីបារម្ភរបស់នាង នៅលើទំព័រហ្វេសប៊ុក និងអំពាវនាវសារជាថ្មី ដល់អ្នកសារព័ត៌មាន កុំអោយចុះផ្សាយអត្ថបទ ដែលយករូបនាងទៅពាក់ព័ន្ធ នឹងបញ្ហានយោបាយ។
នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ កញ្ញា មាស សុខសោភា បានផ្ញើរនូវពាក្យពេជន៍មួយចំនួន អមដោយរូបថតចំនួន៣សន្លឹក ដែលបង្ហាញ ពីក្តីកង្វល់របស់នាង ចំពោះព័ត៌មានថ្មីៗកន្លងទៅនេះ ដែលបានយកការស្រឡាញ់ ព្រៃឈើនិងធម្មជាតិរបស់នាង ភ្ជាប់ជាមួយបញ្ហានយោបាយនានា។ នាងបានសរសេរជាភាសាអង់គ្លេស ដែលមានខ្លឹមសារដូច្នេះថា “មានព័ត៌មានថ្មីៗដែលបានចុះផ្សាយពីនាងខ្ញុំ និងព័ត៌មានបន្តបន្ទាប់ទៀត បានកំពុងបង្វែររូបនាងខ្ញុំអោយ ពាក់ព័ន្ធជាមួយបញ្ហានយោបាយ។ សូមមេត្តាគោរពនូវក្តីប្រាថ្នារបស់ខ្ញុំ ដោយដកខ្ញុំចេញពីបញ្ហានយោបាយ និងព្រិត្តការណ៍ទាំងឡាយណា ដែលប្រឆាំងនឹងច្បាប់ជាតិរបស់យើង។ ការបំភ្លៃព័ត៌មាននៃរូបនាងខ្ញុំយកទៅចុះផ្សាយ ដើម្បីចំណេញតែប្រាក់ គឺជាទង្វើដ៏ខុសឆ្គងមួយ។ ខ្ញុំជឿជាក់ថាបរិស្ថានជាបញ្ហាដាច់ ដោយឡែក ចំណែកច្បាប់ត្រូវបានអនុវត្ត សំរាប់ហេតុផលល្អហើយ យើងត្រូវតែគោរព។ ធម្មជាតិ សត្វ និង បរិស្ថានខ្ញុំមានទឹកចិត្តស្រឡាញ់ ប៉ុន្តែចំណង់ចំណូលចិត្តដំបូងរបស់ខ្ញុំគឺតន្ត្រី។ ខ្ញុំនឹងបន្តថែរក្សាបរិស្ថាន ជាមួយការគោរពតាមច្បាប់នគររបស់យើង។ ខ្ញុំសង្ឃឹមថានឹងឃើញ យុវជនទាំងអស់ និងអ្នកដែលស្រឡាញ់ធម្មជាតិ នៅខែមិថុនា, កក្កដា ដើម្បីជួយដល់ការដាំដើមឈើ សម្រាប់បំពេញគម្រោងដើមឈើ ១០០០០ដើម របស់ខ្ញុំ។ វានឹងក្លាយជាថ្ងៃ ដ៏សប្បាយរីករាយ និងជួបជុំគ្រួសារយើង។ ពីក្តីស្រឡាញ់ និងចិត្តទុកដាក់របស់ មាស សុខសោភា”។ សាររបស់នាងត្រូវបានអ្នកគាំទ្រ បញ្ចេញមតិគាំទ្រ និងចូលចិត្តរហូតដល់ជាង២០០០០នាក់។ ខាងក្រោមនេះជាសារ និងរូបភាពដែលនាងបានចែករំលែក៖
សាររបស់កញ្ញា មាស សុខ សោភា បង្ហោះលើហ្វេសប៊ុកជាភាសាអង់គ្លេស
រូបភាពដែលកញ្ញា មាស សុខសោភា ចែករំលែកលើហ្វេសបុករបស់នាង

Wednesday, February 25, 2015

ប្រភពពី៖http://www.khmerload.com/news/35546
វ៊ែល៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាអ្នកជំនួញ វ័យ៤៣ឆ្នាំម្នាក់ មានឈ្មោះថា Ian Phillips រស់នៅ ក្នុងទីក្រុង ខាឌីវ (Cardiff) នៃប្រទេស វ៊ែល (Wales) បានកើតដុំសាច់ នៅក្នុងខួរក្បាល ដ៏សាហាវ និងបង្កទៅជា ជំងឺមហារីក ខួរក្បាល បន្ទាប់ពី ចំណាយពេល រហូតដល់ទៅ ៦ម៉ោង ក្នុងមួយថ្ងៃ ក្នុងការប្រើប្រាស់ ទូរស័ព្ទដៃ របស់គាត់។
ប្រភពដដែល បានបន្តទៀតថា លោក Phillips បានទៅព្យាបាល នៅឯមន្ទីរពេទ្យ ជាមួយនឹង អាការៈឈឺក្បាល ដ៏អាក្រក់មួយ ខណៈលោក Phillips ទទួលបានដំណឹង ពីគ្រូពេទ្យថា គាត់កើតមានដុំសាច់ នៅក្នុងខួរក្បាល ទំហំប៉ុនក្រូចឆ្មា និងមានជីវិត អាចរស់នៅ ត្រឹមតែ រយៈពេល ៣ឆ្នាំទៀតប៉ុណ្ណោះ។

ដុំសាច់ ដែលដុះ នៅក្នុងខួរក្បាល របស់លោក Phillips
លោក Phillips បានអះអាងថា អាការៈរបស់គាត់ គឺបានបង្កឡើង ដោយការប្រើប្រាស់ ទូរស័ព្ទដៃ ដោយគាត់គឺជា អ្នកគ្រប់គ្រង ប្រតិបត្តិការ ក្នុងក្រុមហ៊ុនមួយ ដែលតម្រូវឲ្យគាត់ ចំណាយពេល ជាង ១០០ម៉ោង ក្នុង១ខែ ក្នុងការប្រើប្រាស់ និងនិយាយទូរស័ព្ទ។
ជំនួសឲ្យការព្យាបាល ដោយប្រើប្រាស់គីមី និងកាំរស្មីអ៊ិច ដើម្បីគ្រប់គ្រង ស្ថានភាព ជំងឺមហារីក ដ៏កាចសាហាវនេះ លោក Phillips ទទួលបាន ថ្នាំពេទ្យជំនួសវិញ ហើយត្រូវផ្លាស់ប្តូរ របបអាហារ និងហាត់ប្រាណ ឲ្យបានទៀតទាត់។
ជាមួយគ្នានេះដែរ បន្ទាប់ពីលោក Phillips ទទួលរងគ្រោះ ដោយសារ ជំងឺមហារីក ដ៏កាចសាហាវ ដែលបណ្តាល មកពី ការប្រើប្រាស់ ទូរស័ព្ទដៃនេះ គាត់ក៏បាន ចាប់ផ្តើមយុទ្ធនាការ ដើម្បីធ្វើឲ្យ អ្នកដទៃ បានដឹងពី គ្រោះថ្នាក់ និងហានិភ័យ នៃការប្រើប្រាស់ ទូរស័ព្ទដៃ ខណៈគាត់ បានបញ្ជាក់ឲ្យដឹងថា កុមារងាយរងគ្រោះបំផុត។

