ប្រភពពី៖http://news.sabay.com.kh/article/331863
គិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥នេះ តារាចម្រៀងល្បីអាមេរិក Beyonce និង Jay Z បានក្លាយជាគូស្វាមីភរិយារយៈពេល ៧ឆ្នាំហើយ ដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃ ឈ្មោះ Blue Ivy។ ចំណងស្នេហ៍របស់ពួកគេ បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០០២ បន្ទាប់ពីចាប់ដៃគូគ្នាក្នុងបទចម្រៀង “’03 Bonnie & Clyde” កាលពីឆ្នាំ២០០២។
សម្រាប់ខួបអាពាហ៍ពិពាហ៍លើកទី៧ របស់គូស្នេហ៍តារាចម្រៀងមួយគូនេះ ថ្ងៃនេះយើងងាកមកមើលរូបថតអនុស្សាវរីយផ្អែមល្ហែមខ្លះៗរបស់ពួកគេទាំងអស់គ្នា៖
១. Jay Z និង Beyonce ក្នុងកម្មវិធី GRAMMY Awards លើកទី៥៧ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៥

២. Beyonce និង Jay Z សម្ដែងរួមគ្នាក្នុងការប្រគំតន្ត្រីទេសចរណ៍ “On The Run Tour” នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤

៣. Jay Z និង Beyonce ជាមួយកូនស្រី Blue Ivy ក្នុងកម្មវិធី MTV Video Music Awards នៅទីក្រុង Inglewood រដ្ឋ California កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤

៤. Jay Z និង Beyonce ក្នុងកម្មវិធី GRAMMY Awards លើកទី៥៦ នៅទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤

៥. Jay Z និង Beyonce ក្នុងកម្មវិធីប្រកួតកីឡាមួយ នៅទីក្រុង Oklahoma កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣

៦. Jay Z និង Beyonce សម្ដែងក្នុងកម្មវិធី “Chime For Change: The Sound Of Change Live” នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣

៧. Beyonce និង Jay Z ក្នុងកម្មវិធីសម្ពោធភាពយន្តឯកសារ “Bey’s ‘Life Is But A Dream’” នៅទីក្រុង New York កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣

៨. Jay Z និង Beyonce ចូលរួមកម្មវិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិក Obama កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣

៩. Beyonce និង Jay Z កំពុងសន្ទនាជាមួយប្រធានាធិបតី Obama ដែលបានចូលរួមពិធីប្រមូលមូលនិធិសប្បុរសធម៌របស់ពួកគេកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២

១០. Beyonce និង Jay Z ក្នុងកម្មវិធីប្រកួតកីឡាបាល់បោះ នៅសង្វៀន Madison Square Garden កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២

១១. Jay Z និង Beyonce នៅខាងក្រោយឆាក MTV Europe Music Awards នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៩

១២. Beyonce និង Jay Z លើកម្រាលព្រំនៃកម្មវិធី Academy Awards លើកទី៧៧ នៅរដ្ឋ California កាលពីឆ្នាំ២០០៥

១៣. Jay Z និង Beyonce បន្ទាប់ពីទស្សនាការប្រកួតបាល់ឱប នៅទីក្រុង New York កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៥

១៤. Beyonce និង Jay Z សម្ដែងក្នុងកម្មវិធី Jingle Ball Show កាលពីឆ្នាំ២០០៣

១៥. Beyonce និង Jay Z ធ្វើជាពិធីករក្នុងកម្មវិធី “Spankin’ New Music Week” កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០២ ដែលកាលនោះពួកគេមិនទាន់ទទួលស្គាល់ចំណងស្នេហ៍ជាសាធារណៈនៅឡើយ ៕

0 comments:
Post a Comment