ប្រភពពី៖http://www.khmerload.com/news/36552
ឥណ្ឌា៖ កុមារីម្នាក់ ត្រូវបានប្រជាជន ផ្អើលទៅមើល យ៉ាងច្រើនកុះករ ដោយមានការជឿជាក់ថា ព្រះហិណ្ឌូចាប់ជាតិ ពីព្រោះនាងកើតមក ដោយមានប្រមោយ និងមុខមាត់ដូចសត្វដំរី។ កុមារីដែលមិនទាន់ មានឈ្មោះនៅឡើយរូបនេះ បានចាប់កំណើត កាលពី ថ្ងៃព្រហស្បត្តិ៍ ក្នុងភូមិ Aligarh រដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌា។

បច្ចុប្បន្ននេះ ប្រជាជនបាននាំគ្នា ភ្លូកទឹកភ្លូកដី ធ្វើដំណើរទៅមើលផ្ទាល់ ដោយពួកគេជឿជាក់ថា នាងជាអទិទេពហិណ្ឌូមួយអង្គ ដែលមានព្រះភ័ក្រដូចនឹងដំរី។ ម្តាយមីងរបស់នាង បានថ្លែងទៅកាន់ អ្នកសារព័ត៌មានថា៖ "ប្អូនថ្លៃរបស់ខ្ញុំ បានប្រសូតបុត្រីមួយអង្គ វេលាម៉ោង៧ព្រឹក ជាសត្វដំរីដែលមានមុខមាត់ ដូចទៅនឹង ព្រះគណេស (Ganesha) ដោយឥឡូវនេះ នាងត្រូវបានគេគោរពបូជា ដោយថ្វាយផ្កា និងគ្រឿងសក្ការៈផ្សេងៗ ជាច្រើន"។

ព្រះអទិទេពហិណ្ឌូ Ganesha
កុមារីនេះកើតក្នុង គ្រួសារមាន ជីវភាពក្រលំបាកមួយ ដែលមានឪពុកឈ្មោះ Rambabu Sarvesh និងម្តាយឈ្មោះ Banna Devi បច្ចុប្បន្ននេះពួកគេមាន កូន៣នាក់ រួចទៅហើយ។ ចំពោះចំណូលវិញពួកគេ អាចរកបានត្រឹមតែ ៥.១៧ដុល្លារតែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ពួកគេសង្ឃឹមថា បន្ទាប់ពីកើតកូននេះមក វាសនាគ្រួសាររបស់ពួកគាត់ នឹងផ្លាស់ប្តូរប្រសើរជាងមុន ប្រសិនបើព្រះជាម្ចាស់ ប្រទានពរជ័យ ដល់ពួកគេពិតមែននោះ៕
0 comments:
Post a Comment