ប្រភពពី៖http://news.sabay.com.kh/article/327138
ក្នុងប្រទេសថៃ តារាចម្រៀងកើតនៅឆ្នាំ១៩៥៨ លោក Bird Thongchai ជាតារាមានតម្លៃខ្លួនពាណិជ្ជកម្ម ថ្លៃជាងគេបំផុត នេះបើតាមការចុះផ្សាយ របស់គេហទំព័រមួយ។

ប្រភពបញ្ជាក់ថា ការថតពាណិជ្ជកម្មក្នុងរយៈពេល២ ឬបីថ្ងៃ តារាសម្ដែងមានប្រភពមកពីទីក្រុងបាងកករូបនេះ យកតម្លៃខ្លួនដល់ទៅ២០លានបាត ប្រហែលជាង៦១ម៉ឺនដុល្លារ ច្រើនជាងគេបំផុត បើធៀបនឹងតារាចម្រៀង និងសម្ដែងផ្សេងទៀត។
បុរសមានកំណើតក្នុងគ្រួសារសុទ្ធតែជាអ្នកសិល្បៈម្នាក់នេះ បានចេញអាល់ប៊ុមដំបូងក្នុងឆ្នាំ ១៩៨៦ ហើយលោកត្រូវគេចាត់ទុកថា ជាតារាចម្រៀងល្អបំផុត និងជាតារាជោគជ័យមួយដួង ក្នុងប្រវត្តិសាស្ត្រថៃ ដែលបានលក់អាល់ប៊ុមចម្រៀង អស់ច្រើនជាង២០លានអាល់ប៊ុម គិតត្រឹមពេលនេះ។
ក្រៅពីតារាចម្រៀងប៉ុប Bird Thongchai តារាភាពយន្តលោក James Jirayu ជាប់ចំណាត់ថ្នាក់លេខពីរ ដែលមានតម្លៃខ្លួន ១០-១៥លានបាត ប្រហែលជាង៣០ម៉ឺន ទៅ ៤៦ម៉ឺនដុល្លារ និងតាមពីក្រោយដោយនាង Aum Patchrapa មានតម្លៃខ្លួន ១០-១២លានបាត ប្រហែលជាង៣០ម៉ឺន ទៅ ជាង៣៦ម៉ឺនដុល្លារ។
ចំណែកលោក Nadech Kugimiya មានតម្លៃខ្លួនពី៨-១០លានបាត ប្រហែល ២៤ ទៅ ៣០ម៉ឺនដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៤ និងលេខ ៥ បានលើនាង Chompoo Araya ស៊ីថ្លៃប្រហែល ២៤ ទៅ ៣០ម៉ឺនដុល្លារដូចគ្នា៕




0 comments:
Post a Comment