ប្រភពពី៖http://www.khmerload.com/news/35573
អង់គ្លេស៖ ពិតជាគួរឲ្យ កោតសរសើរ ដល់ក្មេងស្រី ម្នាក់នេះខ្លាំងណាស់ ជាមួយនឹងភាពឈ្លាសវៃ របស់នាង ដែលត្រូវបានសាកលវិទ្យាល័យ មួយកន្លែង អនុញ្ញាតឲ្យនាង សិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណិតវិទ្យា ហើយអ្វីដែលពិសេសនោះ គឺក្មេងស្រីម្នាក់នេះ មានអាយុ ទើបតែ ១០ឆ្នាំ ប៉ុណ្ណោះ។
តាមប្រភពព័ត៌មាន ឲ្យដឹងថា នាងមានឈ្មោះ Esthes សញ្ជាតិ អង់គ្លេស។ ឱពុករបស់នាង លោក Paul បានប្រាប់ថា ÷ គាត់ពិតជារំភើប និង ភ្ញាក់ផ្អើល ស្ទើរនិយាយមិនរួច ថានាងអាចធ្វើបាន។ លោកបានបន្តទៀតថា ជាការពិត ឱពុកម្ដាយគ្រប់រូបសុទ្ធ តែចង់ឃើញកូនៗរបស់ខ្លួន ដើរនៅក្នុងផ្លូវត្រូវ និង ទទួលជោគជ័យ ។
ប្រភពព័ត៌មាន បន្ថែមថា ÷ Esther បានបញ្ចប់ អនុវិទ្យាល័យ នៅត្រឹមអាយុ ៦ឆ្នាំ ហើយទទួលបានពិន្ទុល្អ ស្ទើរតែគ្រប់មុខវិជ្ជា ប៉ុន្តែនាងមិនបានចូលរៀន នៅសាលាដូចក្មេង ដទៃទៀតនោះទេ គឺម្ដាយរបស់នាង ជាអ្នកបង្រៀននាងដោយផ្ទាល់នៅផ្ទះ។ ស្ត្រីដែលជាម្ដាយ ត្រូវបានស្គាល់ឈ្មោះថា Omeala អាយុ ៣៧ឆ្នាំ គឺជាគណិតវិទូមួយរូប ហើយក៏ជាគ្រូរបស់ Esthers ដែលជាកូនស្រីរបស់នាងដែរ។ លោកស្រី Okede បាននិយាយថា កូនស្រីរបស់គាត់ មានភាពឈ្លាសវៃខ្លាំងណាស់ នាងឆាប់ទទួលបាននូវអ្វី ដែលគាត់បានបង្ហាត់បង្រៀន នាងយ៉ាងច្រើន។ គាត់បានបន្ថែមទៀតថា គាត់បានបង្រៀននាង ឲ្យចេះរាប់លេខ អានអក្សរ និង ការគណនា បូក ដក គុណ ចែក តាំងពីនាង មានអាយុ ៤ឆ្នាំម៉្លេះ។
ក្នុងនោះដែរ Esthers នាងបានទទួលនិទ្ទេស B នៃមុខវិជ្ជា គណិត កាលពីឆ្នាំមុន ហើយកាលពីខែ សីហា នាងបានដាក់ពាក្យសុំ ចូលរៀននៅសាកលវិទ្យាល័យ ទើបខាង សាកលវិទ្យាល័យ បានទំនាក់ទំនងនាង ទៅធ្វើការសម្ភាសជន៍ និង ធ្វើតេស្ត។ ក្រោយពី ការធ្វើតេស្តរួច បានប៉ុន្មានខែ ខាងសាកលវិទ្យាល័យ ក៏បានផ្តល់ដំណឹងមកថា នាងត្រូវបានអនុញ្ញាតឲ្យបន្ត ការសិក្សានៅទីនោះ។ ជាមួយគ្នានោះ សាស្ត្រាចារ្យដែលបាន សម្ភាសជន៍នាង បាននិយាយថា Esther មានភាពឈ្លាសវៃ តាំងពីកំណើត និង បូកផ្សំជាមួយ ការខិតខំប្រឹងប្រែងរបស់នាង ទើបធ្វើឲ្យអាចសម្រេចគោលបំណង បែបនេះ។
ក្មេងស្រីតូច Esthers រូបនេះ បានបញ្ជាក់ប្រាប់ថា នាងចង់បន្តការសិក្សារបស់នាង រហូតដល់ថ្នាក់បណ្ឌិត មុនពេលដែល នាងមាន អាយុ ១៨ឆ្នាំ ផងដែរ៕



0 comments:
Post a Comment