លោក Phillips
លោក Phillips ដែលជាអតីត កីឡាករបាល់អោប មួយរូបផងដែរនោះ បាននិយាយថា “ខ្ញុំបានចំណាយ ជីវិតការងារ របស់ខ្ញុំ ទៅលើ ទូរស័ព្ទដៃ។ ថ្ងៃខ្លះ ខ្ញុំត្រូវនិយាយទូរស័ព្ទ រហូតដល់ទៅ ២ម៉ោង បន្ថែមទៀត ក៏មានដែរ។ ត្រចៀករបស់ខ្ញុំ ឡើងក្រហម នៅពេលដែលខ្ញុំ ចេញពីធ្វើការ។ ខ្ញុំមិនបានគិតថា វាប៉ះពាល់អ្វីខ្លះ ដល់ខួរក្បាល ខ្ញុំទេ។”
ទោះបីជាយ៉ាងណា បន្ទាប់ពីលោក Phillips បានធ្វើការ ស្គេនខួរក្បាល ជាមួយនឹងម៉ាស៊ីន MRI ហើយលទ្ធផល បានបង្ហាញថា គាត់មានដុំសាច់ ដុះក្នុងខួរក្បាល ទំហំប៉ុនក្រូចឆ្មា គាត់ក៏ទទួលបាន ការវះកាត់បន្ទាន់ ដើម្បីយក ដុំសាច់នោះចេញ។ ប៉ុន្តែគាត់ក៏ទទួលបាន ដំណឹង ដ៏គួរឲ្យរន្ធត់ ដែរថា មហារីកខួរក្បាល មិនអាចព្យាបាល ជាឡើយ ហើយគាត់ សល់ពេលរស់នៅ ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។
លោក Phillips បាននិយាយថា “រឿងដំបូងដែលខ្ញុំ បានសួរទៅកាន់ វេជ្ជបណ្ឌិតគឺ អ្វីដែលបានបង្ក ឲ្យខ្ញុំក្លាយទៅជា យ៉ាងនេះ? ប៉ុន្តែខ្ញុំបានដឹងថា វាកើតឡើង ដោយសារតែ ការប្រើប្រាស់ ទូរស័ព្ទដៃ ហួសកម្រិត។ ខ្ញុំប្រើប្រាស់វា ស្ទើរគ្រប់ពេលវេលា។ ខ្ញុំពិតជា ព្រួយបារម្ភ អំពីការប្រើប្រាស់ទូរស័ព្ទ របស់ក្មេងៗ ដទៃទៀតណាស់។ លលាដ៏ក្បាល របស់ពួកគេ មានសភាពទន់ ហើយជាតិវិទ្យុសកម្ម ដែលភាយចេញ ពីឧបករណ៏ទាំងនោះ អាចជ្រាបចូល ទៅក្នុងខួរក្បាល ពួកគេ កាន់តែងាយស្រួល។”
លោក Phillips បាននិយាយទៀតថា “ខ្ញុំប្រាប់ទៅ មនុស្សដទៃទៀតថា ជំងឺមហារីករបស់ខ្ញុំ ត្រូវបានបង្កឡើង ដោយការប្រើប្រាស់ ទូរស័ព្ទដៃ ច្រើនជាង៦ម៉ោង ក្នុងមួយថ្ងៃ៕”

ប្រភពពី៖http://www.khmerload.com/news/35514
ថៃ៖ ថ្មីៗនេះ ដោយសារតែ ទង្វើមិនសមរម្យរបស់ភ្ញៀវ ទេសចរចិនមួយក្រុម បានធ្វើឲ្យជនជាតិចិនទាំងអស់ ត្រូវបានហាមមិនឲ្យចូលទីអារាម ដែលមានឈ្មោះថា Wat Rong Khun ឬក៏ឈ្មោះម៉្យាងទៀតគេហៅថា ប្រាសាទ.ស ដែលស្ថិតនៅក្នុងខេត្ត Chiang Rai ប្រទេសថៃ។

វត្ត Rong Khun ឬក៏ឈ្មោះម៉្យាងទៀតហៅថា ប្រាសាទ.ស 
កាលពីថ្ងៃទី២ ខែកុម្ភះកន្លងទៅ មានភ្ញៀវទេសចរមួយ ក្រុមត្រូវគេរាយការណ៍ថា បានធ្វើឲ្យកង្វក់ និង រញ៉េរញ៉ៃនៅជុំវិញបរិវេណ និងក្នុងបន្ទប់ទឹក ដែលលោក Chalermchai Kositpipat ជាអ្នកសាងសង់ និងជាម្ចាស់ប្រាសាទបាន ប្រទះឃើញទិដ្ឋភាពបែបនោះ ធ្វើឲ្យគាត់ ខឹងយ៉ាងខ្លាំង និងសំរេច លែងឲ្យមានអ្នកទេសចរ ជនជាតិចិន ចូលមកទស្សនាប្រាសាទ តទៅទៀត។
“នៅពេលដែលខ្ញុំបើកទ្វារបង្គន់ ខ្ញុំបានឃើញទីនោះកង្វក់សព្វគ្រប់បែបយ៉ាង សូម្បីតែជញ្ជាំងក៏ត្រូវប្រឡាក់ បង្គន់ប្រើហើយមិនចុចទឹកបង្ហូរ ហើយថែមទាំងបោះ ស្នូលក្រដាសអនាម័យដែល ប្រើអស់ ចូលទៅក្នុងបង្គន់ទៀត។ ខ្ញុំពិតជានឹកស្មានមិនដល់ទាល់តែសោះ ខ្ញុំមិនដែលប្រទះរឿងបែបនេះទេ ពីមុនមក” លោក Chalermchai បានប្រាប់ដូច្នេះ។ តែទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានស្ងប់ចិត្ត លោកក៏បានសំរេចចិត្ត បើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ជនជាតិចិ នឲ្យចូលទស្សនាប្រាសាទ សារជាថ្មីឡើងវិញ។

លោក Chalermchai ដែលជាអ្នកសាងសង់ និងជាម្ចាស់ ប្រាសាទ.ស
គេសង្កេតឃើញថា មានភ្ញៀវទេសចរចិន កាន់តែច្រើនទៅៗ នាំគ្នាដើរកំសាន្តនៅបរទេស ហើយក្នុងនោះ ក៏មានសេចក្តីរាយការណ៍ជាច្រើន ផងដែរពាក់ព័ន្ធទៅនឹង ទង្វើមិនល្អរបស់ភ្ញៀវទេសចរ មួយចំនួន។ ជានិច្ចកាល តែងតែមានការរិះគន់ ភ្ញៀវជនជាតិចិន ដែលចូលចិត្តខាកស្តោះទឹកមាត់ និយាយលឺៗ នៅតាមទីសាធារណៈ  និងគូរវាស ឬ ឆ្លាក់នៅលើវត្ថុបុរាណជាដើម។ យ៉ាងណាមិញ ទាក់ទងនឹងបញ្ហាខាងលើ លោកឧបនាយករដ្ឋមន្ត្រីចិន Wang Yang បានអំពាវនាវ ឲ្យអ្នកទេសចរចិនទាំងអស់ រក្សានូវរបៀបរៀបរយ កុំបណ្តោលឲ្យឥរិយាបថរបស់ពួកគេ ធ្វើឲ្យខូចដល់មុខមាត់ប្រទេសជាតិ និងប្រជាជនចិន។
- ខាងក្រោមគឺជាសេចក្តីណែនាំមួយចំនួនដែលភ្ញៀវទេសចរ គួរចៀសវាង ពេលធ្វើដំណើរកំសាន្ត នៅបរទេស៖ 
១. កុំនិយាយលឺ និងខាកស្តោះនៅទីសាធារណៈ
២. កុំសរសេរ ឆ្លាក់ ឬក៏ធ្វើឲ្យខូតខាត អាគារ ឬវត្ថុបុរាណ
៣. សូមឈរតំរង់ជួរពេលទិញសំបុត្រ ឬក៏នៅស្ថានីយរថយន្តក្រុង
៤. កុំរត់លេង ឬថតរូបនៅទីអារាមសាសនា លើកលែងតែមានការអនុញ្ញាតិ
៥. កុំតថ្លៃ នៅហាងលក់វត្ថុអនុស្សាវរីយ
៦. កុំនិយាយពីទ្រព្យសម្បត្តិ ឬវត្ថុមានតំលៃរបស់ប្រទេសគេ
៧. កុំដើរជាន់លើទីធ្លាណា ដែលគេមានដាំស្មៅ
៨. សូមដោះស្បែកជើង និងអង្គុយផ្ទាល់នឹងក្តារ ឬការ៉ូ (ចង់និយាយពីការចូលទីកន្លែងសក្តារៈ)
៩. កុំចូលភោជនីយដ្ឋានប្រើបង្គន់របស់គេ ដោយមិនមានសុំការអនុញ្ញាតិ
១០. កុំទិញផលិតផលសត្វព្រៃដែលគេហាមឃាត់៕

