Tuesday, March 31, 2015

ប្រភពពី៖http://www.khmerload.com/news/36552
ឥណ្ឌា៖ កុមារីម្នាក់ ត្រូវបានប្រជាជន ផ្អើលទៅមើល យ៉ាងច្រើនកុះករ ដោយមានការជឿជាក់ថា ព្រះហិណ្ឌូចាប់ជាតិ ពីព្រោះនាងកើតមក ដោយមានប្រមោយ និងមុខមាត់ដូចសត្វដំរី។ កុមារីដែលមិនទាន់ មានឈ្មោះនៅឡើយរូបនេះ បានចាប់កំណើត កាលពី ថ្ងៃព្រហស្បត្តិ៍ ក្នុងភូមិ Aligarh រដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌា។ 
បច្ចុប្បន្ននេះ ប្រជាជនបាននាំគ្នា ភ្លូកទឹកភ្លូកដី ធ្វើដំណើរទៅមើលផ្ទាល់ ដោយពួកគេជឿជាក់ថា នាងជាអទិទេពហិណ្ឌូមួយអង្គ ដែលមានព្រះភ័ក្រដូចនឹងដំរី។ ម្តាយមីងរបស់នាង បានថ្លែងទៅកាន់ អ្នកសារព័ត៌មានថា៖ "ប្អូនថ្លៃរបស់ខ្ញុំ បានប្រសូតបុត្រីមួយអង្គ វេលាម៉ោង៧ព្រឹក ជាសត្វដំរីដែលមានមុខមាត់ ដូចទៅនឹង ព្រះគណេស (Ganesha) ដោយឥឡូវនេះ នាងត្រូវបានគេគោរពបូជា ដោយថ្វាយផ្កា និងគ្រឿងសក្ការៈផ្សេងៗ ជាច្រើន"។
ព្រះអទិទេពហិណ្ឌូ Ganesha
កុមារីនេះកើតក្នុង គ្រួសារមាន ជីវភាពក្រលំបាកមួយ ដែលមានឪពុកឈ្មោះ Rambabu Sarvesh និងម្តាយឈ្មោះ Banna Devi បច្ចុប្បន្ននេះពួកគេមាន កូន៣នាក់ រួចទៅហើយ។ ចំពោះចំណូលវិញពួកគេ អាចរកបានត្រឹមតែ ៥.១៧ដុល្លារតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ពួកគេសង្ឃឹមថា បន្ទាប់ពីកើតកូននេះមក វាសនាគ្រួសាររបស់ពួកគាត់ នឹងផ្លាស់ប្តូរប្រសើរជាងមុន ប្រសិនបើព្រះជាម្ចាស់ ប្រទានពរជ័យ ដល់ពួកគេពិតមែននោះ៕

ប្រភពពី៖http://www.khmerload.com/news/36584
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១ ខែមេសានេះ ប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាត់ដំបង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះបាតុភូតដ៏ចំលែកមួយដែលកម្រឃើញ គឺមានពន្លឺ៥ រះចេញមកក្នុងទិសផ្សេងៗគ្នា ដែលពួកគាត់បានហៅ បាតុភូតនេះថាគឺជា ព្រះអាទិត្យ៥ រះនៅខេត្តបាត់ដំបង។ ដោយឡែកនៅលើ បណ្តាញសង្គមហ្វេសប៊ុក ឯណេះវិញ គេក៏ឃើញមាន ការបង្ហោះនិងចែកចាយតៗគ្នា ពីរូបភាព និងវីដេអូជាច្រើន ពីបាតុភូតព្រះអាទិត្យ៥ នេះផងដែរ។  
ចង់ដឹងថា ព្រះអាទិត្យ៥ រះនៅខេត្តបាត់ដំបងមាន ទិដ្ឋភាពយ៉ាងណាសូមមើល វីដេអូខាងក្រោយទាំងអស់គ្នា៖ 

បាតុភូតព្រះអាទិត្យ៥រះនៅខេត្តបាត់ដំបង

ពន្លឺទាំង៥ ដែលមានទំហំខុសៗគ្នា រះចេញពីទិសផ្សេងគ្នា


រូបភាពថត ក្បែរផ្សារណាត់ក្រុងបាត់ដំបង


ប្រភពពី៖http://www.khmerload.com/news/36576
ប្រសិនបើប្រិយមិត្តអ្នកអានដែលជាសិស្សានុសិស្សកំពុងគិតអំពីស្មាតហ្វូនដែលប្រសើរបំផុតសម្រាប់ ខ្លួន តោះ យើងពិនិត្យមើល Lumia 532 ទាំងអស់គ្នា ។ ខាងក្រោមនេះគឺ ជាហេតុផល 9 យ៉ាងបង្ហាញ យ៉ាងច្បាស់ថា Lumia 532 គឺជម្រើស ដ៏ល្អបំផុត ។ 
1. សំចៃខ្ទង់ចំណាយ ៖ បច្ចុប្បន្ននេះ ស្មាតហ្វូន Lumia 532 ដាក់លក់នៅលើទីផ្សារក្នុង តម្លៃប្រមាណ $109 ។ តម្លៃនេះមិន ទាបពេក ហើយក៏មិន ខ្ពស់ពេក ពោលគឺ សមរម្យល្មម បើសិនយើង ពិនិត្យមើលទៅ លើកញ្ចប់នៃ ការផ្តល់ជូន ដូចជា ប្រព័ន្ធប្រតិបត្តិការ ថ្មីចុងក្រោយបង្អស់ Lumia Denim Update កម្មវិធី Microsoft Office, Microsoft Outlook និងស៊ីមកាត ស្មាត ដែលមាន ថែមជូន អ៊ិនធឺណិត 2GB/ខែ ក្នុង អំឡុងពេល 4 ខែ ។
2. ជួយសម្រួលកិច្ចការសាលាដែលគ្រូដាក់ឲ្យយកមកធ្វើនៅផ្ទះ ៖ កម្មវិធី Microsoft Math ជួយ សម្រួលការ ដោះស្រាយលំហាត់ គណិតវិទ្យា សម្រាប់ព័ត៌មានលំអិតអំពីកម្មវិធី នេះសូមចុច here។ លើសពីនេះ សិស្សានុសិស្ស ថែមទាំង អាចប្រើកម្មវិធី PhotoMath ទៀតផង ។ ចុចបើក កម្មវិធីនោះ ហើយ ហើយតម្រង់កាមេរ៉ា នៃទូរស័ព្ទឲ្យ ចំលំហាត់ ដើម្បីចាប់ យកទិន្នន័យនៃ សមីការ វានឹងបង្ហាញ ចម្លើយមួយ រំពេច ។ ព័ត៌មាន លំអិតនៃ PhotoMath អាចពិនិត្យមើលនៅទីនេះ here ។

3. សន្ទនាឃើញមុខគ្នា ៖ ជាមួយនឹងកាមេរ៉ាមុខ និងកម្មវិធី Skype ដែលបានតម្លើងរួច ជាស្រេចនៅ ក្នុងទូរស័ព្ទ វាផ្តល់ភាព ងាយស្រួលក្នុង ការទាក់ទង គ្នាតាមវីដេអូ ខល ជាមួយ សមាជិកគ្រួសារ និងមិត្តភ័ក្រ្ត។

