Thursday, April 2, 2015

ប្រភពពី៖http://www.khmerload.com/news/36655

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៥ ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញនូវ សេចក្តីជូនព័ត៌មាន អំពីការលើកលែង ទិដ្ឋាការ រវាងកម្ពុជា-ជប៉ុន ដល់អ្នកកាន់លិខិត ឆ្លងដែនការទូត និងផ្លូវការ ដោយក្នុងនោះមាន ៣ចំនុចធំៗ ដូចខាងក្រោម។
១. អ្នកកាន់លិខិតឆ្លងដែន ការទូត និងផ្លូវការ ដែលមកបំពេញបេសកកម្ម ការទូតរយ:ពេលវែង រួមទាំងគ្រួសារ អានស្នាក់នៅរហូតដល់ចប់បេសកកម្ម។
២. អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ដែលមកបំពេញ បេសកកម្មផ្លូវការរយ:ពេលខ្លី អានស្នាក់នៅទៅតាមរយ:ពេល បេសកកម្ម។
៣. អ្នកកាន់លិខិត ឆ្លងដែនការទូត និងផ្លូវការ ដែលទៅមកក្រៅផ្លូវការ អាចស្នាក់នៅមិនលើសពី ៩០ថ្ងៃ។
ការលើកលែងទិដ្ឋាការ ដល់អ្នកកាន់លិខិត ឆ្លងដែន ការទូត និងផ្លូវការ រវាងប្រទេសទាំងពីរ នឹងចាប់អនុវត្តពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៥តទៅ។


0 comments:

Post a Comment