ភ្ញៀវទេសចរបរទេសដែលទស្សនាប្រាសាទ.ស នៅប្រទេសថៃ

ភ្ញៀវទេសចរជនជាតិចិនត្រូវបានហាម មិនឲ្យចូលប្រាសាទ.ស ដោយសារតែពួកគេគ្មានរបៀបរៀបរយ


យ៉ាងណាក៏ដោយ ក្រោយមកបំរាមមិនឲ្យជនជាតិចិនចូលប្រាសាទ.សនេះ ត្រូវបានលុបចោលទៅវិញ
ប្រភពពី៖http://www.khmerload.com/news/35533
កូរ៉េខាងត្បូង៖ លោក Chanyeol សមាជិកដែលមានជំនាញខាង Rap នៃក្រុមតារាប្រុស EXO ដ៏ល្បី ប្រចាំនៅកូរ៉េ បានចែករំលែកដំណឹង ដ៏រីករាយមួយនៅលើគណនី Instagram របស់ខ្លួន នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ ដែលក្លាយខ្លួនជាតារា រយៈពេល ៣ឆ្នាំ មកហើយ ចាប់តាំងពី ចេញអាល់ប៊ុមលើកដំបូង នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១២។ ជាមួយនឹងសារ មនោសញ្ចេតនា ទៅកាន់ សមាជិករួមក្រុម EXO និងអ្នកគាំទ្រធ្វើអោយគ្រប់គ្នា មានភាពរំជើបរំជួលជាខ្លាំង។
សមាជិកដែលកើតឆ្នាំ ១៩៩២ រូបនេះ បានសម្តែងការដឹងគុណ ដល់អ្នកគាំទ្ររបស់គាត់ ដោយបានសរសេរថា "ថ្ងៃនេះជាគំរប់ឆ្នាំទី៣ បន្ទាប់ពី Teaser El Dorado របស់ខ្ញុំចេញផ្សាយជាលើកដំបូង! នៅពេល Teaser របស់ខ្ញុំចេញផ្សាយ ជាសារធារណៈនោះ ខ្ញុំមានអារម្មណ៍ដូចជាថ្ងៃដែល ខ្ញុំភ័យអរ ដល់ញ័របបូរមាត់ រហូតដល់ពីរបីថ្ងៃបន្ទាប់។ ក្នុងរយៈពេល ៣ឆ្នាំនេះ មានរឿងជាច្រើន ដែលបានកើតឡើង ទោះបីជាវាមានអារម្មណ៍ថាខ្លី! មានអនុស្សាវរីយ៍សប្បាយរីករាយ និងការចងចាំមានភាពសប្បាយរីករាយ និងការចងចាំដ៏ឈឺចាប់ ដែលខ្ញុំមិនចង់ចាំវាទៀតទេ។ ប៉ុន្តែដោយសារតែមានក្រុម EXO L សមាជិកគ្រួសាររបស់ខ្ញុំ មិត្តរបស់ខ្ញុំ និងបុគ្គលិក ៣ឆ្នាំ សម្រាប់ខ្ញុំនេះ គឺពិតជាមានតំលៃខ្លាំងណាស់"។
 "វានឹងអស្ចារ្យណាស់ បើសិនជាអ្នកទាំងអស់គ្នា អាចអបអរសាទរខ្ញុំម្តងទៀត នៅក្នុងរយៈពេល ៣០ឆ្នាំក្រោយទៀត! ខ្ញុំតែងតែមានអារម្មណ៍ថា ពិតជាអរគុណ ទៅអ្នកទាំងអស់គ្នា ហើយខ្ញុំ Chanyeol សន្យានឹងផ្តល់នូវ សុភមង្គលដល់អ្នកទាំងអស់គ្នា! សូមអរគុណអ្នកជាខ្លាំង ខ្ញុំស្រឡាញ់អ្នក " គាត់បានបន្ថែមដូចនេះ។
មិនមែនគ្រាន់តែសរសេរ សារ នោះទេ Chanyeol ក៏បានចែករំលែករូបភាព ខ្លួនគេកំពុងលេងហ្គីតា ជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន ជាលើកដំបូងផងដែរ ដោយប្រើសញ្ញា hashtag #3YearsWithChanyeol ៕

ប្រភពពី៖http://www.khmerload.com/news/35539
កាលពីថ្ងៃទី១៤ ខែ កុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុន Mandom Corporation (មែនដុម ខបភើរ៉េ សិន) បានរៀបចំ កម្មវិធី GATSBY TOGETHER នៅសួនច្បារ CITY HALL កោះពេជ្រ ដើម្បីអបអរបុណ្យ នៃក្តីស្រលាញ់ ។ តំណាង ក្រុមហ៊ុនហ្គេតប៊ី បានបញ្ជាក់ ថា គោលបំណង នៃការរៀបចំ កម្មវិធីនេះឡើង គឺដើម្បីផ្សារភ្ជាប់ ទំនាក់ទំនង របស់ហ្គេតប៊ី ជាមួយ អ្នកគាំទ្រ ក៏ដូចជា អតិថិជន ជាពិសេស យុវវ័យ ទាំងអស់ អោយពួកគេ មានអារម្មណ៍ថា ហ្គេតប៊ី តែងតែនៅ ជាមួយពួក គាត់រាល់ឱកាស ពិសេស ។ ការរៀបចំកម្មវិធី នេះឡើង ក្រោមប្រធានបទ យើងទាំងអស់គ្នា ជាមួយគ្រួសារ ហ្គេតប៊ី ។

តាមរយៈកម្មវិធីនេះ ហ្គេតប៊ីបានផ្តល់ ឱកាស អោយយុវវ័យទាំងអស់ លេងហ្គេម ជាក្រុម ថតរូប ជាមួយ មនុស្សជាទី ស្រលាញ់ និង ទស្សនា ការ ប្រគំតន្រ្តី ដោយមានការចូលរួមពី តារាចំរៀង ដ៏ល្បីគឺលោក នីកូ ដែលជា អ្នកតំណាង ផលិតផល ហ្គេតប៊ី និងកញ្ញា សុខ ពិសី រួម ជាមួយនិង តារាចំរៀង ល្បីៗជា ច្រើនរូបទៀត ។ ហ្គេតប៊ីបានលើក ទឹកចិត្តអោយ យុវវ័យទាំងអស់ បង្ហាញក្តីស្រលាញ់ ភាពស្និទ្ឋស្នាល និង បង្កើនចំណង មិត្តភាពនឹងគ្នា ដែលបាន បញ្ជាក់ថា កម្មវិធី GATSBY TOGETHER ប្រារព្ធធ្វើឡើង ដើម្បីអោយ ពួកគាត់ បង្ហាញក្តី ស្រលាញ់ ចំពោះ មិត្តភ័ក្រ ក្រុម- គ្រួសារ និង មនុស្ស ជាទីស្រលាញ់ ។ លោកក៏ បានបន្ថែម ទៀតថា នេះមិនមែន ជាលើកទី១ ទេ ដែលហ្គេតប៊ី ប្រារព្ធឱកាស ពិសេសៗ សំរាប់យុវវ័យ គឺហ្គេតប៊ី តែងតែ បង្កើតកម្មវិធី ល្អៗដែល មានប្រយោជន៍ សំរាប់យុវវ័យ ដើម្បីលើកទឹកចិត្ត និង អោយពួកគេ ក្លាយទៅ ជាយុវវ័យ ដ៏ទាន់សម័យ ក្លាហាន និង មានភាពជឿជាក់ ។ អ្នកគាំទ្រហ្គេតប៊ី ដែលបាន ចូលរួម បានបង្ហាញ ចំណាប់ អារម្មណ៍ថា ហ្គេតប៊ី តែងតែ ប្រារព្ធកម្មវិធី ពិសេសៗ ជាច្រើនដើម្បី អោយយុវវ័យទាំង អស់ទទួល បាននូវបទ ពិសោធន៍ល្អៗ រឹតចំណងមិត្ត ភាពរវាងយុវវ័យ និង ផ្តល់ឱកាស អោយ ពួកគាត់ បានស្វែងយល់ ពីភាពទាន់ សម័យរបស់ យុវវ័យ តាមរយៈការ ចេះរៀបចំខ្លួន ម៉ូដសក់ ក្លិនខ្លួន និង ការរៀបចំ ខ្លួនអោយ សមស្រមតាម កាលៈទេសៈ  រាល់ឱកាស ពិសេសម្តងៗពួក គាត់ទាំងអស់ គ្នាតែងតែនឹកឃើញ ដល់ហ្គេតប៊ី ។