4. លែងព្រួយអស់កន្លែង (Space) សម្រាប់ផ្ទុកឯកសារ ឬទិន្នន័យ ៖ Lumia 532 អាចដាក់មេមូរី ក្រៅបាន រហូត ដល់ទៅ 128GB មានលទ្ធភាពផ្ទុកកម្មវិធី និងហ្គេម នានា ដែល បានទាញយកពី Windows Phone Store ។ រួមផ្សំនឹង Storage ក្នុង OneDrive ចំនួន 30GB ទៀត អ្នកប្រើប្រាស់ កាន់តែរីករាយចិត្តនឹង ការផ្ទុក និងរក្សាទិន្នន័យ ។
5. វាយអក្សរបានលឿនបំផុត ៖ ការផ្ញើសារខ្លីៗ ការជជែកគ្នាតាមសារខ្លីៗ ការផ្ញើអ៊ីមែល រឹតតែ ឆាប់រហ័ស ជាមួយនឹងក្តារចុច Word Flow នៃ Lumia 532 ។ កម្មវិធីវាយ អក្សរ Word Flow បានត្រូវគេចុះ ក្នុងបញ្ជី Guinness Book ថាជា  keyboard ដែលវាយអក្សរបាន លឿនជាង គេបង្អស់នៅ ក្នុងពិភពលោក ។ សម្រាប់ព័ត៌មាន លំអិតស្តីពី Word Flow សូមចុចទីនេះ here ។
6. ជំនួយការស្រីដ៏ឆ្នើមនាម Cortana ៖ ជំនួយការផ្ទាល់របស់អ្នកប្រើប្រាស់ មានសមត្ថភាព ជួយកត់ចំណាំ ជួយរម្លឹក និយាយ រឿងកំប្លែង ឬមួយច្រៀងឲ្យម្ចាស់សម្រេច លទ្ធផលការងារ បានខ្ពស់និង រីករាយចិត្ត គ្រប់ពេលវេលា ។   
7. អេក្រង់យល់ចិត្តម្ចាស់ (Glance Screen) ៖ ម្ចាស់ទូរស័ព្ទ Lumia 532  អាចដឹងភ្លាមៗ អំពី Notification ដែលមិនទាន់ បានអាន ដូចជា សារជាអក្សរ ឬភាពខកខាន មិនបានទទួល ការហៅចូល ទោះបីជា ទូរស័ព្ទកំពុងជាប់ សោក្តី ។
8. ពណ៌បណ្តូលចិត្ត ៖ ជាមួយនឹងការរចនាដ៏ល្អវិចិត្រ Lumia 532 មានផ្តល់ជូននូវ ជម្រើសច្រើន ពណ៌ដូចជា ត្រួយចេក ទឹកក្រូច ខ្មៅ និងពណ៌ស ។
9. លេងហ្គេមបានយ៉ាងរីករាយចិត្ត ៖ Lumia 532 មាន Processor 1.2GHz quad-core និង RAM 1GB ដូច្នេះវាគឺជា គឺជា ដៃគូលេងហ្គេម យ៉ាងស័ក្តសម បំផុត។ វាមានទំហំ និងភាពរួសនៃ Touch Screen ដែលល្អ បំផុតសម្រាប់ លេងហ្គេម ដូចជា Minecraft: Pocket Edition ឬមួយ Candy Crush Saga ។ សូមកុំភ្លេចពិនិត្យមើល Xbox games  សម្រាប់ Lumia 532 នៅទីនេះ here
ប្រភពពី​ http://www.khmerload.com/news/36569
ថៃ៖ បុរសម្នាក់ ដែលបានវាយទាត់ធាក់ និងចាប់គ្រវែងទៅនឹងឥដ្ឋ គ្មានត្រាប្រណី ទៅលើ ក្មេងតូចម្នាក់ ត្រូវកាមេរ៉ាសុវត្ថិភាពថតបាន ធ្វើឲ្យអ្នកទស្សនាខ្លោចចិត្ត យ៉ាងខ្លាំង ពេញបណ្តាញអ៊ីនធើណេត នាពេលថ្មីៗនេះ ហើយទីបំផុត ប៉ូលីសបានធ្វើការចាប់ខ្លួន ជនកាចសាហាវនោះ បានហើយ ក្រោយពីក្មេងប្រុសរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅ។

រូបភាពពីវីដេអូឃ្លីបបានបង្ហោះក្នុងហ្វេសប៊ុក
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ Anon Pimnoo អាយុ ២៩ឆ្នាំ បានសារភាព ប្រាប់ប៉ូលិសថា រូបគេត្រូវជា ឪពុកចុង របស់ ក្មេងប្រុសរងគ្រោះ មានអាយុទើបតែ២ឆ្នាំ និងពិតជាបាន វាយធ្វើបាបគេ ពិតប្រាកដមែន ដោយសារមូលហេតុ ក្មេងប្រុសរងគ្រោះ យំមិនឈប់ ។ ឪពុកចុងចិត្តអប្រិយនេះ បាននិយាយបន្តថា គេសោកស្តាយនូវទង្វើ ដែលគេបានធ្វើ ហើយរូបគេ មិនបានគិតដល់ថា រឿងនេះក្លាយជាបែបនេះដែរ។ លើសពីនេះ ជនដៃដល់ឃោរឃៅម្នាក់នេះ ក៏បានសុំទោស នាង Suphanon Tawisut អាយុ២២ ឆ្នាំ ដែលត្រូវជាម្តាយបង្កើត របស់ ក្មេងប្រុសរងគ្រោះផងដែរ។
ប្រភពដដែល បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានកើតឡើងក្នុង ផ្ទះល្វែងមួយកន្លែង នៅសង្កាត់មួយ ក្នុងទីក្រុងបាងកក។ ចំណែកនាង Suphanon ជាម្តាយក្មេងប្រុសរងគ្រោះ បាននិយាយថា នាងបានលឺកូនរបស់នាងយំ តែក្រោយមក ប្តីចុងនាង បានបីកូនរបស់នាងមក ហើយប្រាប់នាងថា កូននាងបានធ្លាក់ពីលើជណ្តើរ។ នៅពេលនោះ នាងបានជឿសំដីរបស់គេ រួចក៏នាំកូន ទៅកាន់មន្ទីរពេទ្យ។ ក្មេងប្រុសរងគ្រោះ បានសន្លប់អស់រយ:ពេល ២ថ្ងៃ ក្រោយកើតហេតុ និងបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។
ក្រោយមក អ្នកមីងរបស់ក្មេងប្រុសរងគ្រោះ មានការសង្ស័យទៅលើករណីនេះ ក៏សុំឲ្យអ្នកគ្រប់គ្រងផ្ទះល្វែង ឆែកមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព ឡើងវិញ ទើបប្រទះឃើញ សកម្មភាពដ៏អាក្រក់ទាំងអស់ របស់ឪពុកចុងចិត្តព្រៃផ្សៃនោះ។ ពេលនេះ ក្រុមគ្រួសារខាងម្តាយក្មេងប្រុស បានប្តឹងប៉ូលិស ឲ្យចាប់ខ្លួនឪពុកចុងនេះ ហើយខណ:នេះ ប៉ូលិសបានធ្វើការចាប់ខ្លួន បានសំរេចរួចហើយដែរ នៅពេលរូបគេ ព្យាយាមរត់គេចខ្លួន ទៅស្រុកកំណើត។  
គួរបញ្ជាក់ដែរថា ឪពុកចុង ចិត្តអប្រិយនេះ នឹងអាច ជាប់គុក ១៥ឆ្នាំ ពីបទល្មើស ប្រើអំពើហិង្សាលើកុមារ និង ឃាតកម្ម៕

