ប្រភពពីៈhttp://news.sabay.com.kh/article/353741
គ្រោះរញ្ជួយដីដ៏អាក្រក់កម្រិត ៧,៨រ៉ិចទ័រ ដែលវាយប្រហារប្រទេសនេប៉ាល់កាលពីថ្ងៃសៅរ៍កន្លងទៅ បានឆក់យកជីវិតមនុស្សសរុប ៥៤៨៩នាក់ហើយ គិតមកត្រឹមពេលនេះ។ យ៉ាងណាមិញ វីដេអូស្ដែងៗបង្ហាញពីហេតុការណ៍ដ៏រន្ធត់នេះ ទើបចេញផ្សាយបន្តបន្ទាប់ ខណៈប្រតិបត្តិការជួយសង្គ្រោះនៅតែប្រព្រឹត្តទៅដូចភ្លៀងរលឹម។

មនុស្សកំពុងដើរព្រោងព្រាតនៅតាមដងផ្លូវ ឯយានយន្តគ្រប់ប្រភេទដំណើរការជាធម្មតាឥតអាក់ ដែលជាសកម្មភាពពិត ផ្ដិតជាប់តាមរយៈកាមេរ៉ាសុវត្ថិភាព។ ដោយគ្មានការដឹងមុន គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចាប់ផ្ដើមកម្រើកឡើង ធ្វើឲ្យមនុស្សទាំងអស់រត់ជាន់ជើងគ្នា។ ចំណែកអ្នកខ្លះដែលរត់មិនទាន់ ក៏ត្រូវអគារដួលរលំសង្កត់ពីលើ ដោយមិនដឹងថាអាចនៅរស់រានមានជីវិតឬយ៉ាងណា។
សូមទស្សនាវីដេអូដ៏រន្ធត់ខាងក្រោម៖
ប្រទេសជាច្រើនកំពុងដុតដៃដុតជើងជួយប្រទេសនេប៉ាល់ ខណៈអង្គការសហប្រជាជាតិបានបញ្ចេញកញ្ចប់ថវិកា ៤១៥លានដុល្លារ ស្រោចស្រង់ជនរងគ្រោះដោយហេតុការណ៍អាក្រក់នេះ។ បើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថាផ្ទះ ៧ម៉ឺនខ្នង ត្រូវរងការបំផ្លិចបំផ្លាញទាំងស្រុង ឯ ៥៣ម៉ឺនខ្នងទៀត រងការខូចខាតនៅស្រុក៣៩ ក្នុងចំណោមស្រុកទាំង៧៥ របស់នេប៉ាល់៕






0 comments:
Post a Comment