គួរបញ្ជាក់ផងដែរថា ហ្គេតប៊ីជាផលិតផលសំរាប់បុរសដ៏ពេញនិយមរបស់យុវវ័យ ដែលមាន ទាំងផលិត ផល ច្នៃម៉ូដសក់ ស្ព្រៃ បាញ់ខ្លួន ទឹកអប់ និងផលិតផល ជាច្រើនទៀត ដែលនាំចូល ផ្តាច់មុខ ដោយក្រុមហ៊ុន ឌីខេអេសអេច ខេមបូឌា ហេតុដូច នេះ សូមរកទិញផលិត ដែលមានបិទ ស្ទីកគ័រ ឌីខេអេសអេច ដើម្បីទទួល បានផលិត ផលដែលមានគុណភាព។

Sunday, February 22, 2015

ប្រភពពី៖http://www.khmerload.com/news/35435
ចិន៖ ប្រភពព័តមាន របស់តៃវ៉ាន់ បានផ្សាយនូវ ព័ត៌មានដ៏មិននឹកស្មានដល់មួយ ស្តីអំពីករណី ប៉ុនប៉ងមនុស្សឃាត ពីសំណាក់ បុរសជាប្តី ទៅលើ ស្ត្រីជាប្រពន្ធ ចំនួន ៣ដង។
ប្រភព បានបង្ហើបអត្តសញ្ញាណ ត្រឹមនាមត្រកូល របស់បុរសជាប្តី មានឈ្មោះ Zhang សញ្ជាតិ តៃវ៉ាន់ ធ្លាប់មានមុខរបរជា វិស្វករ នៅក្នុងប្រទេសចិន និង មានប្រពន្ធ ជាជនជាតិចិនដីគោក។ នាពេលកន្លងទៅ លោក Zhang (ប្តី) បានបញ្ចប់ការងារ នៅចិន និងត្រូវត្រឡប់ទៅ កោះតៃវ៉ាន់វិញ ដោយបាននាំយក ប្រពន្ធខ្លួន ទៅរស់នៅលើទឹកដី តៃវ៉ាន់ជាមួយគ្នា និង ថែមទាំងបាន បើកហាងតូចមួយ ដើម្បីរកចំណូលចិញ្ចឹមជីវិត។
ប្រភពបន្តថា ក្រោយមកទៀត Zhang គាត់ហាក់មានការធុញទ្រាន់ ជាមួយនឹងប្រពន្ធគាត់ រហូតឈានដល់ដំណាក់កាលមួយ ហ៊ានជួលឃាតករស៊ីឈ្នួល វ័យក្មេង ២នាក់ ឲ្យតាមសម្លាប់ ក្នុងគ្រាដែល ស្ត្រីជាប្រពន្ធ សុំទៅលេងម្តាយនៅឯស្រុក ក្នុងខេត្ត ជាំងស៊ូ នៃចិនដីគោក។ មិននឹកស្មានដល់ទាល់តែសោះថា បុរសទុរយស ជាប្តី ជួលប៉ះចំ ក្មេងស្ទាវហេងស៊យ ដែលទើបនឹងរៀន ធ្វើជាឃាតករស៊ីឈ្នួល ហើយក៏បានបរាជ័យ ដោយសារតែ មិនមានភាពក្លាហាន សម្លាប់មនុស្ស។ សូមបញ្ជាក់ដែរថា ឃាតករ បានគោះទ្វារផ្ទះ ឪពុកម្តាយ របស់អ្នកស្រី Zhang (ប្រពន្ធ) ដែរ ប៉ុន្តែ ដោយសារតែភ័យពេក ក៏រត់ចេញទៅវិញ នៅពេលឃើញ នាងបើកទ្វារនៅនឹងមុខ។ ក៏ព្រោះតែ ឆ្ងល់ បុរសជាឪពុក បានរត់ដេញតាមចាប់ ក្មេងស្ទាវ ទាំង២នាក់នោះ ដើម្បីសួរនាំឲ្យច្បាស់ ថាហេតុអ្វីបាន ជាមកគោះទ្វារផ្ទះ របស់គាត់ ហើយរត់បាត់យ៉ាងដូច្នេះ។
បន្ទាប់មក ជនសង្ស័យជាឃាតករ ត្រូវបានបញ្ជូនឲ្យប៉ូលីសចិនដីគោក ទើបបែកធ្លាយ ដឹងរឿង ថាពួកគេជា ឃាតករស៊ីឈ្នួល តាមសម្លាប់អ្នកស្រី Zhang ពីសំណាក់ប្តីរបស់នាង ដែលកំពុងស្ថិតនៅតៃវ៉ាន់ ឯណោះ។ ប៉ូលីសចិន បានទាក់ទង ប៉ូលីសតៃវ៉ាន់ ឲ្យជួយសហការ លើករណីមួយនេះ រហូតឈានដល់ ស៊ើបអង្កេតដឹងការពិតថា បុរសនាមត្រកូល Zhang (ប្តី) ធ្លាប់បានជួល ឃាតករ ដើម្បីប៉ុនប៉ង តាមសម្លាប់ប្រពន្ធ ចំនួន ២ដង រួចមកហើយ កាលពីពេលមុន និង បូកទាំងលើកនេះ សរុបចំនួន ៣ដង។
ទោះជាយ៉ាងណា នៅពេលនេះ ជនសង្ស័យជាប្តី មិនត្រូវបានចោទប្រកាន់នៅឡើយទេ ខណ: ជនជាប់ចោទ ជាឃាតករស៊ីឈ្នួល មានវ័យជំទង់ ទាំង២នាក់នោះ ត្រូវបានកាត់ទោស ឲ្យជាប់ទោស ម្នាក់ ៣ឆ្នាំ ទៅ ៤ឆ្នាំ ផងដែរ។
យ៉ាងណាមិញ ស្ត្រីរងគ្រោះ ជាប្រពន្ធ មិនបានធ្វើពាក្យ សុំលែងលះនោះទេ និង ថែមទាំងបាន អត់អោនទោស គ្រប់យ៉ាង ដល់ជនសង្ស័យជាប្តី ទៅទៀត។ នេះពិតជាករណីមួយ ចម្លែក និង មិននឹកស្មានដល់ ទាល់តែសោះ ដែលបានកើតឡើង៕
តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះករណីនេះ?

