ប្រភពពី៖http://www.khmerload.com/news/35378
ហ្វេសប៊ុក៖ អ្នកលេង បណ្តាញសង្គមហ្វេសប៊ុកកម្ពុជា កំពុងតែ បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ទៅលើ ខ្សែវីដេអូឃ្លីបមួយ ដែលទើបនឹង បង្ហោះចែកចាយ យ៉ាងព្រោងព្រាត នាពេលថ្មីៗ កន្លងទៅនេះ។
ក្រោយពីមាន ការចែករំលែក យ៉ាងច្រើនរួចមក តាមរយៈមតិ ពីសំណាក់អ្នកលេងហ្វេសប៊ុក ហាក់មានអារម្មណ៍ ហួសចិត្ត និង ការមិនពេញចិត្តជាខ្លាំង ទៅលើចំណាត់ការ របស់ខាងសាលា ដែលបានលុបឈ្មោះ យុវតី ជាសិស្សវិទ្យាល័យម្នាក់ ដោយសំអាងទៅលើមូលហេតុ នៃការលួចទូរស័ព្ទដៃ iPhone 5 របស់មិត្តរួមថ្នាក់ជាមួយគ្នា។
បើតាមប្រភពវីដេអូ បានសរសេរថា «សូមជួយឲ្យយោបល់! ក្មេងស្រី នៅក្នុងវីដេអូឃ្លីបនេះ ត្រូវបាននាយកសាលាទួលទំពូង លុបឈ្មោះមិនឲ្យរៀន និងឲ្យធ្វើកិច្ចសន្យា បន្ទាប់ពីក្មេងស្រីរូបនេះ បានលួចទូរស័ព្ទដៃ មិត្តរួមថ្នាក់ជាមួយគ្នា»។
ចុះសំរាប់ប្រិយមិត្ត ខ្មែរឡូតវិញ យល់ថា តើគួរ ឬ មិនគួរ ដែលធ្វើបែបនេះ ដាក់ទៅលើក្មេងស្រី ដែលគ្នា គ្រាន់តែលួចទូរស័ព្ទ និង ដាក់ពិន័យ រហូតដល់ថ្នាក់ បែបនេះ?
សូមទស្សនាវីដេអូ៖
ក្រឡេកមកមើល មតិ របស់អ្នកលេងហ្វេសប៊ុក មួយចំនួន៖



ដោយ សី
0 comments:
Post a Comment