លោក Anon Pimnoo អាយុ២៩ឆ្នាំ ជាជនដៃដល់ ត្រូវជាឪពុកចុងក្មេងរងគ្រោះ
វីដេអូឃ្លីប ដែលបានបង្ហោះនិង share ពេញក្នុងបណ្តាញហ្វេសប៊ុក៖

ជនដៃដល់នេះ ត្រូវប៉ូលិសចាប់ខ្លួន អាចជាប់គុក ១៥ឆ្នាំ 
ប្រភពពី៖http://www.khmerload.com/news/36583
ស៊ីរី៖ រូបភាពដ៏គួរ ឲ្យរំជួលចិត្ត មួយសន្លឹក ដែលបង្ហាញពី ទិដ្ឋភាពនៃ ក្មេងស្រីវ័យ ៤ឆ្នាំម្នាក់ លើកដៃឡើង និងឈរស្ងៀម ទាំងក្តីតក់ស្លុត នៅពីមុខ អ្នកថតរូបម្នាក់ ព្រោះតែនាងស្មាន ថាកាមេរ៉ា ដែលនៅក្នុងដៃ អ្នកថតម្នាក់នោះ គឺជាកាំភ្លើង កំពុងតែទទួល បានការចាប់អារម្មណ៍ យ៉ាងច្រើនពី សំណាក់មនុស្ស ទូទាំងពិភពលោក។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងស្រីម្នាក់នោះ ឈ្មោះថា Adi Hudea ជនជាតិស៊ីរី ដែលនាងគឺជា ក្មេងស្រីម្នាក់ត្រូវ រស់នៅក្រោម ភ្លើងសង្រ្គាម តាំងពីចាប់កំណើត មកម្ល៉េះ។ ម្យ៉ាងវិញទៀត ឪពុករបស់ នាងក៏ត្រូវបាន ស្លាប់នៅក្នុង ការសម្លាប់យ៉ាង រង្គាលមួយនៅខេត្ត Hama កាលពីឆ្នាំ ២០១២ ដូច្នេះហើយ តាំងពីពេលនោះមក ក្មេងស្រីតូច រួមជាមួយនឹង ម្តាយដែលមាន របួសជាប់ នឹងខ្លួន ព្រមទាំង បងប្អូន៣នាក់ទៀត ត្រូវបានជម្លៀសខ្លួន មករស់នៅក្នុង ជំរុំជនភៀសខ្លួន Camp Atmen ដែលស្ថិតនៅ តំបន់មួយ ក្បែរព្រំដែន រវាងប្រទេស ស៊ីរី និងទួរគី។

រូបភាពរបស់ ក្មេងស្រីតូច Adi ដែលធ្វើឲ្យ មនុស្សជុំវិញ ពិភពលោកមាន អារម្មណ៍ក្តុកក្តួល ក្នុងចិត្ត
តែអ្វីដែលរឹតតែ ធ្វើឲ្យយើង មានអារម្មណ៍ក្តុកក្តួល ចំពោះក្មេងស្រីតូច ម្នាក់នេះទៀតនោះ គឺកាយវិការ ដ៏តក់ស្លុត របស់នាង ពេលដែលបាន ឃើញអ្នកថតរូប យកព័ត៌មាន សញ្ជាតិទួរគី គឺលោក Osman Sagirli លើកកាមេរ៉ា តម្រង់មករក រូបនាង ដើម្បីថត តែនាង បែរជាយល់ថា នោះគឺជាកាំភ្លើង ហើយក៏លើកដៃ និងឈរស្ងៀម ព្រមទាំងខាំមាត់ ឡើងជាប់ ដែលនេះបាន បង្ហាញថានាង កំពុងតែភ័យខ្លាច យ៉ាងខ្លាំង។
រូបភាពរបស់ ក្មេងស្រី Adi មួយនេះត្រូវបាន Osman យកទៅបង្ហោះ នៅតាមបណ្តាញ អ៊ិនធើណេត ដែលធ្វើឲ្យមនុស្ស ជាច្រើនជុំវិញ ពិភពលោក មើលហើយ សុទ្ធតែមាន អារម្មណ៍ក្តុកក្តួល និងអាណិតអាសូរ ចំពោះរូបនាង។
គួរបញ្ជាក់ផងដែរថា សង្រ្គាមស៊ីវិល ដ៏រ៉ាំរ៉ៃក្នុង ប្រទេស ស៊ីរី រវាងរដ្ឋាភិបាល ដឹកនាំដោយ លោក បាសា អាល់អាសាដ ជាមួយនឹង ក្រុមសកម្មជន ដែលមានបំណង ផ្តួលរំលំរដ្ឋាភិបាល គឺបានកើតឡើង អស់រយៈពេល ជាង៥ឆ្នាំហើយ ដែលបានឆក់យក ជីវិតមនុស្ស ស្លូតត្រង់ ជាង២២០,០០០នាក់ ក្នុងនោះមាន កុមារប្រហែលជា ១០,០០០នាក់ផងដែរ និងមានមនុស្ស រាប់លាននាក់ ផ្សេងទៀត ត្រូវបង្ខំចិត្ត ជម្លៀសខ្លួន ចេញពីផ្ទះសម្បែង របស់ខ្លួន ទៅរកជំរុំសុវត្ថិភាព ក៏ព្រោះតែសង្រ្គាម មួយនេះ៕
ទិដ្ឋភាពដ៏ គួរឲ្យសោកសង្រេង ផ្សេងទៀត ក្នុងប្រទេសស៊ីរី ព្រោះតែសង្រ្គាម៖



Thursday, March 5, 2015

ប្រភពពី៖http://www.khmerload.com/news/35766
ម៉ាឡេស៊ី៖ មាននារីវ័យក្មេងម្នាក់ កំពុងតែទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង  ជាមួយនឹងរូបសម្ផស្ស និងទេពកោសល្យដ៏ប៉ិនប្រសប់របស់នាង។
Pennie Tan ជានារីម្នាក់ ដែលមានទាំង រូបសម្រស់ស្រស់សោភា និង មានជំនាញផ្ទាល់ខ្លួនទៀត គឺជាឌីជេមួយរូបដ៏ល្បី។ បន្ថែមពីនេះ ទៅទៀត មនុស្សជាច្រើននាក់ ចាប់អារម្មណ៍នឹង ផ្ទៃមុខមុខគួរឲ្យ ស្រឡាញ់ របស់នាង ហើយពួកគេក៏បានសរសើរ ពីសមត្ថភាពរបស់នាង ដែលចេះចាក់ភ្លេងបាន យ៉ាងល្អផងដែរ។ ជាពិសេសទៀតនោះ Pennie Tan មិនត្រឹមតែចេះចាក់ភ្លេងនោះទេ ថែមទាំង ចេះលេងហ្គីតា និងព្យាណូទៀតផង៕
តោះក្រឡេកមើលរូបថត របស់នាង ថាស្អាតកម្រិតណាទាំងអស់គ្នា៖