ស្ថានីយ៍ប៉ូលីសនៅចិន

វីដេអូតំណាង ឆ្លុះបញ្ចាំង ពីទិដ្ឋភាព នៃរឿងហេតុ៖

Saturday, February 21, 2015

ប្រភពពី៖http://www.khmerload.com/news/35427
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង និងជាអ្នកដឹកនាំរឿង ជើងចាស់លោកជុំ វណ្ណសន ហៅហាក់ ហាន បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយរោគារពាធ ក្នុងអាយុ៧១ឆ្នាំ ។
សពរបស់លោកជុំ វណ្ណសន ត្រូវក្រុមគ្រួសារតម្កល់ ធ្វើបុណ្យនៅផ្ទះលេខ៣៣Eo សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញហើយបើតាមការគ្រោងទុក សពនឹងត្រូវគ្រួសារដង្ហែយកទៅបញ្ចុះ នៅដីឡូត៍មួយនាខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ។
លោកសុវណ្ណ ភក្តី ជាកូនប្រុសរបស់លោកជុំ វណ្ណសន ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា លោកជុំ វណ្ណសនធ្លាក់ខ្លួន ឈឺដោយសារជំងឺជាច្រើនមុខជា ច្រើនឆ្នាំមកហើយ ប៉ុន្តែអាការជំងឺធ្លាក់ក្នុង ដំណាក់កាលធ្ងន់ត្រឹមតែ មួយរយៈខ្លីចុងក្រោយនេះ។ លោកជុំ វណ្ណសន ឈឺធ្ងន់ បន្ទាប់ពីត្រឡប់ មកពីព្យាបាលនៅប្រទេសចិន រយៈពេលជាង១ខែ ហើយមុនទទួលមរណភាព លោកបានក្អកធ្លាក់ឈាម ហើយក្រុមគ្រួសារបានបញ្ជូនទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ដោយសារតែមាន ជំងឺជាច្រើនមុខបូករួមទាំងមានជំងឺក្រពះ និងពោះវៀនធ្ងន់មិនអាច ទទួលទានអ្វីបានផងនោះ លោកជុំ វណ្ណសន ទទួល មរណនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។
បើតាមការបញ្ជាក់ ពីលោកសុវណ្ណ ភក្តី អំឡុងពេលឪពុករបស់លោក ប្រឡូកក្នុងវិស័យសិល្បៈ គឺបានទទួលប័ណ្ណសរសើរ និងមេដាយជាបន្តបន្ទាប់ពីព្រះមហាវីរក្សត្រ និងពីក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសារតែឪពុករបស់ លោកបានចូលប្រឡូក ក្នុងវិស័យនេះតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ។
មានខ្សែភាពយន្តជាច្រើន រឿងដែលឪពុករបស់លោក ភក្តីបានចូលរួមសម្តែង ប៉ុន្តែចាំមិនអស់ឡើយ គឺនៅចាំខ្លះៗប៉ុណ្ណោះដូចជា រឿង «ចិត្តចងចាំ» រឿង«យំមួយពាន់ដង» «នរក៩ជាន់» រឿង «ព្រះបាទលំពង្សរាជា»(តួស្តេច) និងចូលរួមសម្តែង ក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ថ្វាយ ព្រះមហាវីរក្សត្រនរោត្តម សីហនុ ។
អ្នកនិយមទស្សនា ខ្សែភាពយន្តខ្មែរនា អំឡុងទសវត្សឆ្នាំ៨០ និង៩០ ប្រាកដជាបានស្គាល់ យ៉ាងច្បាស់តារាសម្តែងលោកជុំ វណ្ណសន ដែលច្រើនដើរតួជាឪពុក ។ វត្តមានសម្តែងរបស់ លោកវណ្ណសន នៅតែមានបន្ត បន្ទាប់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងដូចជា សម្តែងជា តួអង្គស្តេចក្នុងរឿង «ព្រះបាទលំពង្សរាជា» ជាដើម ហើយលោកក៏ជា គ្រូបង្ហាត់សម្តែងដល់អ្នកជំនាន់ ក្រោយផងដែរ ។
លោកជុំ វណ្ណសន មានស្រុកកំណើត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានកូន៩នាក់ ក្នុងនោះកូនស្រីម្នាក់ របស់លោកជាអ្នករបាំបុរាណ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
ប្រភពពី៖http://www.khmerload.com/news/35403
អង់គ្លេស ៖ នេះពិតជារឿងមួយ ដ៏នឹកស្មានមិនដល់ឡើយ ដែល នារីវ័យក្មេងម្នាក់ បានស្លាប់ ភ្លាមៗ ដោយសារតែប្រតិកម្ម ជាមួយនឹង សណ្តែកដី ហើយនាង ទៅធ្វើលំហាត់ប្រាណបន្ថែមទៀត ។
នារីវ័យក្មេងរូបនេះ មានឈ្មោះថា Maisie Durant បានស្លាប់ បាត់បង់ជីវិត នៅអាយុ ២១ ឆ្នាំ និងនាង ត្រូវបានគេជឿជាក់ថា ស្លាប់ ដោយសារតែ ជំងឺដ៏កម្រម្យ៉ាង ដែលគេហៅថា Exercise-induced anaphylaxis (EIA) ដែលមានន័យថា ជំងឺប្រតិកម្ម កាន់តែខ្លាំង ក្លាឡើង ក្រោយពី ហាត់ប្រាណរួច។ ក្នុងនោះដែរ មុនពេល នាងស្លាប់ គឺនាងបានទៅ ហាត់ប្រាណ អស់មួយស្របក់ បន្ទាប់មក ក៏ត្រលប់ មកផ្ទះវិញ ដោយយក នំធ្វើពីសណ្តែក យកមកទុកញ៉ាំ នៅផ្ទះផងដែរ ខណៈដែល នាងពុំដឹងថា នំនោះ មានផ្ទុកសណ្ដែកដី។ លុះដល់ពេល នាងញ៉ាំរួចហើយ ក៏បានសន្លប់បាត់ស្មារតី រហូតដល់ ឳពុករបស់នាង បញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសល នាងបានស្លាប់ បាត់បង់ជីវិត នៅចំពោះមុខឪពុក បាត់ទៅហើយ។
អ្នកជំនាញបានឲ្យដឹងថា នាង Durant មានប្រតិកម្មជាមួយ នឹងសណ្តែក តាំងពីតូច ដែលនាងតែង តែលេបថ្នាំ ការពារ ប្រតិកម្មជាប្រចាំ ប៉ុន្តែ លើកនេះ ទោះបីជា នាងបានលេបថ្នាំ ការពារប្រតិកម្ម សណ្តែកក៏ដោយ ក៏មិនអាច ជួយនាងបានដែរ ព្រោះនាងទើប តែហាត់ប្រាណរួច ដែលធ្វើឲ្យឈាម រត់ពេញរាងកាយ កាន់តែលឿន ជាហេតុធ្វើឲ្យនាង ស្លាប់ភ្លាមៗតែម្តង។
យ៉ាងណាមិញ ឪពុករបស់នាង លោក Jonathan បាននិយាយទាំង ក្រៀមក្រំថា បើនាងបាន ទទួល ការចាក់ថ្នាំ ការពារប្រតិកម្ម EpiPen និង ដឹងពីគ្រោះថ្នាក់ នៃការហាត់ប្រាណ នាងក៏មិន ស្លាប់ដែរ។ ប៉ុន្តែ ពេលនេះ អ្វីៗហួស អស់ទៅហើយ នៅពេល ដែលលោក ឃើញកូនស្រី របស់ខ្លួន បានស្លាប់ បាត់បង់ជីវីត នៅនឹង មុនស្រស់ៗ យ៉ាងនេះ។ ទោះជាយ៉ាង ណាក្រោយពី នាង Durant  ស្លាប់ទៅ ក្រុមគ្រួសារ របស់នាង បានបង្កើតគេហទំព័រ  JustGiving ដើម្បីឲ្យគ្រប់គ្នា មានការ យល់ដឹង ពីជំងឺប្រតិកម្ម អាហារនិង ការហាត់ប្រាណ ដែលមកដល់ ពេលនេះ គឺទទួលថវិការ ជាង ៧ ម៉ឺនដុល្លារហើយ ។ អ្វីដែលជា សេចក្តីសប្បុរស របស់នាង Durant ទៀតនោះ គឺកាលពីអាយុ ១៦ ឆ្នាំ នាងបានបរិច្ចាគសរីរាង្គ ឲ្យអ្នកជំងឺម្នាក់ ម្តងរួចមកហើយ ដូច្នេះ បន្ទាប់ពី នាងស្លាប់ទៅ សរីរាង្គរបស់នាង នឹងត្រូវបរិច្ចាគ ឲ្យមនុស្ស ដែលកំពុង ត្រូវការចំនួន ៣ នាក់ទៀតផងដែរ។
រីឯអ្នកនាំពាក្យ ខាងផ្នែកសមាគមប្រឆាំងនឹងជំងឺប្រតិកម្ម និយាយថា ៖«ប្រសិនបើអ្នកណាម្នាក់ មានការ ប្រតិកម្មនោះ យើងសូមឲ្យលោកអ្នក គេងឲ្យស្រួលសិន ហើយ កុំដើរចុះឡើង ឫ ក៏ធ្វើចលនា អ្វីផ្សេង ព្រោះថា វានឹងអាចធ្វើឲ្យ ឈាមហូរពេញរាងកាយ ដែល ការស្លាប់ របស់កញ្ញា Durant ជាឧទាហរណ៍ ស្រាប់»៕
ខាងក្រោមគឺជារូបរបស់នាង Maisie Durant  ពេលនៅមានជីវិត៖ 



