Thursday, April 2, 2015

ប្រភពពី៖http://www.khmerload.com/news/36650
កេនយ៉ា៖ សោកនាដកម្ម ដ៏ធំធេងមួយ ទៀតហើយបាន កើតឡើងនៅ ក្នុងទឹកដីនៃ ប្រទេសកេនយ៉ា ដែលមានមនុស្ស យ៉ាងហោចណាស់ ១៥០នាក់ ត្រូវបានសម្លាប់ យ៉ាងរង្គាលដោយ ពួកសកម្មជន នៃក្រុមភេរវករ អាល់ សាបាប កាលពីម្សិលមិញនេះ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមភេវករ អាល់ សាបាប ដែលសុទ្ធសឹងតែ ពាក់របាំងមុខ បានសម្រុកចូល ក្នុងអគារនៃ មហាវិទ្យាល័យ Garissa ដែលស្ថិតនៅ ក្នុងប្រទេស កេនយ៉ា កាលពីម៉ោង ៥ព្រឹក ម្សិលមិញនេះ និងបានធ្វើការ បាញ់សម្លាប់ ក៏ដូចជា កាត់ក្បាលទៅ ដល់មនុស្សទាំងឡាយ ណាដែលពួកគេ សង្ស័យថា ជាអ្នកកាន់ សាសនាគ្រឹស្ត។
មកទល់នឹងពេលនេះ ទាហាននិង ក្រុមប៉ូលីសបាន រំដោះនិង ជួយសង្រ្គោះ ជនរងគ្រោះពី ពួកភេរវករ ទាំងនោះហើយ ក្រោយពីមាន ការប្រឹងប្រែង អស់រយៈពេល ១៣ម៉ោង រួចមក ដោយមានមនុស្ស ៥៨៧នាក់ ត្រូវបានរំដោះ ដោយសុវត្ថិភាព ៧៩នាក់ផ្សេងទៀត រងរបួស និង១៤៧នាក់ទៀត បានស្លាប់។
ផ្អែកលើរបាយការណ៍ ជាជំហានដំបូង បានឲ្យដឹងថា ជនរងគ្រោះដែល បានស្លាប់ក្នុង អំពើភេរវកម្ម នេះភាគច្រើន គឺជានិស្សិតនៃ មហាវិទ្យាល័យនោះ ផ្ទាល់តែម្តង ហើយក៏មាន ប៉ូលីស២នាក់, ទាហានម្នាក់, និងអ្នកយាម ២នាក់ទៀត ត្រូវបានស្លាប់ ក្នុងហេតុការណ៍ នេះផងដែរ។ លោក Joseph Nkaissery រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៃប្រទេស កេនយ៉ា បាននិយាយថា “ក្នុងហេតុការណ៍នេះ ពួកភេរវករ មានគ្នីគ្នា៤នាក់ ប្រដាប់ដោយ កាំភ្លើងប្រភេទ AK-47 បានស្លាប់ ទាំងអស់ ក្រោយពី ត្រូវបានក្រុម សមត្ថកិច្ចរបស់ យើងបាញ់ត្រូវ តែមុននឹងស្លាប់ ពួកវាបាន បំផ្ទុះខ្លួនឯង ដែលការបំផ្ទុះនេះ បង្កឲ្យមាន គ្រោះថ្នាក់ទៅដល់ មនុស្សជាច្រើន ផ្សេងទៀត”។
អំពើភេរវកម្មមួយនេះ ត្រូវបានគេ ជឿជាក់ថា ជាអំពើវាយប្រហារ ដើម្បីប្រឆាំង ទៅដល់សាសនា គ្រឹស្ត ព្រោះថាអំឡុង សប្តាហ៍នេះ គឺជាពេលវេលា ដ៏ពិសិដ្ឋ និងសំខាន់ សម្រាប់គ្រឹស្តសាសនិក។ លើសពីនេះទៀត កាលពីយប់មិញនេះ ក្រុមសិស្ស-និស្សិត នៃមហាវិទ្យាល័យ មួយនោះក៏គ្រោង នឹងប្រារព្ធពិធី បរិភោគអាហារ ជុំគ្នា (Good Friday) ផងដែរ តែជាអកុសល ក៏មានហេតុការណ៍ ភេរវកម្មបែបនេះ កើតឡើងតែម្តងទៅ។
គួរបញ្ជាក់ផងដែរថា ក្នុងអំពើភេរវកម្មនោះ ពួកភេរវករ បានធ្វើការ បាញ់សម្លាប់ និងកាត់ក្បាល ទៅលើនិស្សិត ទាំងឡាយណា ដែលពួកគេយល់ថា បានចូលសាសនា គ្រឹស្ត ហើយនេះក៏ជា អំពើភេវរកម្ម ដ៏អាក្រក់បំផុត មួយដែលមិន ធ្លាប់មានអស់ រយៈពេល ១៧ឆ្នាំ មកហើយ នៅក្នុងប្រទេស កេនយ៉ា៕
ទិដ្ឋភាពរួម នៅក្នុងអំពើ ភេវកម្មមួយនេះ៖









0 comments:

Post a Comment