នាង Pennie Tan

ប្រភពពី៖http://www.khmerload.com/news/35764
ជប៉ុន ៖ ប្រភពព័ត៌មាន ឲ្យដឹងថា កោះតូចដ៏ចម្លែកមួយ ស្ថិតនៅក្នុងប្រទេសជប៉ុន សំបូរទៅដោយ សត្វឆ្មា ពេញទាំងកោះតែម្តង បានធ្វើឲ្យអ្នកស្រលាញ់ឆ្មា ទាំងអស់ មានភាពរំជើបរំជួលជាខ្លាំង។
រូបភាពសត្វឆ្មា ដ៏ច្រើនសម្បើម ត្រូវបានថត ដោយអ្នកថតរូប លោក Thomas Peter នៅកោះ Aoshima នៃប្រទេសជប៉ុន ហើយយើងអាចនិយាយបានថា សត្វឆ្មា ជាអ្នកគ្របដណ្តប់ ពាសពេញលើកោះនេះតែម្តង ដោយសារតែ ចំនួនសត្វឆ្មា មានច្រើនលើសលប់ លើចំនួនប្រជាជន រស់នៅទីនោះទៅទៀត (ratio 6:1)។ មិនតែប៉ុណ្ណោះទេ មានផ្ទះមួយចំនួន ដែលគេបោះបង់ចោល ផ្ទុកពោរពេញទៅដោយសត្វឆ្មាតែម្តង ដែលពួកវា រស់នៅមិនខ្លាចមនុស្សឡើយ។ ដូច្នេះហើយ ព័ត៌មានដ៏ចម្លែក នៃកោះនេះ ត្រូវបានមនុស្សជាច្រើន ដឹងតៗគ្នា រហូតដល់ទាក់ទាញ ភ្ញៀវទេសចរ ជាច្រើន មកទស្សនាទីនោះ ដើម្បីទទួលបទពិសោធន៍ថ្មី ពិសេស អ្នកដែលស្រលាញ់ចូលចិត្ត សត្វឆ្មាតែម្តង៕
ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា៖

Wednesday, March 4, 2015

ប្រភពពី៖http://www.khmerload.com/news/35759
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្បែរខ្ទមស្នាក់នៅរបស់ខ្លួន និងកាំបិត១ ខណៈគេ ឃើញលើសពមាន ស្នាមចាក់ពោះ ធ្លាយពោះវៀន ចេញមកក្រៅ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាព្រឹក ថ្ងៃទី០៥ មីនា ២០១៥ នេះ ស្ថិតនៅចំណុច វាលស្រែមួយកន្លែង ក្នុងភូមិ គោកដូង ឃុំពាមឯក ស្រុកឯកភ្នំ តែករណីនេះ ត្រូវបានកើតឡើង តាំងពីវេលាម៉ោង ១០យប់ ថ្ងៃទី ០៤ មីនា ២០១៥ មកម្ល៉េះ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអ៊ី ទីភិន អាយុ៣២ឆ្នាំ មានទីលំនៅពិតប្រាកដក្នុងភូមិ តាពូង ឃុំតាម៉ឺន ស្រុកថ្មគោល មានប្រពន្ធ ឈ្មោះម៉ុន ម៉ៅ អាយុ២២ឆ្នាំ ។ ចំណែកឪពុកក្មេក ឈ្មោះ ខឿន ហ៊ុន អាយុ៥០ឆ្នាំ ពួកគេមកស្នាក់ នៅខ្ទមខាងលើ ជាបណ្តោះ សម្រាប់រកត្រី ។
បើតាមការពិនិត្យសាកសពឃើញថា សពជនរងគ្រោះត្រូវបានស្រាវពោះវៀនចេញមកក្រៅ រួចកាត់ជា កង់ៗពេញដី ខណៈត្រូវប្រពន្ធ និង ឪពុកក្មេក អះអាងថា ជាករណីធ្វើអត្តឃាត សម្លាប់ខ្លួនឯង ។ តែទោះបីជាយ៉ាងណា ខាងសមត្ថកិច្ច មិនទាន់ហ៊ាន សន្និដ្ឋានថា ជាករណីអ្វី ពិតប្រាកដ នោះទេ ព្រោះកំពុងតែធ្វើ ការស៊ើបអង្កេត យ៉ាងដុតដៃដុតជើងបំផុត និងខាងកម្លាំង ប៉េអឹមបាននាំប្រពន្ធ ឪពុកក្មេកទៅ ធ្វើការសួរ នាំបញ្ជាក់ផងដែរ ព្រោះបុរសជាឪពុកក្មេក បានយកកាំបិត នោះយកទៅលាក់ ៕


Tuesday, March 3, 2015

ប្រភពពី៖http://www.khmerload.com/news/35700
ចិន៖ កាលពីព្រឹកព្រលឹម ថ្ងៃសុក្រ កន្លងទៅ បុរសជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញ ក្អកធ្លាក់ឈាម រហូតដល់ស្លាប់ នៅហាងហ្គេម (កាហ្វេអ៊ីនធើណិត) ក្នុងទីក្រុងសៀងហៃ ក្រោយពីបុរសនេះ លេងហ្គេមជាង ១៩ម៉ោង ជាប់គ្នា។
យោងតាមសាក្សី និងខ្សែវីដេអូបានបង្ហាញថា នៅវេលាម៉ោង ប្រមាណជា ៤ព្រឹក បុរស វ័យ ២៤ឆ្នាំ រូបនេះ កំពុងអង្គុយមុខកុំព្យូទ័រសុខៗ ស្រាប់តែ ចាប់ផ្តើម ក្អកធ្លាក់ឈាម។ អ្នកដែលអង្គុយនៅក្បែរនោះ ឃើញដូច្នេះ ក៏ជួយលើកគាត់ ដាក់លើកៅអី តែទោះជាយ៉ាងណានេះក្តី ប៉ុន្មាននាទីក្រោយមក គាត់ក៏បាន សន្លប់បាត់ស្មារតីតែម្តង។
ប៉ូលិសស្រុក Songjiang បានផ្សាយព័ត៌មាន ពីហេតុការណ៍នោះនៅលើ គណនីបណ្តាញសង្គមផ្លូវការ របស់ខ្លួនថា បុរសម្នាក់នោះ បានក្អកធ្លាក់ឈាម រហូតដល់សន្លប់ ខណៈកំពុងនៅក្នុងហាងអ៊ីនធើណិត និងបានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី ២៧ កុម្ភៈ។ គ្រូពេទ្យបាននិយាយថា មូលហេតុនៃការស្លាប់ របស់ជនរងគ្រោះ អាចដោយសារគាត់ មានជំងឺរបេង ស្របពេលដែលប៉ូលិស ដាក់ការសង្ស័យថា អាចជាករណី ឃាតកម្មទៅវិញ៕

រូបភាពបុរសដែលលេងហ្គេមជាង ១៩ ម៉ោង រហូតដល់ស្លាប់ (អាវខ្មៅ)