ប្រភព ៖ ដេលីម៉ែល
 ប្រភពពី៖http://www.khmerload.com/news/35420
ភ្នំពេញ ៖ មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលនេះ កម្លាំងនគរបាល ជំនាញ និងនគរបាលមូលដ្ឋាន ខណ្ឌចំការមន បាននិងកំពុង ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុក ដាក់ដើម្បី តាមចាប់ ជនបង្កម្នាក់ ជាជនជាតិព្នង ដែលបាន យកកាំបិតចិតបន្លែ ទៅចាក់អ្នកជំងឺ ២នាក់ ដែលកំពុង សម្រាក ព្យាបាល នៅក្នុងបន្ទប់ នៃមន្ទីរពេទ្យរុស្ស៊ី កាលពីវេលា ម៉ោងប្រមាណ ១២៖៣០នាទី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។
មន្រ្តីនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កដែលមាន ជាមនុស្ស សសៃប្រាសាទផងនោះ បានមកកំដរប្អូន ប្រុសរបស់ខ្លួននៅមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែបានយក កូនកាំបិត ទៅចាក់ស្រ្តីម្នាក់ និងបុរសម្នាក់ ដែលដេកនៅលើ គ្រែក្បែរក្នុងបន្ទប់តែមួយ បណ្តាលឲ្យរងរបួស ធ្ងន់ទាំង២នាក់តែម្តង ។
បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ រចំ យុំ រស់នៅភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Friday, February 20, 2015

ប្រភពពី៖http://www.khmerload.com/news/35378
ស្ទឹងត្រែង៖ កូនថៅកែសណ្ឋាគារអង្គរមាស និងបក្ខពួកមួយក្រុម ដែលគេដឹងថា ជាកូនអ្នកមានលុយ និងអះអាង ថា ជាកូនឧកញ៉ា បានជិះម៉ូតូដេញវាយតប់គ្នា និងបានបើករថយន្តដេញបុកគូជម្លោះដល់ផ្ទះ ហើយវាយកម្ទេច កញ្ចក់បង្អួចផ្ទះថែមទៀត បង្ករឲ្យមានការភ្ញាក់ ផ្អើលក្នុងក្រុងស្ទឹងត្រែង តែសមត្ថកិច្ច បានត្រឹមឈរមើល ព្រោះក្លាច អំណាចកូនអ្នកមាន។ ហេតុការណ៍ ក្រុមកូនអ្នកមានលុយ មាន អំណាច បង្កភាពអនាធិបតេយ្យក្នុងប្រទេស ដែល មានច្បាប់ទម្លាប់ត្រឹមត្រូវនេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិព្រែក សង្កាត់-ក្រុងស្ទឹងត្រែង។
លោក ឆេង គឹមសួរ ត្រូវជាបងថ្លៃជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនថ្លៃ របស់គាត់ ឈ្មោះ ឃីម  ភារម្យ (ហៅពៅ) បានជិះម៉ូតូ ឌុបក្មេងតូចម្នាក់ ត្រូវជាក្មួយទៅដើរទារលុយគេ ហើយក៏បានជួបមិត្តភក្តិ ដែលឈរ ជិតជនបង្ករ ហើយសើចដាក់គ្នា ពេលនោះជនរងគ្រោះ ក៏បានងាក មើលដែរ ហើយជនបង្ករដែលគេដឹងថា ឈ្មោះ ស ជាកូនថៅកែសណ្ឋាគារអង្គមាស ក៏បានស្រែកថា «ហ្អែងមើលអី?»។
ជនរងគ្រោះ ឃីម ភារម្យ បានឆ្លើយតបវិញថា «គ្រាន់តែមើលមុខមិនបានហ្អី?» ហើយក៏ជិះម៉ូតូចេញទៅ។ ក្រោយ មកឈ្មោះ ស បានជិះម៉ូតូដេញ តាម វាយជនរងគ្រោះ ក៏វាយតបវិញ រួចក៏ជិះម៉ូតូមកផ្ទះ បានមួយសន្ទុះក្រោយមក ជនបង្ករបាននាំបក្ខពួក ៦នាក់ជិះ រថយន្តពីរគ្រឿង មួយគ្រឿងម៉ាក វីហ្គោ ជារបស់សណ្ឋាគារអង្គរមាស និង មួយ គរឿងទៀតម៉ាកព្រូស បានតាមដេញបុក ជនរងគ្រោះ ដល់ផ្ទះ។ ជនបង្ករបានបើក រថយន្តបម្រុងបុកជនរងគ្រោះតែ ត្រូវបានគេចផុតរត់ទៅចំហៀងផ្ទះ ហើយរថយន្តព្រូស បានតាមបុកទៀត ត្រូវបានជនរងគ្រោះ យកដុំថ្មរគប់តបទៅ វិញ ដើម្បីការពារខ្លួន ត្រូវកញ្ចក់ រថយន្តវីហ្គោបណ្តាលឲ្យបែក និង ត្រូវក្បាលកូនថៅកែ សណ្ឋាគារអង្គរមាស ពេល នោះ ក្រុមកូនអ្នក មានចំនួន ៦នាក់ បានចុះពីលើរថយន្ត យកដុំថ្មរគប់កញ្ចក់បង្អួចផ្ទះបងជនរងគ្រោះ។
បើតាមលោក ឆេង គឹមសួរ ពេលកំពុងឈ្លោះប្រកែក និងយកដុំថ្មគប់គ្នានោះ កូនថៅកែសណ្ឋាគារ អង្គរមាស បាន ស្រែកថា «អញជាកូន ឧកញ៉ា មានលុយចង់សម្លាប់អាណា ក៏បានដែរ»។
ក្រោយឃើញហេតុការណ៍ ឈ្លោះប្រកែកអនាធិបតេយ្យក្នុងសង្គម មិនសមជាប្រទេសមានច្បាប់ ទម្លាប់បែបនេះ ប្រជាពលរដ្ឋ បាននាំគ្នាមក ចោមរោម ជួយអន្តរាគមន៍ ធ្វើឲ្យក្រុមកូនអ្នក មានក្នុងខេត្តស្ទឹងត្រែង រត់ឡើងរថយន្តវីហ្គោ ទាំងអស់គ្នា ចេញពីកន្លែងកើតហេតុ បន្សល់ទុក រថយន្តព្រូស មួយគ្រឿងនៅទីនោះ ហើយត្រូវបានបងប្អូនជនរងគ្រោះ បន្ធូរកង់ទាំងបួន និងយកដុំឈើដាក់ព័ទ្ធជុំវិញ រថយន្តមិនឲ្យយកចេញ។
បងប្អូនជនរងគ្រោះ ក៏បានប្តឹងដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយសមត្ថកិច្ចបាន ចុះមកពិនិត្យមើល ដែរ តែហាក់បីដូចជាគ្មាន ចំណាត់ការ បានត្រឹមតែមកប្រាប់ថា ឲ្យរថយន្ត ទៅម្ចាស់គេវិញទៅ។
បើតាមការបញ្ជាក់ពីបងប្អូនជនរងគ្រោះ សមត្ថកិច្ចមិនត្រឹមតែមិនស្វែងរកដំណោះស្រាយនោះទេ ថែមទាំងបោះ ពាក្យសម្តីថា «មកពីផ្ទះ អត់របងទើបគេបើកចូល រឿងនេះស្អែកចាំដាក់ពាក្យបណ្តឹង»។ បន្ទាប់ពីបោះពាក្យសម្តីមិន ប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានវិជ្ជាជីវៈជា អ្នកមើលខុសត្រូវ លើប្រជាពលរដ្ឋហើយនោះ លោកនគរបាលក្រុង ស្ទឹងសែន ក៏បានយកទៅឲ្យ ភាគីជម្លោះបាត់ទៅ។
បើតាមប្រជាពលរដ្ឋក្បែរនៅកន្លែងកើតហេតុ ក៏បាននិយាយដែរថា ក្រោយពីមានហេតុការណ៍កើតឡើង ហើយ ក៏មានការប្តឹងដល់ សមត្ថកិច្ច តែហាក់បីដូចជាមិនមានវិធានការសោះ។ លុះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះ ក៏បានដាក់ពាក្យប្តឹងទៅកាន់ តុលាការថែមទៀត។
បន្ទាប់ពីមានពាក្យបណ្តឹង លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង បានចុះទៅដល់ទីតាំងកើតហេតុ និង បានធ្វើកំ ណត់ហេតុដកហូតរថយន្ត ម៉ាកព្រូស យកទៅរក្សាទុកនៅតុលាការខេត្ត។
លោកស្រី ស៊ុន យ៉ឺត បានបញ្ជាក់ថា ចំពោះមុខអ្នកយកអ្នកសារព័ត៌មានថា នឹងចាត់ការលើ សំណុំរឿងនេះទៅតាម ច្បាប់ដោយមិនគិតពី អ្នកមាន ឬអ្នកក្រទេ តែផ្អែកទៅ តាមអង្គហេតុជាក់ស្តែង។
ពាក់ព័ន្ធនិងករណីខាងលើលោកវរសេនីយ៍ឯក ហម ប៊ុនធែល ស្នងការរង និង ជាប្រធានការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ បានប្រាប់តាម ទូរស័ព្ទថា សមត្ថកិច្ចបានឃាត់ជនបង្ករបាន២នាក់ ដែលបានបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ។ ក្នុងរឿងនេះ មានពាក្យ បណ្តឹងពីរ ពាក្យបណ្តឹងមួយ អ្នកគេដេញបុក បានទៅប្តឹងនៅតុលាការ ឯពាក្យ បណ្តឹងមួយទៀត អ្នកបើកបររថយន្ត ប្តឹងទៅ ការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាលខេត្ត។ ទាំងពាក្យបណ្តឹង និង ជន បង្ក ២នាក់ បានបញ្ចូន ទៅកាន់តុលាការហើយ។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បាននិយាយថា ក្រុមក្មេងស្ទាវមួយក្រុមនេះ សុទ្ធសឹងតែជាកូនអ្នកមានលុយ ល្បីពេញខេត្ត។ ករណីជម្លោះ ខាងលើ ប្រជាពលរដ្ឋ ក្នុងស្ទឹងត្រែងមាន ជំនឿមុតមាំថា ក្រុមកូនអ្នកមានទាំងនេះ នឹងគេចផុត ពីសំណាញ់ច្បាប់ ដូចពេលកន្លងទៅដដែល ព្រោះពួកគេ «មានខ្សែធំណាស់»៕

