ប្រភពពី៖http://www.khmerload.com/news/36622
ភ្នំពេញ៖ ទីបំផុត ក្រុមហ៊ុន សាមសុង បានបង្ហាញ កំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 និង Galaxy S6 Edge ជាផ្លូវ ការហើយ នៅសណ្ឋាគារ Raffle Le Royal រាជធានី ភ្នំពេញ។ ជាមួយនឹង ទូរស័ព្ទម៉ូដែលថ្មីនេះ ក្រុមហ៊ុន សាមសុង បានឈានជើង មួយជំហាន ទៀតនាំមុខ គេលើផ្នែកបច្ចេកវិជ្ជា និងគំនិតច្នៃ ប្រឌិតដល់កំពូល លើឆាកអន្តរជាតិ ចំពោះ ទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S6 Edge ដែលត្រូវ បានប្រសិទ្ធិនាមជា កំពូលទូរស័ព្ទដៃល្អ ឯកគ្មានពីរ ដោយសមាគមន៍ GSMA នៅក្នុងព្រឹត្តិការណ៍ សមាជ ទូរស័ព្ទពិភពលោក MWC 2015។




តាមរយៈសម្តី របស់លោក ហ្គីហាន់ លី អគ្គនាយក ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា- ឡាវ បានមាន ប្រសាសន៍ថា «ទូរស័ព្ទដៃស្មាតហ្វូន ទាំងពីរ ម៉ូ ដែលនេះ ត្រូវបានរចនា ឡើងយ៉ាងផ្ចិតផ្ចង់ និងយកចិត្តដាក់ ជាទីបំផុត រួមជាមួយ គំនិតច្នៃប្រឌិត ទាំងរូបរាង ទាំងតួម៉ាស៊ីន ធ្វើឲ្យទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge ក្លាយជាទូរស័ព្ទ ប្រកបដោយ ប្រណិតភាព និងស្អាតអស្ចារ្យ ដែលធ្វើអ្នក ប្រើកាន់តែមាន ភាពថ្លៃថ្នូរថែម មួយកម្រិតទៀត។ ដើម្បីជាបទ ដ្ឋានសម្រាប់ ការងារ Design ស្នាដៃ និងសមត្ថភាព ដល់កំពូល Galaxy S6 និង S6 Edge ត្រូវបានបង្កើត ឡើងអំពីវត្ថុ ធាតុដើមដ៏ប្រណិត រួមជាមួយ បច្ចេកវិទ្យា ចុងក្រោយបំផុតរបស់ សាមសុង ដើម្បីផ្តល់បទ ពិសោធន៍គ្មាន គូប្រៀបដល់ អ្នកប្រើប្រាស់។ ជាមួយនឹង ភាពច្នៃប្រឌិត ដ៏ថ្មីសន្លាងសម្រាប់ Galaxy S6 and Galaxy S6 edge សាមសុងនឹង នាំមកនូវ សគរាជថ្មីនៅក្នុង ឧស្សាហកម្ម ទូរស័ព្ទចល័ត និងក្លាយជា បទដ្ឋានក្នុង វិស័យនេះ។ »

តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានបង្ហាញពីសុទិដ្ឋិនិយម របស់ខ្លួន ចំពោះ ទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge ទាំងពីរនេះ ក្នុងកម្មវិធី នេះផងដែរថា « នាងខ្ញុំកាន់ តែមានមោទនភាព ខ្លាំងមែនទែន ចំពោះគំនិតច្នៃ ប្រឌិតរបស់ ក្រុមហ៊ុន សាមសុង ដែលបានបង្កើត ផលិតផលថ្មីៗ ទំនើបបែបនេះ ហើយនាងខ្ញុំក៏មា នកិត្តិយស ខ្លាំងណាស់ ដែលក្រុមហ៊ុន ជ្រើសរើសនាងខ្ញុំជា ឯកអគ្គរាជទូត តំណាងផលិតផល ទូរស័ព្ទនៅកម្ពុជា។ »

លក្ខណៈពិសេសលេចធ្លោរបស់ទូរស័ព្ទដៃ Samsung Galaxy S6 និង Galaxy S6 Edge ៖
- គែម និងតួលោហៈ មិនកោងដូចទូរស័ព្ទដទៃ មានកញ្ចក់ Gorilla សងខាង
- អេក្រង់ 5.1 អ៊ីញ គុណភាព HD (2560x1440, 577ppi) Super AMOLED
- ងាយស្រួលមើលក្រោមពន្លឺថ្ងៃ ហើយមានទម្ងន់ត្រឹមតែ 138g
- អាចប្រើដោយឆ្នាំងសាកឥតខ្សែរ ហើយសាក 10 នាទីប្រើបាន 4 ម៉ោង ដែលគ្មានទូរស័ព្ទអាចផ្ទឹមបាន។
- កាមេរាមុខ 5 មេហ្គាភិចស្សែល កាមេរាក្រោយរហូតដល់ 16MP មេហ្គាភិចស្សែល អាចចាប់រូបបានច្បាស់ទោះជាញ័ររង្គើ ឫក៏ ក្នុងទីងងឹតសំឡេងឮច្បាស់ និងចាក់សោរដោយប្រើក្រយៅម្រាមដៃបានលឿន និងស្រួលជាងមុន។
គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃ Samsung Galaxy S6 និង Galaxy S6 Edge ចាប់ផ្តើម ទទួល ការកក់ហើយ នៅតាមហាង ទំនើប Samsung Brand Shop ទាំងអស់ នៅកម្ពុជា។ ទូរស័ព្ទដៃស្មាតហ្វូន Galaxy S6 32GB មានតម្លៃ ត្រឹមតែ $690 រីឯ Galaxy S6 Edge 32GB មានតម្លៃ ចាប់ពី $800 ឡើងទៅ ទៅតាមប្រភេទ ទំហំអង្គចងចាំ និងពណ៌របស់វា។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបក គំហើញឥត ឈប់ឈរ យើងកំពុងតែ ផ្លាស់ប្តូរឲ្យ កាន់តែ ប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមាន បរិមាណលក់ ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.comនិង global.samsungtomorrow.com
0 comments:
Post a Comment