អ្នកអង្គុយក្បែរគាត់នាំគ្នាជួយលើកគាត់ដាក់លើកៅអី នៅមុនពេលដែលគាត់សន្លប់
ប្រភពពី៖http://www.khmerload.com/news/35688
អង់គ្លេស៖ កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានបញ្ចេញ ការព្រមានមួយ ទាក់ទងនឹង ការប្រើប្រាស់ ថ្នាំប្រភេទ ប៉ារ៉ាសេតាមុល ដោយលើកឡើងថា ការប្រើថ្នាំនេះ ជាប្រចាំនឹង អាចឲ្យ មនុស្សប្រឈមមុខ នឹងការ ឆាប់ស្លាប់ ព្រមទាំងអាច កើតជំងឺកាច សាហាវជាច្រើន ផ្សេងទៀត។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃវិទ្យាសា្ថន វេជ្ជសាស្ត្រផ្នែក រោគសន្លាក់ឆ្អឹង និងសាច់ដុំ របស់ប្រទេស អង់គ្លេស បានឲ្យដឹងថា ការប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល ក្នុងរយៈពេលយូរ បានធ្វើឲ្យមនុស្ស ជួបប្រទះនឹង ជំងឺកាចសាហាវ ជាច្រើន ដូចជា បញ្ហាបេះដូង និងរោគដាច់ សរសៃឈាម ក្នុងខួរក្បាល ជាដើម ជាពិសេស គឺអាចធ្វើឲ្យ ពួកគេប្រឈមមុខ នឹងការឆាប់ស្លាប់។
ថ្នាំប៉ារ៉ាសេតាមុល ត្រូវបានគេ ប្រើប្រាស់សម្រាប់ បំបាត់ការឈឺចាប់ ហើយវាក៏ ត្រូវបានគេ ចាត់ទុកថា មានសុវត្ថិភាព ជាងប្រភេទថ្នាំ អាស្ពីរីន (ដែលអាច បង្កឲ្យមាន ជំងឺដំបៅក្រពះ, ឬក៏ចេញឈាម តាមក្រពះ) តែយ៉ាងណាក៏ដោយ វាក៏ត្រូវបាន គេសន្និដ្ឋានថា វាជាមូលហេតុមួយ ដែលបង្កឲ្យ មនុស្សមាន បញ្ហាបេះដូង និងរោគផ្សេងទៀត ព្រមទាំងអាច ធ្វើឲ្យមាន បញ្ហាទៅដល់ ផ្នែកសាច់ដុំ និងសន្លាក់ឆ្អឹង របស់មនុស្ស ផងដែរ។
លោកសាស្ត្រាចារ្យ Philip Conaghan អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ មួយនេះ បាននិយាយថា “ខ្ញុំពិតជា បារម្ភចំពោះ បញ្ហាមួយនេះ ព្រោះថាការ ប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល ក្នុងកម្រិតដ៏ខ្ពស់ ឬក៏រយៈពេលយូរ នោះអាចនាំឲ្យ មនុស្សប្រឈមមុខ នឹងបញ្ហាផ្នែក សុខភាពយ៉ាងច្រើន។ ដូច្នេះ គ្រូពេទ្យ គួរតែចេញថ្នាំ ប្រភេទនេះ ឲ្យអ្នកជំងឺ ប្រើប្រាស់ក្នុង កម្រិតមួយដ៏ទាប ទើបជាការប្រសើរ”។
តែយ៉ាងណាមិញ លោកសាស្ត្រាចារ្យ Nick Bateman អ្នកជំនាញ ផ្នែកពិនិត្យ និងព្យាបាលជំងឺ វិសសាស្ត្រ (toxicology) នៃសាកលវិទ្យាល័យ Edinburgh បានលើកឡើងថា “បើផ្អែកលើ ការស្រាវជ្រាវ មួយនេះ បង្ហាញថា ហានិភ័យ គឺនៅតែ មានតិចតួច នៅឡើយ ហើយថ្នាំប្រភេទ ប៉ារ៉ាសេតាមុល ក៏នៅតែ មានសុវត្ថិភាព ក្នុងការប្រើប្រាស់។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ ថ្នាំក្នុងកម្រិត ទាបគឺជា រឿងត្រឹមត្រូវ ព្រោះថា ថ្នាំប្រភេទណា ក៏ដោយឲ្យ តែយើងប្រើប្រាស់ យូរនិង ក្នុងកម្រិតខ្ពស់ នោះវាច្បាស់ជា ប៉ះពាល់ដល់ សុខភាព ជាមិនខាន”។
នេះគឺជា ការស្រាវជ្រាវ ក៏ដូចជាការ ដាស់តឿនថ្មី មួយទៀតរបស់ អ្នកវិទ្យាសាស្ត្រ ជុំវិញកម្រិត នៃការប្រើប្រាស់ ថ្នាំប្រភេទ ប៉ារ៉ាសេតាមុល ព្រោះថាបើសិន ជាមនុស្សប្រើប្រាស់ វាហួសហេតុ ពេកនោះពួកគេ នឹងអាចប្រឈម មុខនឹងជំងឺ កាចសាហាវ ជាច្រើន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

គួរតែប្រយ័ត្ន ចំពោះកម្រិត នៃការប្រើប្រាស់ ថ្នាំប្រភេទ ប៉ារ៉ាសេតាមុល

Sunday, March 1, 2015

ប្រភពពី៖http://www.khmerload.com/news/35583
ពិតណាស់ មនុស្សយើងគ្រប់គ្នា ដែលកើតមកហើយ គឺតែងតែ លូតលាស់ធំធាត់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ខណៈពេលវេលា មិនត្រលប់ថយក្រោយ ឡើយ។ មានពេលខ្លះ កាលដែលស្ថិត នៅវ័យកុមារ គឺតែងតែប្រាថ្នា ឲ្យខ្លួនពេញវ័យឆាប់ៗ លុះដល់ពេល ខ្លួនពេញវ័យ មានបញ្ហាស្មុគស្មាញ ជាច្រើន ដែលត្រូវដោះស្រាយ ក្នុងជីវិត ដូចជាការសិក្សា ការងារ ការរកស៊ី និង បញ្ហាជាច្រើនរាប់រយ ជំពូកទៀត រហូតដល់ ចង់ឲ្យពេលវេលា ដែលសប្បាយៗ ក្នុងវ័យកុមារភាព វិលត្រលប់ថយក្រោយវិញ។
ក្នុងនោះដែរ កាលពីក្មេងៗ លោកអ្នកប្រាកដជា ធ្លាប់លេងល្បែងកំសាន្ត ជាច្រើនដូចជា លេងលោតកៅស៊ូ លេងអាឡូ លេងឈូស និងល្បែងកំសាន្ត ជាច្រើនផ្សេងទៀត ជាមួយនឹង មិត្តភក្តិ បងប្អូន ឬអ្នកជិតខាង ជាដើម ដែលគ្មានថ្ងៃណា អ្នកមិនសប្បាយចិត្តឡើយ រហូតដល់ពេល ពេញវ័យទៅហើយ ពេលដែលឃើញល្បែង ដែលខ្លួនធ្លាប់លេង ពិតជានឹកដល់ កុមារភាពជាខ្លាំង។
តោះ! ចង់ដឹងថាតើល្បែងកំសាន្តមួយណា ដែលធ្វើឲ្យប្រិយមិត្តមួយចំនួន នឹកឃើញ ដល់កុមារភាព និងបំភ្លេចមិនបាននោះ?
ជួបជាមួយ យុវជន លាង ស្រូយ ដែលជានិស្សិត ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បាននិយាយថា៖ «បើសួររឿង ល្បែងកំសាន្ត ដែលលឺហើយ នឹកឃើញដល់កុមារភាព មានតែលេងឈូសទេ... ព្រោះថា ពេលនៅក្មេង ចូលចិត្តលេងឈូស ណាស់... ជួនកាល លេងឈូស ដាក់លុយ មួយរយរៀល ពេលឈ្នះម្តងៗ សប្បាយចិត្តសឹងអី... តែដល់ពេលឥលូវ ឃើញក្មេងៗ លេងឈូស នឹកឃើញខ្លូនឯង កាលនៅក្មេង មានលុយ អត់លុយ ក៏ដោយសារតែ លេងឈូស... (ជួនចាញ់ ជួនឈ្នះ) »។