ប្រភពពី៖http://www.khmerload.com/news/35378
ហ្វេសប៊ុក៖ អ្នកលេង បណ្តាញសង្គមហ្វេសប៊ុកកម្ពុជា កំពុងតែ បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ទៅលើ ខ្សែវីដេអូឃ្លីបមួយ ដែលទើបនឹង បង្ហោះចែកចាយ យ៉ាងព្រោងព្រាត នាពេលថ្មីៗ កន្លងទៅនេះ។
ក្រោយពីមាន ការចែករំលែក យ៉ាងច្រើនរួចមក តាមរយៈមតិ ពីសំណាក់អ្នកលេងហ្វេសប៊ុក ហាក់មានអារម្មណ៍ ហួសចិត្ត និង ការមិនពេញចិត្តជាខ្លាំង ទៅលើចំណាត់ការ របស់ខាងសាលា ដែលបានលុបឈ្មោះ យុវតី ជាសិស្សវិទ្យាល័យម្នាក់ ដោយសំអាងទៅលើមូលហេតុ នៃការលួចទូរស័ព្ទដៃ iPhone 5 របស់មិត្តរួមថ្នាក់ជាមួយគ្នា។
បើតាមប្រភពវីដេអូ បានសរសេរថា «សូមជួយឲ្យយោបល់! ក្មេងស្រី នៅក្នុងវីដេអូឃ្លីបនេះ ត្រូវបាននាយកសាលាទួលទំពូង លុបឈ្មោះមិនឲ្យរៀន និងឲ្យធ្វើកិច្ចសន្យា បន្ទាប់ពីក្មេងស្រីរូបនេះ បានលួចទូរស័ព្ទដៃ មិត្តរួមថ្នាក់ជាមួយគ្នា»។
ចុះសំរាប់ប្រិយមិត្ត ខ្មែរឡូតវិញ យល់ថា តើគួរ ឬ មិនគួរ ដែលធ្វើបែបនេះ ដាក់ទៅលើក្មេងស្រី ដែលគ្នា គ្រាន់តែលួចទូរស័ព្ទ និង ដាក់ពិន័យ រហូតដល់ថ្នាក់ បែបនេះ?
សូមទស្សនាវីដេអូ៖
ក្រឡេកមកមើល មតិ របស់អ្នកលេងហ្វេសប៊ុក មួយចំនួន៖
 
ដោយ សី
      ប្រភពពី៖http://www.khmerload.com/news/35382
ភ្នំពេញ៖ ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបាន តុលាការចោទ ប្រកាន់ ជាមេឃាតក នៃការសម្លាប់ ឧកញ៉ា អ៊ឺង ម៉េងជឺ នោះ បានបញ្ចេញ វីដេអូទី៣ របស់ខ្លួន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយរៀបរាប់ និងធ្វើការបក ស្រាយសាជាថ្មី ចំពោះរឿងដ៏ រស៊ើបមួយនេះ។
នៅក្នុងវីដេអូ របស់លោក ឧកញ៉ា ថោង សារ៉ាត់ ដែលកំពុង រត់គេចខ្លួន មានរយៈពេល ៥៖៤៤នាទី នោះ ហើយដែលត្រូវ គេបង្ហោះតៗគ្នា នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជនជាប់ចោទនៅ ក្នុងអំពើឃាតកម្ម ដ៏កក្រើករូបនេះ នៅតែរំពឹងថា យុត្តិធម៌នឹង កើតមានឡើង សម្រាប់លោក និងគ្រួសារ របស់លោក ។
សូមបញ្ជាក់ថា ការបញ្ចេញ វីដេអូទី៣ របស់ជន ជាប់ចោទរូបនេះ បានធ្វើឡើង ក្រោយពីឪពុកម្តាយ របស់ខ្លួន ត្រូវបានចាប់ខ្លួន និងសម្រេចដាក់ ពន្ធនាគារ សាជាថ្មី ។
គួររំឭកថា ឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវបានគេ បាញ់សម្លាប់ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ហើយឧកញ៉ា ថោង សារ៉ាត់ ថៅក្រុមហ៊ុន និងផ្ទះល្វែង៩៩៩ ត្រូវបានតុលាការ ចោទប្រកាន់ ជាមេឃាតក នៅពីក្រោយនៃ អំពើឃាតកម្ម ដ៏ល្បីមួយនេះ។ ក្រោយការ ចោទប្រកាន់ និងចាប់ខ្លួនអង្គរក្ស ទាំង៤នាក់ ព្រមទាំងឪពុកម្តាយ របស់ខ្លួន រហូតមកដល់ ពេលនេះឧកញ៉ា ថោង សារ៉ាត់ បានរត់គេច ខ្លួនរហូត មិនដឹងទៅ លាក់ខ្លួនទីណា នោះទេ ខណៈសេចក្តី រាយការណ៍ខ្លះ អះអាងថា ទំនងលាក់ខ្លួន នៅប្រទេស វៀតណាម៕