សកម្មភាព ក្មេងៗកំពុងលេងឈូស
រីឯ កញ្ញា ដានី ជានិស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថាន ភាសាបរទេស (IFL) បានឲ្យដឹងដែរថា ៖ «កាលនៅតូចៗ ល្បែងអ្វី ក៏ធ្លាប់លេងដែរ ថ្ងៃខ្លះ លេងលោតកៅស៊ូ ថ្ងៃខ្លះ លេងលោតមឹក រីឯថ្ងៃខ្លះទៀត មានគ្នាច្រើន លេងដណ្តើម ស្លឹកឈើ ប៉ុន្តែល្បែងដែលខ្ញុំ លឺហើយ នឹកដល់កុមារភាព គឹល្បែងបោករូប តែម្តង ព្រោះថាពេលនៅតូច ម៉ាក់មិនឲ្យ ដើរទៅណាឆ្ងាយ លេងតែបោករូប ជាមួយអ្នកជិតខាង ពីរបីនាក់ ជារៀងរាល់ថ្ងៃ ដល់ពេលថ្នាក់ទី៧ ហើយ ក៏នៅតែលេងទៀត ប៉ុន្តែពេលឥលូវ ទោះចង់លេង ក៏លេងមិនកើតដែរ បងអើយ...»។


សកម្មភាព ក្មេងៗកំពុងលេងបោករូប
រីឯកញ្ញា ធីតា ជានិស្សិត ផ្នែកភាសាអង់គ្លេស ឆ្នាំទី១ បានប្រាប់ឲ្យដឹងថា «បើនិយាយពី ល្បែងកំសាន្ត កាលពីនៅក្មេង ខ្ញុំលេងគ្រប់តែប្រភេទនឹង បងអើយ! ប៉ុន្តែអ្វីដែលខ្ញុំ ឃើញហើយ បំភ្លេចមិនបាន គឺលេងឆ្កឹះកៅស៊ូ នឹងតែម្តង! ព្រោះថា ឲ្យតែទំនេរ ខ្ញុំបបួលមិត្តភក្តិ លេងឆ្កឹះកៅស៊ូ រហូតនឹង។ ពេលលេង ចង់តែឈ្នះ... ចឹងលេងរហូត ដល់ពេលខ្លះ លេងចាញ់កៅស៊ូ សុំលុយម៉ាក់ ពីរបីរយ ទៅទិញកៅស៊ូ មកលេងទៀត ក៏មានដែរ...»។


សកម្មភាព ក្មេងៗកំពុងលេងឆ្កឺះកៅស៊ូ
កញ្ញា សុជាតា ដែលជានិស្សិត ឆ្នាំទី៤ នៃវិទ្យាស្ថាន ភាសាបរទេស (IFL) ដ៏បានប្រាប់ ខ្មែរឡូត ដែរថា ៖«ខ្ញុំឲ្យតែពេលឃើញ ក្មេងៗ លេងលោតមឹក ចេះតែនឹកឃើញ ពេលខ្ញុំនៅពីក្មេង ព្រោះពេលនោះ ខ្ញុំលេងលោតមឹក ជាមួយមិត្តភក្តិ ស្ទើររាល់ថ្ងៃ លេងហើយ សប្បាយចិត្ត ណាស់ ប៉ុន្តែ ដល់ពេលធំឡើង លេងលែងកើតហើយបង... ខ្មាសគេ! »។


សកម្មភាព ក្មេងៗកំពុងលេងលោតមឹក
រីឯយុវជន ឈ្មោះ កា ជានិស្សិតឆ្នាំទី២ ផ្នែកភាសាជប៉ុន នៅឯវិទ្យាស្ថាន ភាសាបរទេស វិញ ក៏បានប្រាប់ ខ្មែរឡូត ដែរថា៖ «ពេលដែលខ្ញុំ ទៅស្រុកកំណើត ឃើញក្មេងៗ លេងគប់កំប៉ុងម្តងៗ នឹកឃើញកាលខ្ញុំ នៅជាកុមារ ណាស់បងអើយ... ចង់ឲ្យតែពេលវេលា ត្រលប់ថយក្រោយ វិញទេ។ ខ្ញុំចាំបានថា កាលនោះ ឲ្យតែពេលបានជុំគ្នា ជាមួយនឹង មិត្តភ័ក្តម្តងៗ គឺដឹងតែបបួលគ្នា លេងគប់កំប៉ុង រួចដេញចាប់គ្នា ដោយមានពេលខ្លះ ដួលដាច់ជង្គង់ ចេញឈាម ក៏មានដែរ...»។


សកម្មភាព ក្មេងៗកំពុងលេងគប់កំប៉ុង
ខ្មែរឡូត សូមលើកយក ល្បែងកំសាន្ត ចំនួន១០ ដែលលោកអ្នក បានលឺហើយ ប្រាកដជានឹកឃើញ ដល់កុមារភាពនិង មិនអាចភ្លេចបាន ដូចខាងក្រោម៖
១. លេងឈូស ៖ ជាល្បែងមួយប្រភេទ ដែលគេតែងលេង ដាក់លុយ ដុំថ្ម ឬកំប៉ុងក្នុងវង់ ហើយយកស្បែកជើង មកឈូស។ បើអ្នកណាឈូស ត្រូវលុយ ដុំថ្ម ឬកំប៉ុង ឲ្យចេញពីវង់ អ្នកនោះ គឺជាអ្នកឈ្នះ។
២. លេងបោករូប ៖ ល្បែងបោករូប ជាល្បែងដែលក្មេងៗ មិនថាប្រុស ឬស្រី គឺចូលចិត្តលេង ដូចគ្នា។ គេយករូបតូចៗ មកដាក់បញ្ចូលគ្នា រួចប៉ាវ (ក្តាប់ លា កន្ត្រៃ ម្ជុល) បើនរណាប៉ាវឈ្នះ និងបានបោកមុន។ អ្នកដែលបោករូប ឲ្យផ្កាប់ គឺជាអ្នកឈ្នះរូបដែលផ្កាប់ទាំងនោះ រីឯរូបដែល មិនផ្កាប់ គឺត្រូវទុកឲ្យ អ្នកបន្ទាប់ បោកម្តង។
៣. លោតកៅស៊ូ ៖ ជាល្បែងមួយប្រភេទ ដែលស្រីៗ ចូលចិត្តលេងបំផុត ដែលល្បែងមួយនេះ តម្រូវឲ្យមាន គ្នាពីរនាក់ ជាអ្នកកាន់កៅស៊ូ ដើម្បីឲ្យភាគីម្ចាងទៀត ធ្វើការលោត។ បើភាគីខាងលោត លោតប៉ះកៅស៊ូ ភាគីខាងនោះ ត្រូវទៅកាន់ កៅស៊ូ ឲ្យគេលោតវិញម្តង។
៤. លេងអាឡូ ៖ ចំនែកឯល្បែងមួយនេះវិញ អាចលេងលក្ខណៈជាគូ ឬម្នាក់ឯង ក៏បាន ដោយតម្រូវឲ្យ អ្នកប៉ាវចាញ់ ជាអ្នកចាំទី រួចត្រូវដេញចាប់ អ្នកផ្សេងទៀត។ អ្នកដែលត្រូវ គេចាប់បាន ដោយមិនបាន និយាយថា “អាឡូ” នឹងត្រូវមកចាំទីម្តង។
៥. ឆ្កឹះកៅស៊ូ ៖ ល្បែងឆ្កឹះកៅស៊ូនេះ មិនចាំបាច់ មានគ្នាច្រើនទេ ពោលគឺ មានតែពីរនាក់ ក៏លេងបានដែរ ដោយយកកៅស៊ូ មកឆ្កឹះឲ្យចូលវង់។ បើអ្នកឆ្កឹះ ឆ្កឹះកៅស៊ូចូលវង់ ចំនួន៣ គឺយក៣ ចូល៤ គឺយក៤ ទៅតាមចំនួន ដែលឆ្កឹះចូលវង់។
៦.បូតសណ្តែក ៖ រីឯ ល្បែងបូតសណ្តែកនេះវិញ គឺត្រូវការតែមនុស្ស ចំនួនពីរនាក់ប៉ុណ្ណោះ ដើម្បីលេង ដោយភាគីទាំងសងខាង យកដៃទាំងសងខាង មកបូតជាមួយគ្នា អមជាមួយនឹងចម្រៀង “បូតសណ្តែក” រួចប៉ាវ បើអ្នកណាចាញ់ នឹងត្រូវអ្នកឈ្នះជួស ឬក៏ពិន័យឲ្យធ្វើអ្វីផ្សេង ជាដើម។
៧.បោះកៅស៊ូចូលលេខ ៖ ល្បែងបោះកៅស៊ូ ចូលលេខនេះ គឺតម្រូវឲ្យមានម្នាក់ ធ្វើមេស៊ីសង ដោយមានវង់ ជារាងការ៉េ ចំនួន៤ ដោយសរសេរ លេខ១ លេខ២ លេខ៣ និងលេខ៤ ហើយតម្រូវឲ្យមាន កន្លែងឈរ សម្រាប់បោះកៅស៊ូ ដែលមានចម្ងាយ ឆ្ងាយពីវង់ ប្រហែល ២ ទៅ ៣ម៉ែត្រ។ បើអ្នកបោះ បោះកៅស៊ូ ចូលក្នុងវង់ ដែលមានលេខ១ លេខ២ លេខ៣ ឬលេខ៤ ភាគីខាងមេ ត្រូវសងគុណ តាមចំនួនលេខ ដែលគេបោះចូល ប៉ុន្តែបើបោះ មិនចូលក្នុងវង់វិញ ភាគីខាងមេ ត្រូវស៊ីទាំងអស់។
៨. លោតមឹក ៖ សម្រាប់ល្បែងលោកមឹក នេះវិញ គឺមានច្រើនប្រភេទ ទៅតាមចំនង់ចំនូលចិត្ត របស់អ្នកលេង។ ល្បែងនេះ ជាទូទៅ អាចចាប់ដៃគូ ឬម្នាក់ឯង អាស្រ័យទៅតាម ចំនួនអ្នកលេង ដែលតម្រូវឲ្យ ភាគីទាំងសងខាង លោតមឹកម្នាក់ម្តងៗ ហើយភាគី ដែលមានផ្ទះ ច្រើនជាងគេ នៅពេលចុងបញ្ចប់ នៃការលេង គឺជាអ្នកឈ្នះ។
៩.លាក់កន្សែង៖ ល្បែងមួយនេះវិញ គឺតម្រូវឲ្យ អ្នកលេងទាំងអស់ ត្រូវអង្គុយជារង្វង់ រួចច្រៀងបទ "លាក់កន្សែង" និងមានអ្នកចាំទីម្នាក់។ បើអ្នកចាំទី បោះកន្សែងចំនរណាម្នាក់ អ្នកនោះត្រូវយកកន្សែង ទៅវាយអ្នក ដែលអង្គុយ នៅបន្ទាប់ពីខ្លួន ដូច្នេះអ្នកដែលអង្គុយ នៅបន្ទាប់ពី អ្នកដែលទទួលបាន កន្សែង ត្រូវតែរត់ ជុំវិញវង់ រួចមកអង្គុយ នៅកន្លែងដើមវិញ មិនដូច្នេះទេ គឺត្រូវគេវាយទក់សាច់ ជាមិនខាន។
១០. រាវបង្កង៖ រីឯល្បែងមួយនេះ តម្រូវឲ្យមនុស្សម្នាក់ចាំទី ដោយយកកន្សែងរុំភ្នែក រួចរាវចាប់ អ្នកដទៃទៀត។ បើចាប់បានអ្នកណា ត្រូវទាយឈ្មោះ អ្នកនោះ។ បើទាយត្រូវ អ្នកដែលគេ ចាប់បាននោះ គឺត្រូវធ្វើជាអ្នក ចាំទី វិញម្តង។
ចុះប្រិយមិត្តវិញ តើល្បែងកំសាន្ត ខាងក្រោមមួយណា ដែលបានលឺហើយ នឹកឃើញដល់ កុមារភាព និង មិនអាច បំភ្លេចបាននោះ?
១. លេងឈូស ២. លេងបោករូប ៣. លោតកៅស៊ូ ៤. លេងអាឡូ ៥. ឆ្កឹះកៅស៊ូ ៦. បូតសណ្តែក ៧. បោះកៅស៊ូចូលលេខ ៨. លោតមឹក ៩. លាក់កន្សែង ១០. រាវបង្កង ១១. ជិះសេះធាក់គ្នា ១២. ស្តេចចង់ ១៣. ខ្លែងចាប់កូនមាន់ ១៤. មួយកាំពីរកាំ ១៥. បីដកមួយ ១៦. វាយក្អម ១៧. លោតបាវ ១៨. ខាំប៉ិកគួក ១៩. ប៊ូមទឹកដាក់ដប ... ?