      ប្រភពពី៖ http://www.khmerload.com/news/35369
ស្ទឹងត្រែង៖ កូនថៅកែសណ្ឋាគារអង្គរមាស និងបក្ខពួកមួយក្រុម ដែលគេដឹងថា ជាកូនអ្នកមានលុយ និងអះអាង ថា ជាកូនឧកញ៉ា បានជិះម៉ូតូដេញវាយតប់គ្នា និងបានបើករថយន្តដេញបុកគូជម្លោះដល់ផ្ទះ ហើយវាយកម្ទេច កញ្ចក់បង្អួចផ្ទះថែមទៀត បង្ករឲ្យមានការភ្ញាក់ ផ្អើលក្នុងក្រុងស្ទឹងត្រែង តែសមត្ថកិច្ច បានត្រឹមឈរមើល ព្រោះក្លាច អំណាចកូនអ្នកមាន។ ហេតុការណ៍ ក្រុមកូនអ្នកមានលុយ មាន អំណាច បង្កភាពអនាធិបតេយ្យក្នុងប្រទេស ដែល មានច្បាប់ទម្លាប់ត្រឹមត្រូវនេះ បានកើតឡើង កាលពីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិព្រែក សង្កាត់-ក្រុងស្ទឹងត្រែង។
លោក ឆេង គឹមសួរ ត្រូវជាបងថ្លៃជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្អូនថ្លៃ របស់គាត់ ឈ្មោះ ឃីម  ភារម្យ (ហៅពៅ) បានជិះម៉ូតូ ឌុបក្មេងតូចម្នាក់ ត្រូវជាក្មួយទៅដើរទារលុយគេ ហើយក៏បានជួបមិត្តភក្តិ ដែលឈរ ជិតជនបង្ករ ហើយសើចដាក់គ្នា ពេលនោះជនរងគ្រោះ ក៏បានងាក មើលដែរ ហើយជនបង្ករដែលគេដឹងថា ឈ្មោះ ស ជាកូនថៅកែសណ្ឋាគារអង្គមាស ក៏បានស្រែកថា «ហ្អែងមើលអី?»។
ជនរងគ្រោះ ឃីម ភារម្យ បានឆ្លើយតបវិញថា «គ្រាន់តែមើលមុខមិនបានហ្អី?» ហើយក៏ជិះម៉ូតូចេញទៅ។ ក្រោយ មកឈ្មោះ ស បានជិះម៉ូតូដេញ តាម វាយជនរងគ្រោះ ក៏វាយតបវិញ រួចក៏ជិះម៉ូតូមកផ្ទះ បានមួយសន្ទុះក្រោយមក ជនបង្ករបាននាំបក្ខពួក ៦នាក់ជិះ រថយន្តពីរគ្រឿង មួយគ្រឿងម៉ាក វីហ្គោ ជារបស់សណ្ឋាគារអង្គរមាស និង មួយ គរឿងទៀតម៉ាកព្រូស បានតាមដេញបុក ជនរងគ្រោះ ដល់ផ្ទះ។ ជនបង្ករបានបើក រថយន្តបម្រុងបុកជនរងគ្រោះតែ ត្រូវបានគេចផុតរត់ទៅចំហៀងផ្ទះ ហើយរថយន្តព្រូស បានតាមបុកទៀត ត្រូវបានជនរងគ្រោះ យកដុំថ្មរគប់តបទៅ វិញ ដើម្បីការពារខ្លួន ត្រូវកញ្ចក់ រថយន្តវីហ្គោបណ្តាលឲ្យបែក និង ត្រូវក្បាលកូនថៅកែ សណ្ឋាគារអង្គរមាស ពេល នោះ ក្រុមកូនអ្នក មានចំនួន ៦នាក់ បានចុះពីលើរថយន្ត យកដុំថ្មរគប់កញ្ចក់បង្អួចផ្ទះបងជនរងគ្រោះ។
បើតាមលោក ឆេង គឹមសួរ ពេលកំពុងឈ្លោះប្រកែក និងយកដុំថ្មគប់គ្នានោះ កូនថៅកែសណ្ឋាគារ អង្គរមាស បាន ស្រែកថា «អញជាកូន ឧកញ៉ា មានលុយចង់សម្លាប់អាណា ក៏បានដែរ»។
ក្រោយឃើញហេតុការណ៍ ឈ្លោះប្រកែកអនាធិបតេយ្យក្នុងសង្គម មិនសមជាប្រទេសមានច្បាប់ ទម្លាប់បែបនេះ ប្រជាពលរដ្ឋ បាននាំគ្នាមក ចោមរោម ជួយអន្តរាគមន៍ ធ្វើឲ្យក្រុមកូនអ្នក មានក្នុងខេត្តស្ទឹងត្រែង រត់ឡើងរថយន្តវីហ្គោ ទាំងអស់គ្នា ចេញពីកន្លែងកើតហេតុ បន្សល់ទុក រថយន្តព្រូស មួយគ្រឿងនៅទីនោះ ហើយត្រូវបានបងប្អូនជនរងគ្រោះ បន្ធូរកង់ទាំងបួន និងយកដុំឈើដាក់ព័ទ្ធជុំវិញ រថយន្តមិនឲ្យយកចេញ។
បងប្អូនជនរងគ្រោះ ក៏បានប្តឹងដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ហើយសមត្ថកិច្ចបាន ចុះមកពិនិត្យមើល ដែរ តែហាក់បីដូចជាគ្មាន ចំណាត់ការ បានត្រឹមតែមកប្រាប់ថា ឲ្យរថយន្ត ទៅម្ចាស់គេវិញទៅ។
បើតាមការបញ្ជាក់ពីបងប្អូនជនរងគ្រោះ សមត្ថកិច្ចមិនត្រឹមតែមិនស្វែងរកដំណោះស្រាយនោះទេ ថែមទាំងបោះ ពាក្យសម្តីថា «មកពីផ្ទះ អត់របងទើបគេបើកចូល រឿងនេះស្អែកចាំដាក់ពាក្យបណ្តឹង»។ បន្ទាប់ពីបោះពាក្យសម្តីមិន ប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានវិជ្ជាជីវៈជា អ្នកមើលខុសត្រូវ លើប្រជាពលរដ្ឋហើយនោះ លោកនគរបាលក្រុង ស្ទឹងសែន ក៏បានយកទៅឲ្យ ភាគីជម្លោះបាត់ទៅ។
បើតាមប្រជាពលរដ្ឋក្បែរនៅកន្លែងកើតហេតុ ក៏បាននិយាយដែរថា ក្រោយពីមានហេតុការណ៍កើតឡើង ហើយ ក៏មានការប្តឹងដល់ សមត្ថកិច្ច តែហាក់បីដូចជាមិនមានវិធានការសោះ។ លុះនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ ជនរងគ្រោះ ក៏បានដាក់ពាក្យប្តឹងទៅកាន់ តុលាការថែមទៀត។
បន្ទាប់ពីមានពាក្យបណ្តឹង លោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង បានចុះទៅដល់ទីតាំងកើតហេតុ និង បានធ្វើកំ ណត់ហេតុដកហូតរថយន្ត ម៉ាកព្រូស យកទៅរក្សាទុកនៅតុលាការខេត្ត។
លោកស្រី ស៊ុន យ៉ឺត បានបញ្ជាក់ថា ចំពោះមុខអ្នកយកអ្នកសារព័ត៌មានថា នឹងចាត់ការលើ សំណុំរឿងនេះទៅតាម ច្បាប់ដោយមិនគិតពី អ្នកមាន ឬអ្នកក្រទេ តែផ្អែកទៅ តាមអង្គហេតុជាក់ស្តែង។
ពាក់ព័ន្ធនិងករណីខាងលើលោកវរសេនីយ៍ឯក ហម ប៊ុនធែល ស្នងការរង និង ជាប្រធានការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ បានប្រាប់តាម ទូរស័ព្ទថា សមត្ថកិច្ចបានឃាត់ជនបង្ករបាន២នាក់ ដែលបានបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ។ ក្នុងរឿងនេះ មានពាក្យ បណ្តឹងពីរ ពាក្យបណ្តឹងមួយ អ្នកគេដេញបុក បានទៅប្តឹងនៅតុលាការ ឯពាក្យ បណ្តឹងមួយទៀត អ្នកបើកបររថយន្ត ប្តឹងទៅ ការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាលខេត្ត។ ទាំងពាក្យបណ្តឹង និង ជន បង្ក ២នាក់ បានបញ្ចូន ទៅកាន់តុលាការហើយ។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បាននិយាយថា ក្រុមក្មេងស្ទាវមួយក្រុមនេះ សុទ្ធសឹងតែជាកូនអ្នកមានលុយ ល្បីពេញខេត្ត។ ករណីជម្លោះ ខាងលើ ប្រជាពលរដ្ឋ ក្នុងស្ទឹងត្រែងមាន ជំនឿមុតមាំថា ក្រុមកូនអ្នកមានទាំងនេះ នឹងគេចផុត ពីសំណាញ់ច្បាប់ ដូចពេលកន្លងទៅដដែល ព្រោះពួកគេ «មានខ្សែធំណាស់»៕