ប្រភពពី៖http://www.khmerload.com/news/35590
អង់គ្លេស៖ យើងបានដឹងហើយថា បឹងគឺជាកន្លែងផ្ទុកទឹកមួយ ដ៏សំខាន់សម្រាប់មនុស្ស ដើម្បីប្រើប្រាស់ ជាប្រចាំថ្ងៃ តែនៅពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ទឹកបឹងភាគច្រើន មានផ្ទុកមេរោគ និង បាក់តេរី ដែលអាចបង្កឲ្យមនុស្សមាន ផលប៉ះពាល់ ទាក់ទងនឹងសរសៃប្រសាទ។
យោងតាមរបាយការណ៍ នៃក្រុមអ្នកជំនាញ មកពីសាកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស រួមជាមួយនឹង សាកលវិទ្យាល័យ McGill របស់ប្រទេសកាណាដា បានបង្ហាញថា រុក្ខជាតិដុះតាមទឹកជាច្រើន ដែលយើងឧស្សាហ៍ប្រទះឃើញមាននៅតាមបឹង គ្រប់ទីកន្លែងនោះ មានការ គំរាមកំហែង ដល់សុខភាពមនុស្សយ៉ាងខ្លាំង ព្រោះថារុក្ខជាតិក្នុងទឹកទាំងនោះ មានផ្ទុកនូវសារជាតិពុលមួយចំនួន ហើយវាអាចជ្រៀតចូលទៅបំផ្លាញថ្លើម និងប្រព័ន្ធសរសៃប្រសាទ របស់មនុស្សបាននៅពេលដែលពួកគេ ផឹកទឹកក្នុងបឹងទាំងនោះ។ ម្យ៉ាងវិញទៀត វាក៏អាចបង្កឲ្យមនុស្ស កើត ជំងឺមួយចំនួនដូចជា ជំងឺឆាប់ភ្លេចភ្លាំង, ជំងឺញ័រសរសៃសាច់ដុំ, និងការចុះខ្សោយ នៃកោសិកាសរសៃប្រសាទ ជាដើម។ ម្យ៉ាងវិញទៀត វាក៏បង្កឲ្យដំណើរអ័រម៉ូននៅក្នុងខ្លួនមនុស្ស មិនប្រក្រតី និងអាចធ្វើឲ្យដុះសាច់ ក្នុងថ្លើមបានផងដែរ។
អ្នកវិទ្យាសាស្ត្រ ក៏បានលើកឡើងដែរថា ការកើនឡើងនៃចំនួនរុក្ខជាតិក្នុងទឹកទាំងនោះ បណ្តាលមកពីការបំពុលផ្នែកឧស្សាហកម្ម និងការបង្ហូរ នូវកាកសំណល់ មិនល្អចូលទៅក្នុងបឹង ហើយកត្តាទាំងនេះ បានបង្កឲ្យមានជាតិ គីមីអាហ្សូត និង ផូស្វ័រ (Phosphorus) ដែលជាសារជាតិ ដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ជីវិត របស់រុក្ខជាតិនៅក្នុងទឹក បានយ៉ាងប្រសើរ។
អ្នកវិទ្យាសាស្ត្រមួយរូប ឈ្មោះ Zofia Taranu  មកពីសាកលវិទ្យាល័យ McGill បាននិយាយថា៖ «ពួកយើងបានរកឃើញ កំណើនយ៉ាងច្រើន នៃសារធាតុ និលវេត្រាណូ (Cyanobacteria) ដែលស្ថិតនៅក្នុងទឹកបឹង សឹងតែគ្រប់ទីកន្លែង ជាពិសេស ក្នុងប្រទេសអង់គ្លេសតែម្តង។ សារធាតុមួយនេះ គឺមានផល អាក្រក់ខ្លាំង ចំពោះប្រព័ន្ធ សរសៃប្រសាទ របស់មនុស្ស»។
ផ្អែកលើការដកស្រង់ នៃរបាយការណ៍មួយនេះ បានបង្ហាញថា សញ្ញាដែលមនុស្សទទួលរងផលប៉ះពាល់ ពីសារជាតិពុល នៃរុក្ខជាតិក្នុងទឹកបឹងមានដូចជា ស្បែកឡើងកន្ទួលក្រហម, រលាកក្រពះ និងពោះវៀន និងចុះខ្សោយប្រព័ន្ធដង្ហើម ជាដើម។
នេះគឺជាការរកឃើញថ្មីមួយទៀត របស់ក្រុមអ្នកវិទ្យាសាស្ត្រ ហើយវាក៏ជាការដាស់តឿន ផងដែរ សម្រាប់មនុស្សដែលចូលចិត្ត ប្រើប្រាស់ទឹកបឹង ឬក៏ទទួលទាន ទឹកបឹងដោយមិនបាន ដាំវាឲ្យពុះជាមុននោះ។ លើសពីនេះ វាក៏អាចស្រាយចម្ងល់មួយចំនួនផងដែរ ទាក់ទងទៅនឹង អ្នករស់នៅតាមស្រុកភូមិខ្លះ មិនដែលធ្លាប់ពិសា សុរា ឬក៏ ជាតិអាល់កុល អ្វីនោះឡើយ តែបែរជា កើតមាន ជំងឺជាច្រើន ទាក់ទងទៅនឹងថ្លើមទៅវិញ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភពពី៖http://www.khmerload.com/news/35573
អង់គ្លេស៖ ពិតជាគួរឲ្យ កោតសរសើរ ដល់ក្មេងស្រី ម្នាក់នេះខ្លាំងណាស់ ជាមួយនឹងភាពឈ្លាសវៃ របស់នាង ដែលត្រូវបានសាកលវិទ្យាល័យ មួយកន្លែង អនុញ្ញាតឲ្យនាង សិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណិតវិទ្យា ហើយអ្វីដែលពិសេសនោះ គឺក្មេងស្រីម្នាក់នេះ មានអាយុ ទើបតែ ១០ឆ្នាំ ប៉ុណ្ណោះ។
តាមប្រភពព័ត៌មាន ឲ្យដឹងថា នាងមានឈ្មោះ Esthes សញ្ជាតិ អង់គ្លេស។ ឱពុករបស់នាង លោក Paul បានប្រាប់ថា ÷ គាត់ពិតជារំភើប និង ភ្ញាក់ផ្អើល ស្ទើរនិយាយមិនរួច ថានាងអាចធ្វើបាន។ លោកបានបន្តទៀតថា ជាការពិត ឱពុកម្ដាយគ្រប់រូបសុទ្ធ តែចង់ឃើញកូនៗរបស់ខ្លួន ដើរនៅក្នុងផ្លូវត្រូវ និង ទទួលជោគជ័យ ។
ប្រភពព័ត៌មាន បន្ថែមថា ÷ Esther បានបញ្ចប់ អនុវិទ្យាល័យ នៅត្រឹមអាយុ ៦ឆ្នាំ ហើយទទួលបានពិន្ទុល្អ ស្ទើរតែគ្រប់មុខវិជ្ជា ប៉ុន្តែនាងមិនបានចូលរៀន នៅសាលាដូចក្មេង ដទៃទៀតនោះទេ គឺម្ដាយរបស់នាង ជាអ្នកបង្រៀននាងដោយផ្ទាល់នៅផ្ទះ។ ស្ត្រីដែលជាម្ដាយ ត្រូវបានស្គាល់ឈ្មោះថា Omeala អាយុ ៣៧ឆ្នាំ គឺជាគណិតវិទូមួយរូប ហើយក៏ជាគ្រូរបស់ Esthers ដែលជាកូនស្រីរបស់នាងដែរ។ លោកស្រី Okede បាននិយាយថា កូនស្រីរបស់គាត់ មានភាពឈ្លាសវៃខ្លាំងណាស់ នាងឆាប់ទទួលបាននូវអ្វី ដែលគាត់បានបង្ហាត់បង្រៀន នាងយ៉ាងច្រើន។ គាត់បានបន្ថែមទៀតថា គាត់បានបង្រៀននាង ឲ្យចេះរាប់លេខ អានអក្សរ និង ការគណនា បូក ដក គុណ ចែក តាំងពីនាង មានអាយុ ៤ឆ្នាំម៉្លេះ។
ក្នុងនោះដែរ Esthers នាងបានទទួលនិទ្ទេស B នៃមុខវិជ្ជា គណិត កាលពីឆ្នាំមុន ហើយកាលពីខែ សីហា នាងបានដាក់ពាក្យសុំ ចូលរៀននៅសាកលវិទ្យាល័យ ទើបខាង សាកលវិទ្យាល័យ បានទំនាក់ទំនងនាង ទៅធ្វើការសម្ភាសជន៍ និង ធ្វើតេស្ត។ ក្រោយពី ការធ្វើតេស្តរួច បានប៉ុន្មានខែ ខាងសាកលវិទ្យាល័យ ក៏បានផ្តល់ដំណឹងមកថា នាងត្រូវបានអនុញ្ញាតឲ្យបន្ត ការសិក្សានៅទីនោះ។ ជាមួយគ្នានោះ សាស្ត្រាចារ្យដែលបាន សម្ភាសជន៍នាង បាននិយាយថា Esther មានភាពឈ្លាសវៃ តាំងពីកំណើត និង បូកផ្សំជាមួយ ការខិតខំប្រឹងប្រែងរបស់នាង ទើបធ្វើឲ្យអាចសម្រេចគោលបំណង បែបនេះ។
ក្មេងស្រីតូច Esthers រូបនេះ បានបញ្ជាក់ប្រាប់ថា នាងចង់បន្តការសិក្សារបស់នាង រហូតដល់ថ្នាក់បណ្ឌិត មុនពេលដែល នាងមាន អាយុ ១៨ឆ្នាំ ផងដែរ៕